ទាន់ហេតុការណ៍
សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស និង​សហប្រតិបត្តិការ​អន្តរជាតិ​៖ កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការបាញ់ប្រហារ​របស់​ក​ង​កម្លាំង​ថៃ​លើ​ជន​ស៊ីវិល​ខ្មែរ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ Statement of the Ministry of Foreign Affairs and International Cooperation: Cambodia Strongly Condemns Civilian Shooting by Thai Forces 12 November 2025​ - អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំរោង​ទង បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​.​អនុក្រឹត្យ​.​ស្ដី​ពី​ឯកសណ្ឋាន សញ្ញា សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ផ្ញើ​សារ​ជូនពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងឱកាស​ខួបកំណើត - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​សហរដ្ឋអាមេរិក បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - រឿង​កាន់តែ​ក្តៅ ! ខណៈ​កូនស្រី លោក ភួង រ៉ា រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ប្រកាស​ឲ្យ​លោក ឈិន ម៉ៅ ចូលខ្លួន​ទូទាត់​សង​លុយ​ឪពុក​ខ្លួន ព្រោះ​លោក ឈិន ម៉ៅ បាន​គេចវេស​ជា​យូរ​មក​ហើយ​! - លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ - ឯកឧត្តម កែវ រតនៈ ៖ «​កាលណា​មាន​ប្លង់រឹង​ចេញ​ហើយ​បើ​មាន​គេ​មក​ចាប់យក​ដី​នឹង សូម​ឱ្យ​យើងខ្ញុំ​ដឹង យើងខ្ញុំ​ធានា​នឹង​ការពារ​សិទ្ធិ​ស្រប​ច្បាប់ និង​កម្មសិទ្ធិ​ស្របច្បាប់​របស់​បងប្អូន​»
0

ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​២៤​កក្កដា​នេះ នៅ​ទីស្តីការក្រសួង​ព័ត៌មាន កំពុង​ដឹកនាំ​កិច្ចពិភាក្សា​មួយ​លើ​សេចក្តីព្រាង​
​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ផ្តោត​ទៅលើ​ជំពូក​ស្តីអំពី ការទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​។​

​យោង​តាម​សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​បាន​ប្រមូល​ធាតុ​ចូល​កន្លងមកនេះ បាន​កត់ត្រា​នូវ​ក្របខណ្ឌ​នៃ​ការងារ​ប្រចាំថ្ងៃ​របស់​ខ្លួន ដែល​អ្នកសារព័ត៌មាន​ត្រូវ​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​សារព័ត៌មាន​និង​សោតទស្សន៍ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការប្រតិបត្តិ​កាតព្វកិច្ច​និង​ការទទួលខុសត្រូវ​ដូចខាងក្រោម​៖

១- ទំនួល​ខុស​ត្រូវ​សង្គម បេសកកម្ម​ក្នុង​ការផ្តល់​ព័ត៌មាន​ផ្សារភ្ជាប់​ជាមួយ​សិទ្ធិ កាតព្វកិច្ច និង​ការទទួលខុសត្រូវ​សង្គម​។ ការផ្សាយ​ព័ត៌មាន​ត្រូវ​ធានា​ការគោរព​ឯកជន​ភាព សេចក្តីថ្លៃថ្នូរ​បុគ្គល​ក្នុងសង្គម ហើយ​មិន​ត្រូវ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ឬ​តម្លៃ​វិជ្ជាជីវៈ ដើម្បី​ការពារ​ប្រយោជន៍​និង​ទំនុកចិត្ត​សង្គម​មកលើ​តួអង្គ​ក្នុង​វិស័យ​ព័ត៌មាន និង​ចូលរួម​ក្នុង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​បរិ​យាប​ន្ន​។​

២-​ទំនួល​ខុស​ត្រូវ​វិជ្ជាជីវៈ ៖ កំហុស​វិជ្ជាជីវៈ​ត្រូវ​ស្ថិត​ក្រោម​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។ ការអនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ មិន​ត្រូវ​ស្ថិតក្រោម​គំនាប ឬ​ឥទ្ធិពល​របស់​ភាគី​ណាមួយ​ឡើយ លើកលែង​តែ​ការតម្រង់ទិស ឬ​ភារកិច្ច​ដែល​ប្រធាន​អង្គភាព​-​ស្ថាប័ន​ផ្តល់​ឱ្យ​សម្រាប់​ករណី​អ្នកសារព័ត៌មាន​អាជីព ដែល​ជា​ការទទួលខុសត្រូវ​វិជ្ជាជីវៈ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការតម្រង់​ទិស​ឬ​ភារកិច្ច​ដែល​ប្រធាន​អង្គភាព​-​ស្ថាប័ន​ផ្តល់​ឱ្យ​នោះ មិនត្រូវ​មាន​ចរិក​ផ្ទុយ​នឹង​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ប្រាសចាក​ពី​គន្លង​នៃ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​ឡើយ​។​

៣- ទំនួល​ខុស​ត្រូវ​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ​៖ អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ ត្រូវ​គោរព​ច្បាប់​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទង្វើ​បំពាន​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ផ្នែក​រដ្ឋប្បវេណី​និង​ព្រហ្មទណ្ឌ ដូច​មាន​ចែក​ក្នុង​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ ទង្វើ​បំពាន​ប្រភេទ​ទាំង​នេះ​មិន​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​សេរីភាព​ខាង​ការបញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​ឡើយ​។​

​យ៉ាងណាក៏ដោយ​កិច្ច​ទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​ក្នុង​សេចក្តីព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ នឹង​មាន​ការផ្លាស់ប្តូរ រឺ​ថែមថយ ខណៈ​មាន​សមាគម​អ្នកសារព័ត៌មាន​ចំនួន ៧​បាន​ចូលរួម​ផ្លាស់ប្តូរ​មតិ​យោបល់​ទៅលើ​សេចក្តីព្រាង​នោះ​ដែល​មកពី ៖

១-) តំណាង​អង្គការ​យូណេស្កូ​

២-) ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ)

៣-) សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (Camboja)

៤-) សមាគម​សារព័ត៌មាន​កម្ពុជា​-​ចិន​

៥-) សមាគម​អភិវឌ្ឍ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​

៦-) សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ (MSJ) និង​

៧-) មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា បាន​អញ្ជើញ​ចូលរួម​។​

​សូម​បញ្ជាក់​បន្ថែម​ទៀត​ថា សេចក្តីព្រៀង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ក្រសួង​ព័ត៌មាន​កំពុងតែ​ប្រឹងប្រែង​បង្កើតឡើង​នេះ​មាន​៦​ជំពូក​៖

​ជំពូក​ទី​១៖ បទ​ប្បញ្ញ​តិ្ត​ទូទៅ​

​ជំពូក​ទី​២៖ គោលការណ៍​គ្រឹះ​ជា​មូលដ្ឋាន​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​ព័ត៌មាន​

​ជំពូក​ទី​៣៖ សិទ្ធិ ករណីយកិច្ច និង​ការ​គាំពារ​

​ជំពូក​ទី​៤៖ ការទទួលខុសត្រូវ​

​ជំពូក​ទី​៥៖ យន្តការ​តាមដាន វាយតម្លៃ និង​លើកទឹកចិត្ត​ចំពោះ​ការអនុវត្ត​

​ជំពូក​ទី​៦៖ អវសាន​ប្បញ្ញត្តិ​។​

​សូម​បញ្ជាក់​ដែរ​ថា គោលបំណង​នៃ​ការបង្កើត​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​នេះ​គឺ​ដើម្បី​រួមចំណែក​គាំទ្រ​ការលើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា តាមរយៈ​ការ​ពង្រឹងគុណភាព និង​សមត្ថភាព​ជំនាញ ពង្រឹង​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គ្រប់គ្រង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ព័ត៌មាន​។​

​ក្រសួង​ព័ត៌មាន​សង្ឃឹមថា ក្រោយពេល​ដែល​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ ត្រូវបាន​បង្កើតឡើង និង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ហើយ នោះ​និង​ធ្វើអោយ​បរិយាកាស​អំណោយផល​សម្រាប់​ការអនុវត្តប្រ​ក​បដោយ​ប្រសិទ្ធភាព​និង​ទំនួល​ខុស​ត្រូវ​វិជ្ជាជីវៈ នូវ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ព្រមទាំង​ធានា​បាន​លំហ​និង​សន្តិសុខ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល