ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ចំពោះមុខ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤! - លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកព័ត៌មាន​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​សៀវភៅ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - អភិបាលខេត្ត​កណ្ដាល លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​ជា​បេក្ខជន​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​លំ​ហាត់​ឱ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​និទ្ទិស​ល្អ​ - ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៍ដោយ​ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ជាមួយ​សមត្ថ​កិច្ច​ពាក់ព័ន្ធ ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ នៅតាម​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤ - ថ្នាល​«​បណ្តុះ​កូនឈើ​»​ខ្នាត​ធំ​ទី​១​នៅ​កម្ពុជា​សម្រេច​ការសាងសង់​បាន​២០​ភាគរយ - គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២៥ - អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​៖ ទេសចរ​ចំនួន​ជាង​៧​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​តាម​តំបន់ការពារធម្មជាតិ​នានា​ - ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ចាញ់បោក តាម​ការទិញ​ទំនិញ​អន​ឡាញ​ - ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​នាយទាហាន​ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ តាម​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក ចំនួន ០៤ នៃ​ខេត្ត​សៀមរាប​!
0

កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ

កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា និង​ឯកឧត្តម Phouvong Luangxaysana អនុ​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ នៃ​ប្រទេស​ឡាវ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ពី​ការប្តេជ្ញាចិត្ត​លើ​វិស័យ​បរិស្ថាន និង​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ​។​

​ការចុះ MoU នេះ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤​។​

​បើ​តាម​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់​ថា តាមរយៈ​ការចុះហត្ថលេខា​រួម​គ្នា​រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ឡាវ នៅពេលនេះ គឺ​ធ្វើ​យ៉ាង​ពង្រីក​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ឱ្យ​កាន់តែ​ធំ​បន្ថែមទៀត ហើយ​ឈាន​ឆ្ពោះ​ទៅ​ទន្លេមេគង្គ​មួយ​ដែល​គ្មាន​ប្លា​ស្ទិក​។​

​ឯកឧត្តម​បណ្ឌិត បាន​គូសបញ្ជាក់ថា​៖ «​នេះ​ជា​ជំហាន​ដំបូង និង​ជា​គោលដៅ​របស់​កម្ពុជា និង​ឡាវ ផងដែរ​»​បន្ទាប់​ពី​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​ក្នុងនោះ​មាន​សសរស្តម្ភ​៣ គឺ​ភាព​ស្អាត បៃតង និង​ចីរភាព ហើយ​ដែល​កន្លងមក កម្ពុជា បាន​ដាក់ចេញ យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ជំហាន​ទី​១ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» បាន​ជោគជ័យ និង​បាន​បន្ត​ទៅ​ជោគជ័យ​ជំហាន​ទី​២ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដែល​ឆ្ពោះ​ទៅ​ភាព​ស្អាត​ទាំង​នៅលើ​ដែន​គោក ដែនទឹក និង​ដែនអាកាស​។​

​ទន្ទឹមនឹងនេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា សម្រាប់​ការចុះ MoU រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ឡាវ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ក្លាយជា​ផ្នែក​មួយ​ចូលរួម​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធាន​ឆ្លងដែន​ផងដែរ​។​

«​នេះ​ជា​ការប្តេជ្ញា​ចិត្ត​ដ៏​ធំ​ទូលំទូលាយ​មួយ​ក្នុង​វិស័យ​បរិស្ថាន ជារួម ប៉ុន្តែ​យើង​ធ្វើការ​មួយ​ជំហាន​ម្តងៗ​នេះ គឺ​យើង​ធ្វើ​ការប្រយុទ្ធប្រឆាំង​លើ​ការបំពុល​ដោយ​ប្លា​ស្ទិក ដែល​កំពុង​បំពុល​ដល់​បរិស្ថាន នៅ​តាម​ដង​ទន្លេមេគង្គ តាម​ទីជនបទ និង​តាម​ទីប្រជុំជន​នានា​នៅក្នុង​ប្រទេស​ទាំង​ពីរ​ជា​ដើម​»​។ នេះ​គឺជា​ការលើកឡើង​បន្ថែម​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល