ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​! - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ ចុះសួរសុខទុក្ខ លោក​ប្រធាន​មន្ទីរ ដែល​ព្យាបាល​ដោយ​វះកាត់​សាច់​ដុះ​ក្នុង​ច្រមុះ​នៅ​មន្ទីរពេទ្យ​! - យោធា​ជើង​ខ្លាំង​កាន់​AK ទៅ​គំរាមកំហែង​ពលរដ្ឋ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ដល់​តុលាការ​!
0

ព័ត៌មាន​វគ្គ​.១. សកម្មភាព​ឈ្មួញ​ប្រមូល​ទិញ​នឹង​ដឹកជញ្ជូន លៀ​ស នៅតែ​បន្ត​កើតមាន ទោះ​ស្ថិតក្នុង​រដូវ​បិទ​រដូវ​នេសាទ​ក៏ដោយ​

ព័ត៌មាន​វគ្គ​.១. សកម្មភាព​ឈ្មួញ​ប្រមូល​ទិញ​នឹង​ដឹកជញ្ជូន លៀ​ស នៅតែ​បន្ត​កើតមាន ទោះ​ស្ថិតក្នុង​រដូវ​បិទ​រដូវ​នេសាទ​ក៏ដោយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់​ឆ្នាំ​ង៖ ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា សកម្មភាព​ឈ្មួញ​ប្រមូល​ទិញ​លៀស​រាប់សិប​តោន​នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​ទោះ​ក្រសួង​ចេញ​សេចក្តីជូនដំណឹង ស្ដីពី រដូវ​បិទ​នេសាទ​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​សោះ​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​ទៅ​១០ ខែមិថុនា ឆ្នាំ​២០២៤ ក្រុម​ឈ្មួញ​បាន​មក​បោះតង់ រង់ចាំ​ប្រមូល​ទិញ​លៀស​ពី​ក្រុម​ឈ្មួញ​នេសាទ ដឹក​តាម​ទូក​ខ្នាត​ធំ យក​មក​ឡើង​នៅ​តាម​បណ្តា​ទីតាំង មួយចំនួន តាម​ជួរ​មាត់ទន្លេ និង​លើក​ដាក់​ឡាន​ដឹក​ឆ្លងទៅ​លក់​បន្ត​នៅ​ប្រទេសជិតខាង ត្រង់​ចំណុច​ព្រែក​ត្រពាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង (​ជា​ទីតាំង​ថ្មី​ចល័ត​របស់​ក្រុម​ឈ្មួញ​) និង​ចំណុច​វត្ត​ថ្នល់ ស្ថិតក្នុង​ភូមិ​ថ្នល់​តា​សែង ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង (​ជា​ទីតាំង​ចាស់​សម្រាប់​ប្រមូល​ទិញ​គ្រប់​រដូវ​កាល​របស់​ក្រុម​ឈ្មួញ​)​។​

​បើ​តាម​ប្រភព​មួយ​បាន​បង្ហើប​ឲ្យដឹងថា មាន​ក្រុម​ថៅកែ​ជា​ច្រើន​មក​បោះតង់ ចាំ​ប្រមូល​ទិញ​លៀស ពី​ក្រុម​ឈ្មួញ​នេសាទ​នៅក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មានឈ្មោះ​.÷
-១.​ឈ្មោះ ចែ​ហៀ​ង -២.​ឈ្មោះ ចែ​នី​-៣.​ឈ្មោះ ប៉ោង​-៤.​ឈ្មោះ រតនា​-៥.​ឈ្មោះ ចែ​អ៊ី​ម​. ដោយ​ក្រុម​ថៅកែ​ទាំងនោះ​ក្នុង​មួយ​ថ្ងៃៗ​ទិញ​លៀស​រាប់សិប​តោន​។​

​ប្រភព​ដ៏​ដែល​បាន​បន្តទៀតថា ក្រោយពី​ក្រុម​ថៅកែ​ទាំងនោះ​បាន​ប្រមូល​ទិញ​ពី​ក្រុម​ឈ្មួញ​នេសាទ​បាន​អស់ហើយ នឹង​មាន​ថៅកែ​ធំ​ម្នាក់​ឈ្មោះ ឌី ជា​អ្នក​ចាំ​ប្រមូល​ទិញ​បន្ត​ពី​ថៅកែ​ទាំងនោះ នឹង​លើក​ដាក់​ឡាន​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង ដោយ​មិន​មាន​ការរំខាន​ពី​សំណាក់​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ជំនាញ​រដ្ឋបាល​ជលផល​.​សង្ស័យ​ក្រុម​ឈ្មួញ​ទាំងនោះ​មាន​មន្តអាគម​គា​ថា ឬ​បាន​សែនព្រេន​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​អស់​ហើយ​ទេ​ដឹង​ទើប​ស្រវឹង​ភ្នែក​មើល​មិនឃើញ​អ្វី​សោះ​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា លៀ​ស ទាំងអស់​នោះ​ត្រូវបាន​ក្រុម​ឈ្មួញ​នេសាទ​ប្រើ​ឧបករណ៍​កែវ​លៀស​វែង​ចូលក្នុង​បាត​ទន្លេ នឹង​ប្រើ​ម៉ាស៊ីន​ចាប់ពី ៤ ទៅ ៥ ម៉ាស៊ីន ដែល​ច្បាប់​ហាមឃាត់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​កន្លងមក​ថ្នាក់ដឹកនាំ បាន​បញ្ជារ​ឱ្យ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​និង​ជីវ​:​ចម្រុះ​ដែល​រស់នៅ​ក្នុង​ទឹក​នៃ​ខេត្ត​កំពង់ឆ្នាំង ឥឡូវនេះ​កំពង់រ​ង​នូវ​ការ វិនាស​ដោយសារ​តែ​ក្រុម​ឈ្មួញ ជាក់​ជាមិនខាន​។​

​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​ក្រសួង​កសិកម្ម​ចុះ​ធ្វើ​អធិការកិច្ច​ទៅលើ​បុគ្គល​មន្ត្រី​ដែល​អសកម្ម ក្នុង​ការអនុវត្ត​ច្បាប់​ស្ដីពី​ជលផល បើ​ពុំ​ដូច្នោះ​ទេ​មច្ឆា​ជាតិ​ជីវៈចម្រុះ​នឹងត្រូវ​វិនាស​ហិនហោច​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ជាក់​ជា​មិនខានឡើយ​។​

​ការលើកឡើង​ខាងលើ​នេះ​ដែរ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី​ក្រុម​ថៅកែ ដែល​មក​បោះតង់ រង់ចាំ​ប្រមូល​ទិញ លៀ​ស បានទេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៤​នេះ ពិសេស​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​អង្គភាព​សារព័ត៌មាន​យើង​ស្វាគមន៍​រាល់​ការបកស្រាយ ប្រសិនបើ​មាន​ប្រតិកម្ម​ណាមួយ​នោះ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល