ទាន់ហេតុការណ៍
​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​ - ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​ - ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​ចម្រើន​នូវ​សិរី​សួស្ដី ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​ - លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ លោក​មេបញ្ជាការរង និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង ប្រធាន​មន្ទី​រទាំង​៧ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ វរ​សេនា​តូច កងរាជអាវុធហត្ថ​ចល័ត ចូលរួម​ស្តាប់​ការប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច​ការងារ​ធ្វើកំណែទម្រង់ និង ការកសាង​អង្គភាព ត្រីមាស​ទី​២ ឆ្នាំ​២០២៥ តាមរយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា
0

ថ្នាល​«​បណ្តុះ​កូនឈើ​»​ខ្នាត​ធំ​ទី​១​នៅ​កម្ពុជា​សម្រេច​ការសាងសង់​បាន​២០​ភាគរយ

ថ្នាល​«​បណ្តុះ​កូនឈើ​»​ខ្នាត​ធំ​ទី​១​នៅ​កម្ពុជា​សម្រេច​ការសាងសង់​បាន​២០​ភាគរយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ចាប់ផ្តើម​សាងសង់ នា​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​បាន​២០% ហើយ គិត​មក​ទល់​ពេល​នេះ​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងអំឡុងពេល​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៨ ខែតុលា ឆ្នាំ​២០២៤ បាន​ថ្លែងថា ថ្នាល​បណ្តុះ​កូនឈើ​ខ្នាត​ធំ​នេះ បាន​បំពាក់​ប្រព័ន្ធ​ស្រោចស្រព​ដោយ​ស្វ័យប្រវត្ត ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត ដើម្បី​ឱ្យ​ក្លាយជា​ថ្នាល​បណ្តុះ​កូនឈើ​គំរូ​មួយ​នៅ​កម្ពុជា​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​បញ្ចាក់​ថា ការ​សាសង់​គ្រោង​នឹង​ឈាន​ទៅ​បញ្ចប់​នា​ពេល​ឆាប់ៗ​ខាងមុខ និង​ចូលរួម​បណ្តុះ​កូនឈើ​នៅទីនេះ​បាន​ជាង​១​លាន​ដើម ឆ្ពោះ​ទៅ​សម្រេច​តាម​ផែនការ របស់​រាជរដ្ឋាភិបាល ដែល​មាន​ទស្សនវិស័យ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមការងារ​សាសង់ យកចិត្តទុកដាក់​លើ​គុណភាព​នៃ​សំណង់ បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតប​នឹង​ភាព​បៃតង ដូចជា​គម្រោង​តំបន់​រុក្ខជាតិ ស្រះ​ទឹក សាល​សហ​សិក្សា សម្រាប់​សិស្ស និស្សិត​សិក្សា​ស្រាវជ្រាវ​ផងដែរ​។

​សូមបញ្ជាក់​ថា ថ្នាល​បណ្ដុះ​កូនឈើ​ថ្នាក់​តំបន់​ទី​១ ក្នុង​ខេត្ត​ត្បូងឃ្មុំ ទំហំ​ដី​ចំនួន​ជាង​៣​ហិកតា និង​ត្រូវបាន​សាងសង់ឡើង ក្រោម​ការគាំទ្រ​ថវិកា របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ក្រុមហ៊ុន កូកា​-​កូ​ឡា កម្ពុជា រួមជាមួយ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដែល​បាន​ចូលរួម​បណ្តុះ​ផ្នត់គំនិត​ពន្លក «​បៃតង​» ស្រប​តាម​ផែនទី​បង្ហាញផ្លូវ យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​មាន​សសរស្តម្ភ​៣​គឺ ស្អាត បៃតង និង​ចីរភាព​។ បន្ទាប់​ពី​ការបង្កើត​ថ្នាល​បណ្តុះ​កូនឈើ​ទី​១​នេះ ក្រសួង​បរិស្ថាន បាន​បោះជំហាន​បន្ថែមទៀត ពោរពេញ​ដោយ​ថាមពល ជំរុញ​ឱ្យ​មាន​ការចូល​រួម​ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ​ខ្នាត​តំបន់ នៅក្នុង​ខេត្ត​ចំនួន​៤​ទៀត គឺ​នៅ​ខេត្ត​មណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និង​កោះកុង​។

​ឯកឧត្តម​បណ្ឌិត អ៊ាង​សុផល្លែត បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ពី​ប្រជាពលរដ្ឋ​ទាំងអស់ រួម​គ្នា​ដាំ​ដើមឈើ​ដាំ​ឱ្យបាន​ច្រើន ក៏ដូចជា​ជួយ​ថែរក្សា​ការពារ​សម្បត្តិ​ធម្មជាតិ នៅតាម​តំបន់ការពារធម្មជាតិ និង​កុំ​កាប់​ដើមឈើ ដើម្បី​ទុកជា​ម្លប់ និង​ទទួលបាន​ខ្យល់​បរិសុទ្ធ​សម្រាប់​ដកដង្ហើម​។ «​ការដាំ​ដើមឈើ ក៏​ជា​ការដាក់ទុន​មួយ​ផង​ដែរ​នៅ​ក្នុង​ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យ​កម្ពុជា​មាន​ភាព​បៃតង​ស្រស់ស្អាត និង​ការជំរុញ​ការលើកកម្ពស់​អព្យាក្រឹត​កាបូ​ន​» ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន មានប្រសាសន៍​បន្ថែម​ទៀត​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល