នៅសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង២នឹង០០នាទី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី និងចែកជូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដល់សមាគម អង្គភាពសារព័ត៌មានអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន ២៥ខេត្តក្រុង ដោយឥតគិតថ្លៃ ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មានសាលចតុមង្គលជាន់ទី១២ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អញ្ជើញចូលរួមក្នុងពិធីមាន លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ៕