ទាន់ហេតុការណ៍
​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​ - ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​ - ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​ចម្រើន​នូវ​សិរី​សួស្ដី ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​ - លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ លោក​មេបញ្ជាការរង និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង ប្រធាន​មន្ទី​រទាំង​៧ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ វរ​សេនា​តូច កងរាជអាវុធហត្ថ​ចល័ត ចូលរួម​ស្តាប់​ការប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច​ការងារ​ធ្វើកំណែទម្រង់ និង ការកសាង​អង្គភាព ត្រីមាស​ទី​២ ឆ្នាំ​២០២៥ តាមរយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា
0

តើ​លោក ភារម្យ នឹង​លោក សុន​.​ជា​នរណា​ឲ្យ​ពិតប្រាកដ បានជា​ហ៊ាន​ដឹកជញ្ជូន​ឈើ​ទាំងថ្ងៃទាំងយប់​ចេញពី​ខេត្ត​មណ្ឌល​គី​រី យកទៅ​លក់​ឲ្យ យួន បាន​ដោយ​រលូន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​ហ៊ាន​ក្អក​នោះទេ​.?

តើ​លោក ភារម្យ នឹង​លោក សុន​.​ជា​នរណា​ឲ្យ​ពិតប្រាកដ បានជា​ហ៊ាន​ដឹកជញ្ជូន​ឈើ​ទាំងថ្ងៃទាំងយប់​ចេញពី​ខេត្ត​មណ្ឌល​គី​រី យកទៅ​លក់​ឲ្យ យួន បាន​ដោយ​រលូន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​ហ៊ាន​ក្អក​នោះទេ​.?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​មណ្ឌល​គី​រី​÷ បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​នៅក្នុង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ដែល​អើពើ អន្តរាគមន៍​ទប់ស្កាត់ និង​បង្ក្រាបបាន​ម្តងណា​ឡើយ បណ្តែតបណ្តោយ​ឱ្យ​ក្រុម​មេ​ឈ្មួញ​ល្បីឈ្មោះ ដែល​មានឈ្មោះ ភារម្យ នឹង​ឈ្មោះ សុន ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ពណ៌​.​ស​.​ដែល​មាន​ផ្លាក​លេខ ៦៦.៦៤ ដឹកជញ្ជូន​ឈើ​ប្រភេទ សុក្រុំ ទាំងថ្ងៃទាំងយប់​បាន​ដោយ​រលូន ចេញពី ភូមិ ប៊ូ​ស្រា ឆ្លងកាត់​ភូមិ​ស្រែ​អំពូ​ម និង​ភូមិ​ពូ​ជ្រៃ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ដោយ​ធ្វើ​ការឆ្លងកាត់​តាម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​ទៅ​ស្រុក​អូររាំង បន្ត​ទៅ​ស្រុក​កែវ​សី​ម៉ា យ៉ាង​រលូន​ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​ក្អក​នោះទេ ?​។​

​ចុះ​ហេតុអ្វី​បាន​ជា​មន្ត្រី​ជំនាញ​ក្មុង​ខេត្ត​មណ្ឌល​គី​រី​មើលមិនឃើញ និង​មិន​ធ្វើការ​បង្ក្រាប និង​មិន​ទប់ស្កាត់​បាន​ជា​បណ្តែតបណ្តោយ​អោយ​ក្រុម​ឈ្មួញ​ខាងលើនេះ​ដឹកឈើ​តាមតែ​អំពើ​ចិត្ត ឬ​មាន​អ្វី​នៅ​ពី​ខាងក្រោយ​នៃ​រឿងនេះ ?

​បើ​តាម​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ប្រាប់​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ដឹង​ថា ឈ្មោះ ភារម្យ នឹង​ឈ្មោះ សុន ធ្វើការ​ដឹកឈើ​បាន​យ៉ាង​រលូន​យ៉ាង​ដូច្នេះ​មកពី​ពួកគេ​បានធ្វើការ​បង់​ជូន​គ្រប់​មន្ត្រី​ជំនាញ​រួចរាល់​អស់​ទៅហើយ​ទើប​បានជា​ពួកគេ​ហ៊ាន​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាងនេះ​។​

​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ជ្រៃ​បាន​បន្តទៀតថា ដោយ​មាន​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ ថន ជា​ភ្នាក់ងារ​អ្នកសារព័ត៌មាន ជា​អ្នក​ចេញ​មុខ​រត់ការ​តាម​ដងផ្លូវ​ដើម្បី​សម្រួល​ឲ្យ​រថយន្ត​សាំ​ុ​យ៉ុង​ពណ៌​.​ស​.​ដែល​មាន​ផ្លាក​លេខ​.៦៦.៦៤.​ដឹកឈើ​ប្រភេទ សុក្រុំ ដែល​មាន​ម្ចាស់​ឡាន​ឈ្មោះ ភារម្យ នឹង​ឈ្មោះ សុន ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​ពី ៤ ទៅ ៥ ជើង​នោះ​ទេ ឆ្លង​ទៅ​លក់​ឱ្យ យួន នៅ​ឯ​ប្រទេស​វៀតណាម​បាន​ដោយ​រលូន​ដោយ​មិន​មាន​ការបង្ក្រាប​។​

​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ត្អូញត្អែ​ថា​ក្នុង​មួយថ្ងៃៗ​ក្រុម​នេះ​ដឹកឈើ​គ្មាន​ថ្ងៃ​ឈប់សម្រាក​នោះទេ ? ធ្វើអោយ​មាន​ការរំខាន​ក្នុង​ការប្រកប​មុខរប​រ​ចិញ្ជឹមជីវិត​របស់​ពួកគាត់​ពិសេស​ការបើក​បរក្រុម​នេះ​មិន​ដែល​ចេះ​យឺត​នោះទេ​?​នឹង​មាន​ការភ័យខ្លាច​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​កូនៗ​របស់​ពួកគាត់​ជា យ​:​ថា​ហេតុ​៕

​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​លោក ឌិន ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​និង​ជា​ប្រធានស្តីទី​មេត្តា​ពិនិត្យ​មើល​កូនចៅ​តាម​ដែន​ស្នាក់​ការ​ផង​ទាន !​ពីព្រោះ​ឡាន​ដឹក​កាត់មុខ​ស្នាក់ការ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ​ហេតុអ្វី​មិន​ធ្វើការ​ទប់ស្កាត់​ឬ​មាន​អ្វី​ដែល​ត្រូវ​លាក់បាំង​ជា​ថ្នូរ​ក្នុង​ការ​មិន​បង្ក្រាប ?

​អង្គភាព​យើងខ្ញុំ​សូម​ធ្វើ​ការស្នីសុំដ​ល់ ឯកឧត្តម ថង សាវុន អភិបាល នៃ​គ​ណះ​អភិបាលខេត្ត លោក ឡោ សុខា ស្នងការ​ខេត្ត លោក ហែម ប៊ុន​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មណ្ឌល​គី​រី និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មេត្តា​ជួយ​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ខាងលើ​នេះ​ផង​ទាន !​បើ​ពុំ​ដូច្នេះ​ទេ​ព្រៃឈើ​និង​ពិតជា​រលាយ​ដោយសារ​ក្រុម​ឈ្មួញ​ដុស​ស្លែ​ទាំងនេះ​ជាក់​ជាមិនខាន ៕

​អង្គភាព​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង និង​ធ្វើ​សេចក្តីរាយការណ៍​ជូន​ដល់​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​លោក​បាន​ជ្រាប និង​មាន​វិធានការណ៍​ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​ភាព​អសកម្ម​មួយចំនួន​តូច​សម្រាប់​តែ​មន្ត្រី​គ្រាប់​ល្ពៅ​តែប៉ុណ្ណោះ​ហើយ​នឹង​រង់ចាំ​ធ្វើ​ការបកស្រាយ​ក្នុងការ​ចុះផ្សាយ​នូវ​អត្ថបទ​ខាងលើនេះ​រៀង​រាល់​ម៉ោង​ធ្វើការ​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​៕ វគ្គ​មួយ​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល