ទាន់ហេតុការណ៍
គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​ - កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ - ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​ - ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប​៧២ យាង​ចូល ៧៣​ព្រះវស្សា​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​ - មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News» - ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​ - ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កណ្តាល ស្តីពី​«​ការទប់ស្កាត់​និង​ការកាត់បន្ថយ​ការបំពុល​តំបន់​ទឹក​សាធារណៈ​» - អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​)
0

លោក​អភិបាលស្រុក​កំពង់លែង និង​ឧត្តម​ភរិយា​ព្រមទាំង​បុត្រ​ក្នុងផ្ទៃ ទទួលបាន​ព្រះរាជ​ប្រទាន​នូវ​គ្រឿង​ឥស្ស​រយ​យស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឈន៍ ពី​ព្រះករុណា ព្រះបាទ​សម្ដេច បរមនាថ​ន រោ​ត្ត​ម សីហ​មុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា

លោក​អភិបាលស្រុក​កំពង់លែង និង​ឧត្តម​ភរិយា​ព្រមទាំង​បុត្រ​ក្នុងផ្ទៃ ទទួលបាន​ព្រះរាជ​ប្រទាន​នូវ​គ្រឿង​ឥស្ស​រយ​យស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឈន៍ ពី​ព្រះករុណា ព្រះបាទ​សម្ដេច បរមនាថ​ន រោ​ត្ត​ម សីហ​មុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ថ្ងៃ​សៅរ៍ ៧​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក យ៉ែម លក្ខិណា អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់​លែង ខេត្ត​កំពង់ ឆ្នាំង និង​លោក ស្រី ឡ​ន រដ្ឋា ជា​ឧត្តម​ភរិយា ព្រមទាំង​បុត្រ នៅក្នុង​ផ្ទៃ ទទួលបាន​ព្រះរាជ​ប្រទាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ មហា​សេរី​វឌ្ឍន៍ ពី​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការទទួលបាន​នូវ​គ្រឿង​ឥស្សរា​យស់​នេះ​ក្នុង​ពិធី សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុស្តិ៍​សុខភាព សម្ដេចព្រះ​រាជគ្រូ បួ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហ​មុនី និង​ពិធី​អបអរសាទរ​ខួប​នៃ​ការបង្កើត​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជា និង​ខួប​ឆ្នាំ ទី​៣៣ នៃ​គណៈសង្ឃ ធម្ម​យុទ្ធ​នត្តិ​កនិកាយ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ក្រោម​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្ដេច បរម​នាច នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការ​និមន្ត​យាង អញ្ជើញ​ចូលរួម​ពី​សំណាក់ សម្ដេចព្រះ​មហាសង្ឃរាជ សម្ដេចព្រះ​សង្ឃនាយក សម្ដេច​ព្រះសង្ឃ នាយករង សម្ដេច ទ្រុង ឯកឧត្តម លោកជំទាវ ឥស្សរជន​ជាន់ខ្ពស់​ជាតិ ដែល​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ ឧត្តម​ទីប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​ព្រះ​រាជវង្ស ស្សា​នុវ​ង្ស​ជាច្រើន​អង្គ នាក់ ហើយ​និង​មាន​ការចូលរួម​ពី មន្ត្រីរាជការ កងកម្លាំង យុវជន ព្រមទាំង​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ ស្ថិតនៅក្នុង​ភូមិ​៧ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្នុង​ការទទួលបាន​នូវ​ព្រះរាជទាន គ្រឿង​អេ​សិរិយា​យស់ ពី​ព្រះករុណា ព្រះមហាក្សត្រ លោក​អភិបាលស្រុក​និង​ឧត្តម​ភរិយា បាន​ចូលរួម​បរិច្ចាគ ដែល​ជា​ស្នាដៃ ក្នុង​ការកសាង​ស​មិ ទ្ធ​ផល ប៉ុស្តិ៍​សុខភាព សម្ដេចព្រះ​រាជគ្រូ បួ គ្រី ព្រះករុណា​ព្រះមហាក្សត្រ សីហ​មុនី ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី សំណាក់ ព្រះសង្ឃ​ទាំង​ពីរ​ខណៈ ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​អ្នកឧកញ៉ា ដែល​ទទួលបាន​គ្រឿង​ឥស្ស​រយ​យស ជាច្រើន អង្គ នាក់​ផង​ដែរ​។​

​គួរ​រំលេច​ផងដែរ​ថា លោក​យ៉ែម លក្ខិណា ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់​លែង ក្នុង​ខេត្ត​កំពង់ឆ្នាំង ក្នុងអំឡុង ពេលដែល​លោក​មក​កាន់​តំណែង​ជា​អភិបាលស្រុក បាន​ធ្វើឲ្យ​ស្រុក​កំពង់លែង​ទាំងមូល ទទួលបាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ និង​បាន​បង្កើត​នៅ​សមិទ្ធផល​ថ្មីៗ ក្នុងស្រុក​ដែល​គួរឲ្យកត់សម្គាល់ ព្រមទាំង​ទទួលបាន​នូវ​ការដូរ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​និង​សេដ្ឋកិច្ច​នៅក្នុង​មូលដ្ឋាន​។

​ថែម​ពី​នោះ​ក៏​មាន ការជំរុញ​នឹង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ដែល​ជា​អភិបាល នៃ​គណៈ​អ​ភិ បាល​ខេត្ត​កំពង់ឆ្នាំង​និង​ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត ក្នុង​ការកសាង ហត្ថា​រចនាសម្ព័ន្ធ ខេត្ត​កំពង់ឆ្នាំង ទាំង​៨ ក្រុង ស្រុក ក្រោម​ការដឹកនាំ​និង​ចង្អល់​បង្ហាញ​ពី​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ខេត្ត​កំពង់ឆ្នាំង បានក្លាយ ទៅ​ជា​ខេត្ត​មួយ ដែល​មាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង វិស័យ​អាណាចក្រ ដែល​មាន​វត្ត​អារាម​ស្រស់បំព្រង​និង​បាន​បន្ថែម​វត្ត​អារាម ដូចជា​ស្រុក​កំពង់លែង​ដែល​មាន​វត្ត​ថ្មី​មួយ​មានឈ្មោះ​ថា វត្ត​ព្រះពុទ្ធ​លក្ខិណា​មហាវិហារ និង​ក្នុង​ស្រុក​រលាប្អៀរ មាន​វត្ត​ព្រះអង្គ​ចាន់​មុន្នី និង​ហត្ថា​រចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ទាំងមូល​ទាំង​៨ ក្រុង ស្រុក គឺ​បាន​ការស្ថាបនា​និង​កែលម្អ​បាន​ជាង ៨០%​ហើយ នៅក្នុង​អំឡុង​ចុងឆ្នាំ​២០២៤​នេះ​។​

​គួរ​រំលេច​បន្ថែមទៀត​ដែលថា ក្នុង​ស្រុក​កំពង់លែង​ពេល​ថ្មីៗ​កន្លងមក​ក្នុង​ខែវិច្ឆិកា លោក​អភិបាលស្រុក​កំពង់លែង ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ក្នុង​ស្រុក​ជួយ​ផ្សព្វផ្សាយ ទៅ​នឹង​ការ​ជ្រើស រើស​កម្មករ ដើម្បី​បម្រើ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​តូច​មួយ ដែល​បាន​ប្រាក់កម្រៃ​សមរម្យ និង​កាត់បន្ថយ​ការ​ចំណាកស្រុក ងាយស្រួល​បងប្អូន​ក្នុង​ស្រុក ដើម្បី​បម្រើ​ការងារ​បាន​ថវិកា​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បាន​នៅ​ជិត​ក្រុម​គ្រួសារ​ជា​រៀងរាល់ថ្ងៃ ហើយ​មិនតែប៉ុណ្ណោះ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចង់​ឃើញ​ស្រុក​កំពង់លែង​ប្រែ​ក្លាយទៅជា​តំបន់ឧស្សាហកម្ម​ទៅ​ថ្ងៃ​ខាង​មុខ ដើម្បី​លើក កម្ពស់​សេដ្ឋកិច្ច​ជូន​បងប្អូន​ប្រជាពលរដ្ឋ របស់​យើង​។​

​មិនតែប៉ុណ្ណោះ​ខេត្តកំពង់ឆ្នាំង​ទាំង​៨ ក្រុង ស្រុក បាន​ចូលរួម​យ៉ាង​សកម្ម ជាមួយនឹង​ក្រសួង​បរិស្ថាន ក្នុង​យុទ្ធនាការ នូវ​បណ្ដុះ​គំនិត ពន្លក​បៃតង ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ផ្លាស់​តិច​ទេ​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន យើង​រួម​កម្លាំង​គ្នា​ការពារ​បរិស្ថាន​កម្ពុជា ៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល