ទាន់ហេតុការណ៍
ក្រសួង​បរិស្ថាន​បាន​ចុះ​ពិនិត្យ​និង​អនុវត្ត​វិធានការ​ច្បាប់​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ចំនួន​៣០ ករណី​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ - ឯកឧត្តម នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ត្រី និង​ពលរដ្ឋ​មាន​សុខភាព ល្អ​ចូលរួម​បរិច្ចាគ​ឈាម​, ការបរិច្ចាគ​ឈាម​មិនមែន​ត្រឹមតែ ជា​សកម្មភាព​មនុស្សធម៌​ទេ តែ​ជា​ការ​ធ្វើ​បុណ្យ​ដ៏​ជ្រះថ្លា​សម្រាប់ ជួយសង្គ្រោះ​ជីវិត​របស់​មនុស្ស​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ចូលរួម​អមដំណើរ សម្តេច​មហាមន្ត្រី គុយ សុផល អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង និង​ដឹកនាំ​កិច្ចប្រជុំ​ការងារ​សន្តិសុខ ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ប្រារព្ធ​ពិធី រុក្ខ​ទិវា ៩ កក្កដា​ - សេចក្តីប្រកាស​របស់ ក្រសួងមហាផ្ទៃ ស្តីពី ការ​រ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រីនគរបាល​ជាតិ​ ​ចំនួន ៥ រូប ដោយ​មូលហេតុ​ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ឃាតកម្ម ចាក់​សម្លាប់​បុរស​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ក្រុម​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - យុវជន យុវនារី និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ចូលរួម​ថ្មើរជើង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងកា​រដោះ ស្រាយ​ជម្លោះព្រំដែន​ឈរលើ ច្បាប់​អន្តរជាតិ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​វីរ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ - សាលា​រាជធានី​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ក្នុង​ពិធី​ព្យុហយាត្រា​សាមគ្គីភាព (Solidarity March) - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - ពិតជា​ខ្លាំង​មែន​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧដុង្គ ទៅ​ដោយ​រលូន មិន​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ចាប់​បង្ក្រាប​សោះ​ - មុន​នេះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ ទាំង​កម្លាំង​នគរបាលជាតិ និង​កម្លាំង​កងរាជអាវុធហត្ថ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​។ ក្នុងនោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ និង​ជាប់​ព្រំដែន​ឡាវ ដែល​កំពុង​មាន​ការ​ប្រឈម ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​នេះ​ផងដែរ​។​

​ក្នុង​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខិតខំ​យកចិត្តទុកដាក់​សហកា​រ​ក្នុង​ភាព​ជា​ដៃគូ​ឱ្យបាន​ល្អ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ ជំរុញ​ការផ្សព្វផ្សាយ ការអប់រំ និង​ការបង្ការ​ទប់ស្កាត់​តាម​គោលដៅ​ប្រឈម​ខ្ពស់ រួមមាន​៖​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម​។​

​យោងតាម​របាយការណ៍​របស់​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ​. ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២៤ នេះ សមត្ថកិច្ច​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​ចំនួន ១០៤​ករណី កើន​ចំនួន ១៧​ករណី ស្នើ​នឹង ១៦,៣៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣​។

​លោកជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍ បានឱ្យដឹង​ទៀត​ថា ក្នុង​កិច្ចប្រតិបត្តិការ​ទាំងនោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ១៣៤​នាក់ បញ្ជូនទៅ​តុលាការ និង​សង្គ្រោះ​ជនរងគ្រោះ បាន​ចំនួន ២៩០​នាក់ ក្នុងនោះ​ករណី​ជួញដូរ​មនុស្ស​មាន​ជន​រងគ្រោះ ចំនួន ២២​ករណី កើនឡើង ១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣៤​នាក់ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​មាន​ចំនួន ៨២​ករណី កើន ៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០០​នាក់​។

​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​នេះ​ដែរ លោកជំទាវ ជូ ប៊ុន​អេង បានឱ្យ​ដឹង​ដែរ​ថា ឆ្លង​តាម​បទពិសោធ​នៃ​ការអនុវត្ត​ការងារ​នេះ ជា​ពិសេស​តាមរយៈ​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​គឺ​មាន​ករណី​ភាគច្រើន​ត្រូវបាន​រកឃើញ​ថា​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ជា​បទល្មើស​ឆបោក ទំនាស់​ការងារ ការធ្វើការងារ​ខុសច្បាប់ អន្តោប្រវេសន៍​ខុសច្បាប់ ឬ​ការបន្លំ​ធ្វើ​ជា​ជនរងគ្រោះ ដើម្បី​គេច​ចេញពី​សំណាញ់​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល