ទាន់ហេតុការណ៍
ក្រសួង​បរិស្ថាន​បាន​ចុះ​ពិនិត្យ​និង​អនុវត្ត​វិធានការ​ច្បាប់​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ចំនួន​៣០ ករណី​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ - ឯកឧត្តម នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ត្រី និង​ពលរដ្ឋ​មាន​សុខភាព ល្អ​ចូលរួម​បរិច្ចាគ​ឈាម​, ការបរិច្ចាគ​ឈាម​មិនមែន​ត្រឹមតែ ជា​សកម្មភាព​មនុស្សធម៌​ទេ តែ​ជា​ការ​ធ្វើ​បុណ្យ​ដ៏​ជ្រះថ្លា​សម្រាប់ ជួយសង្គ្រោះ​ជីវិត​របស់​មនុស្ស​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ចូលរួម​អមដំណើរ សម្តេច​មហាមន្ត្រី គុយ សុផល អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង និង​ដឹកនាំ​កិច្ចប្រជុំ​ការងារ​សន្តិសុខ ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ប្រារព្ធ​ពិធី រុក្ខ​ទិវា ៩ កក្កដា​ - សេចក្តីប្រកាស​របស់ ក្រសួងមហាផ្ទៃ ស្តីពី ការ​រ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រីនគរបាល​ជាតិ​ ​ចំនួន ៥ រូប ដោយ​មូលហេតុ​ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ឃាតកម្ម ចាក់​សម្លាប់​បុរស​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ក្រុម​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - យុវជន យុវនារី និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ចូលរួម​ថ្មើរជើង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងកា​រដោះ ស្រាយ​ជម្លោះព្រំដែន​ឈរលើ ច្បាប់​អន្តរជាតិ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​វីរ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ - សាលា​រាជធានី​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ក្នុង​ពិធី​ព្យុហយាត្រា​សាមគ្គីភាព (Solidarity March) - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - ពិតជា​ខ្លាំង​មែន​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧដុង្គ ទៅ​ដោយ​រលូន មិន​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ចាប់​បង្ក្រាប​សោះ​ - មុន​នេះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កម្ពុជា​នឹង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការធានា ការទាញយក​ធនធាន​ធម្មជាតិ​សមុទ្រ ប្រកបដោយ​និរន្តរភាព​។ យើង​កំពុង​ប្រឈមមុខ​នឹង​ការប្រែប្រួល​អាកាសធាតុ ហើយ​យើង​មិន​ចង់​ឃើញ​សមុទ្រ​របស់​យើង​ទទួលរង​ពី​វា​ទេ​»​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី បើក​វេទិកា​ពិភាក្សា​សមុទ្រ​ខៀវ (Blue Sky) រៀបចំឡើង​ដោយ​ស្ថានទូត បារាំង​ប្រចាំ​កម្ពុជា និង នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អង្គារ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ ។ ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការការពារ​បរិស្ថាន និង​ជីវចម្រុះ​សមុទ្រ ដោយ​បាន​ស្វាគមន៍ កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ពី​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ចែករំលែក​ចំណេះដឹង​និង​កិច្ចសហប្រតិបត្តិការ ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​»​។ វា​ច្បាស់​ណាស់​ថា ការបំពុល​ដោយ​សំណល់​សំរាម ប្លា​ស្ទិក កើតឡើង​ដោយ​ការ​មិន​ទាន់​បាន​ទុកដាក់​សំរាម​បានល្អ ដែល​បណ្តាល​ឱ្យ​មាន​ការ​កើនឡើង និង​ផលប៉ះពាល់​អវិជ្ជមាន លើ​សុខភាព​មនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួម​ទាំង​ការបំពុល​សមុទ្រ និង​សត្វព្រៃ​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​  បានលើកឡើង​បន្ថែមថា ដើម្បី​អភិរក្ស និង​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​នៃ​មហាសមុទ្រ និង​ធនធាន​សមុទ្រ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព គឺជា​តួនាទី​រួម​របស់​យើងរ​បស់​ប្រទេស​ទាំងអស់​។​

​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា នៅក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ហើយ​តាមរយៈ​យុទ្ធសាស្ត្រ​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ការណែនាំ និង​ចង្អុលបង្ហាញ​ដល់​ក្រសួង​បរិស្ថាន ឱ្យ​រៀបចំ​ឡើង​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​មាន​សរសរ​ស្ដម្ភ​បី នោះ​គឺ ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ចំពោះ​ភាព​ស្ងាត កម្ពុជា ក្នុង​រយៈពេល​១១ ខែ​កន្លងមកនេះ យើង​បាន​ចាប់ផ្តើម​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក នោះ​មិន​ត្រឹមតែ​ជា​ជំហាន​មួយ ហួស​ពី​ការពង្រីក​ការប្តេជ្ញាចិត្ត និង​ថែម​ទាំង​បាន​អនុវត្ត​ការងារ​នានា ដើម្បី​ធានា​ថា​កម្ពុជា​ស្អាត​។ យើង​ដឹង​ហើយ​ថា ការ​ចោល​សំរាម​ក្នុង​សមុទ្រ​ជា​បញ្ហា​មិនមែន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​នៅ​ទូទាំង​ពិភពលោក​។​ប៉ុន្តែ​យើង​ធ្វើការ​ឆ្ពោះទៅរក​ការកាត់បន្ថយ ឬ​បើ​អាច​លុបបំបាត់​ការ​ចោល​សំរាម​តាម​សមុទ្រ​នៅ​កម្ពុជា​។

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​សង្កត់ធ្ងន់ថា គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​បាន​ចាប់ផ្តើម​យុទ្ធនាការ​មួយ​ដែល​មានឈ្មោះ​ថា «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» យើង​ទទួលបាន​មនុស្ស​ចូលរួម​ពី​មនុស្ស​ជាង ៨ លាន​នាក់ ឱ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​ដែល​ខ្ញុំ​ហៅ​ថា​គ្រាន់តែ​ជា​យុទ្ធនាការ​ប្តេជ្ញាចិត្ត​។ យើង​បាន​ចាប់ផ្តើម​យុទ្ធនាការ​ទី​ពីរ ដែល​មានឈ្មោះ​ថា​«​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» រហូតដល់​ពេល​នេះ យើង​ទទួលបាន​ឃុំ សង្កាត់ ចំនួន​ជាង ៦០០ ក្នុង​ចំណោម​ឃុំ​ចំនួន ១ ៦៥២ ដែល​បាន​ចូលរួម​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ​។ ក្រឡេក​ទៅ​មើល​ស្ថិតិ ប្រទេស​កម្ពុជា​បាន​កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទិក បាន​ចំនួន ៧៤,១% ក្នុង​រយៈពេល ១១​ខែ​កន្លងមកនេះ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ប្រសិន​ជា​បើ​គ្មាន​ការកាត់បន្ថយ​ទេ ចំនួន​ប្លា​ស្ទិក​នេះ ប្រមាណ​ពាក់កណ្ដាល​អាច​នឹង​ប៉ះពាល់​ដល់​បរិស្ថាន អាច​ធ្លាក់​ចូល​ទៅ​សមុទ្រ ឬ​អាច​ចូល​ទៅ​ទន្លេ​។ នេះ​គ្រាន់តែ​ជា​ការរួមចំណែក​ពី​កម្ពុជា​។ ស្ថិតិ​របស់​អង្គការសហប្រជាជាតិ​បាន​ចេញផ្សាយ​កន្លងមក បានបង្ហាញ​ថា នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​ប្លា​ស្ទិក នឹង​មាន​ច្រើន​ជាង​ចំនួន​ត្រី​ក្នុង​មហាសមុទ្រ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល