ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ កញ្ញា ជូ​ហ៊ី អាន (Joohee Anh) - ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់ និង​ប្រគល់​វិញ្ញាបនបត្រ “​ភូមិ​គំរូ​” ជូន​ដល់​ភូមិ​ចំនួន ៣០​ភូមិ ដំបូង​គេ​នៅ​កម្ពុជា​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ដឹកនាំ​អ្នករត់​កង់​បី ស៊ីក្លូ អាជីវករ និង​អ្នសារព័ត៌មាន ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ - អភិបាលខេត្ត​កណ្ដាល​ឯកឧត្តម គួច ចំរើន ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាបាល់ទះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ពង្រឹង​សមត្ថភាព​ហ្វឹកហាត់ គោរព​វិន័យ និង​ស្ដាប់​តាម​ការណែនាំ​របស់​គ្រូបង្ហាត់ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នា​ឱកាស​ប្រកួត​បាល់ទះ​ជ្រើសរើស​ជើងឯក ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០២៤ ខាងមុខនេះ​ - លោក​អភិបាលស្រុក​កំពង់លែង និង​ឧត្តម​ភរិយា​ព្រមទាំង​បុត្រ​ក្នុងផ្ទៃ ទទួលបាន​ព្រះរាជ​ប្រទាន​នូវ​គ្រឿង​ឥស្ស​រយ​យស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឈន៍ ពី​ព្រះករុណា ព្រះបាទ​សម្ដេច បរមនាថ​ន រោ​ត្ត​ម សីហ​មុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្តល់​រង្វាន់​ដល់​សិស្ស​និទ្ទេស A និង និទ្ទេស B នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​! - លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ក្រុម​គ្រូ​សារ​សព​លោក ឈឿង ឈឹង អ្នកសារព័ត៌មាន ខេត្តសៀមរាប ដែល​បាន​ទទួល​មរណៈទុក្ខ​ - ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​បដិសេធ ដោយ​មាន​ជនខិលខូច​បាន​ប្រើប្រាស់​រូបថត និង​ឈ្មោះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទៅ​បង្កើត​ជា​គណនី​តេ​ឡេ​ក្រាម និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ក្នុង​ចេតនា​ទុច្ចរិត - យោធិន នៃ​កងរាជអាវុធហត្ថ ដែល​ទើប​ជ្រើសរើស​ថ្មី ឆ្នាំ​២០២៤ បាន​ចេញដំណើរ ចូល​ទៅ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​!
0

ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិត​នៅ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដោយ​

ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិត​នៅ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដោយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម​៖ ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ នៅតែ​កើតមាន​ឡើង​យ៉ាង​គឃ្លើន ទោះបី​មាន​ការ​រឹតបណ្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណាក្តី​។ ជាក់ស្តែង​ផ្ទះ​មួយ​កន្លែង​ស្ថិត​នៅ​នៅ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កំពុងតែ​មាន​សកម្មភាព​ក្រុម​ញៀន​ល្បែង​ចេញចូល លេង​យ៉ាង​អាណាធិប្បតេយ្យ ប៉ុន្តែ​ហាក់ដូចជា​ទទួលបាន​នូវ​ការរក្សា​ភាព​ស្ងៀម​ស្អាត់​ពី​កម្លាំង​អាជ្ញាធរ​មានស​ម​ត្ថ​កិច្ច​ក្នុង​ស្រុក​ជើងព្រៃ​។ ប្រភព​ដដែល​បន្តថា​មូលហេតុ​នៃ​ការ​មិន​ហ៊ាន​បង្ក្រាប​នេះ​ដោយសារ​កន្លែង​បើក​ល្បែង​នេះ​សង្ស័យ មាន​ខ្នងបង្អែក​គ្រា​ក់ៗ​ប្រគល់​ស្មា​ឲ្យ​ផ្អែក​ពីក្រោយ និង​អាច​ថា​មាន​ការ​ត្រូវ​រូ​វ​គ្នា​ផងដែរ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ក្នុង​ដែន​សមត្ថកិច្ច​ស្រុក​ជើងព្រៃ​។​

​ទាំងនេះ​ជា​ការលើកឡើង​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ដោយឡែក​អង្គភាព​សារព័ត៌មាន​យើង​មិនទាន់​បាន​សុំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​អធិការនគរបាល ស្រុក​ព្រៃឈរ ពាក់ព័ន្ធ​និង​ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ ខាងលើ​នេះ​នៅឡើយ​ទេ រហូតមកដល់​ម៉ោង​ចេញ​នេះ​នេះ​។​

​ទោះជា​យ៉ាងនេះក្តី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃឈរ សង្ឃឹមថា អាជ្ញាធរខេត្ត ជាពិសេស​ឯកឩត្តម អ៊ុន ចាន់​ដា ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និងលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹងមាន​ចំណាត់ការ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​នេះ​ឲ្យមាន​ប្រសិទ្ធិភាព ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​។​

​គួររំលឹកថា ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ ជំរុញ​ឲ្យមាន​ការបង្ក្រា​ប​នូវ​ល្បែងស៊ីសង​ខុសច្បាប់ និង​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ដើម្បី​ជំរុញ​ដល់​ការអនុវត្តឲ្យ​បានជោ​គ​ជ័យ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ក្នុងនោះ​ការកើតមាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលស្ថាន បង្កើតឲ្យមាន​អំពើ​ជួញដូរ​មនុស្ស ហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្ក​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន និង​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល