ទាន់ហេតុការណ៍
​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​ - ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​ - ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​ចម្រើន​នូវ​សិរី​សួស្ដី ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​ - លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ លោក​មេបញ្ជាការរង និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង ប្រធាន​មន្ទី​រទាំង​៧ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ វរ​សេនា​តូច កងរាជអាវុធហត្ថ​ចល័ត ចូលរួម​ស្តាប់​ការប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច​ការងារ​ធ្វើកំណែទម្រង់ និង ការកសាង​អង្គភាព ត្រីមាស​ទី​២ ឆ្នាំ​២០២៥ តាមរយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា
0

ក្រុមហ៊ុន ហួង​ធេង ផាក​កា​ជី​ង ឯ​.​ក (HUANG THENG PACKAGING Co,.Ltd) គ្រប់គ្រង​ដោយ​ជនជាតិ​ចិន សង្ស័យថា នាំចូល​ទំនិញ គេច​ពន្ធគយ​!

ក្រុមហ៊ុន ហួង​ធេង ផាក​កា​ជី​ង ឯ​.​ក (HUANG THENG PACKAGING Co,.Ltd) គ្រប់គ្រង​ដោយ​ជនជាតិ​ចិន សង្ស័យថា នាំចូល​ទំនិញ គេច​ពន្ធគយ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះសីហនុ​៖ ក្រុមហ៊ុន​មួយ ដែល​មានឈ្មោះ​ថា ហួង​ធេង ផាក​កា​ជី​ង ឯ​.​ក មាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្ទះ​លេខ ៦៣៩ ភូមិ កប់​ស្រូវ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ផ្នៅ រាជធានី​ភ្នំពេញ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ទំនិញ​គ្រប់​ប្រភេទ​នៅ​កម្ពុជា សង្ស័យ​ថា​ក្រុមហ៊ុន​នេះ នាំចូល​ទំនិញ​ដោយ​មិន​បាន​ពន្ធគយ​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។

​បើ​តាម​ប្រភព​បែកធ្លាយ​ពី​ផ្ទៃក្នុង​របស់​ក្រុម​ខាងលើ​នេះ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ក្រុមហ៊ុន​នេះ រមែង​ប្រើ​វិធី​បិទបាំង នាំ​យក​ទំនិញ​ចូល​ពី​ប្រទេស​ចិន មក​កាន់​កម្ពុជា ដោយ​មិន​បង់​ពន្ធគយ​គ្រប់គ្រាន់ ចូល​តាម​ច្រព្រំដែន​វៀតណាម និង​ចូល​តាម​កំពុងផែ ខេត្ត​ព្រះសីហនុ ជា​ច្រើនលើក​ច្រើនសារ​ម​ក​ហើយ ។

​បើ​ដូច​ទៅ​នឹង​ប្រភព​ដែល​បាន​ផ្ដល់​ព័ត៌មាន​ខាង​នេះ​ពិតមែន ក្រុមហ៊ុន ហួង​ធេង ផាក​កា​ជី​ង របស់​ជនជាតិ​ចិន​នេះ ប្រហែល​មាន​យ័ន្ត​វេទមន្ដ អ្វី​ហើយ​មើលទៅ ទើប​មិន​អាច​បង្ក្រាបបាន​។

​បើ​យោង​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លេីការ​រឹតបន្ដឹង លើ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ ឬ មិន​បង់ពន្ធ​គ្រប់គ្រាន់ ត្រូវ​អនុវត្តន៍​ឱ្យបំពេញ​ការ​ត​ព្វ​កិច្ច​បង់ពន្ធ​ជាដាច់ខាត នា​កន្លងទៅ សូម ប្រធាន​គយ​តំបន់ គយ​ការិយាយ ប្រចាំ​ខេត្ដ​ព្រះសីហនុ មេត្តា​ចុះបង្ក្រាប និង​ទប់ស្កាត់​នូវ​ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ ដែល​បាន​នាំ​ចូល​ដោយ​ក្រុមហ៊ុន ហួង​ធេង ផាក​កា​ជី​ង​នេះ​ទៅតាម​នីតិវិធី​ផង​ទាន ព្រមទាំង​ស្នេី​សុំ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មេតា្ដ​បេ​ី​កការស្រាវជ្រាវ​អំពី​សកម្មភាព​គេច​ពន្ធ​របស់​ក្រុមហ៊ុ​នខាង ដេ​ី​ម្បី​រក្សាបាន​នូវ​តម្លាភាព លេីការ​បង់ពន្ធ​ជូន​រដ្ឋ និង​តម្លាភា​ពលេី​ការប្រកតួតប្រជែង​ទីផ្សារ ក៏​ដូចជា​ជា​ការលេី​ក​ទឹកចិត្ដ ឱ្យ​បណ្ដា​ក្រុមហ៊ុន​នានា​ស្ម័គ្រចិត្ត​បង់​ពន្ធគយ នូវ​ទំនិញ​នាំចូល​គ្រប់​ប្រភេទ​។

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ពុំ​អាច​សុំ​ការបំភ្លឺ​ពី​ក្រុមហ៊ុន ហួង​ធេង ផាក​កា​ជី​ង នេះ​បាន​ឡើយ ដោយ​ពុំ​មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង និង​រង់ចាំ​ការបំភ្លឺ​រាល់​ម៉ោង​ធ្វើការ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល