ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

លេចឮ​រឿង​ថៅកែ​ចំណាយលុយ​លើ​អ្នក​រត់ការ​អស់​ហើយ​ផ្ទុះ​រឿង​ម្តង​ស្ងប់ស្ងាត់​ទៅ​វិញ​! សង្ស័យ​ជី​កកាយ​ដី​លើស​ព្រំ​កំណត់ តើ​ពាក់ព័ន្ធ​មន្ទីរ​ជំនាញ​ណាខ្លះ​រឿង​រណ្តៅ​ដី​អូរ​ក្រាំង​អំបិល​នេះ​

លេចឮ​រឿង​ថៅកែ​ចំណាយលុយ​លើ​អ្នក​រត់ការ​អស់​ហើយ​ផ្ទុះ​រឿង​ម្តង​ស្ងប់ស្ងាត់​ទៅ​វិញ​! សង្ស័យ​ជី​កកាយ​ដី​លើស​ព្រំ​កំណត់ តើ​ពាក់ព័ន្ធ​មន្ទីរ​ជំនាញ​ណាខ្លះ​រឿង​រណ្តៅ​ដី​អូរ​ក្រាំង​អំបិល​នេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ លេចឮ​ព័ត៌មាន​មក​ថា​រណ្តៅ​ដី​របស់​លោក ថុល ក្រោយ​ពី​ចំណាយ​លុយ​រាប់ម៉ឺន​សែន​ដុល្លារ​ទៅលើ​អ្នក​រត់ការ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​បាន​ផ្ទុះ​រឿង​ម្តង​ជា​មួយ​ប្រជាពលរដ្ឋ​ជាង​២​ខែ​មុខ​ធ្វើ​ឱ្យ​មន្ទីរ​និង​ជំនាញ​ឈឺក្បាល ហើយ​ថៅកែ ថុល ក៏​លែង​សូវ​ទុកចិត្ត​អ្នក​រត់ការ​ទៀតផង​។ ហើយ​ឥឡូវ​ទីតាំង​រណ្តៅ​ដី​របស់​ថៅកែ ថុល សង្ស័យ​ជី​កកាយ​លើស​ព្រំ​កំណត់​មន្ទីរជំនាញ​ហាក់​មិន​អើពើ ក៏​ព្រោះតែ​ភាគលាភ​ស្រាប់ៗ​នៅក្នុង​រណ្តៅ​ដី​នោះ​។​

​បើ​តាម​ការ​បង្ហើយ​ពី​អ្នក​ធ្លាប់​រក​សុីរ​ត់​ការ​រឿងរ​ណ្តៅ​ដី​នេះ​ថា​÷ រណ្តៅ​ដី​លោក ថុល នៅ​ក្នុង​អូរ​ក្រាំង​អំបិល ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​នេះ មាន​បុគ្គល​ម្នាក់​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​បាន​យក​លុយ​ជិត​៥​ម៉ឺន​ដុល្លារ​ដើម្បី​រត់ការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​នៅលើ​ដី​អូរ​ក្រាំង​អំបិល​នោះ​។ ប៉ុន្តែ​មិនដឹង​ជា​មូលហេតុ​អ្វី​កាលពី​ជិត​២​ខែ​មុន ប្រជាពលរដ្ឋ​បាន​ប្រតិកម្ម​នាំគ្នា​តវ៉ា ស្រាប់តែ​អ្នក​រត់ការ​រូបនោះ​បាន​ទៅ​ទាមទារ​លុយ​បន្ថែម​ពី​ថៅកែ​រណ្តៅ​ដី​នោះ ដើម្បី​រត់ការ​ជាមួយ​ថ្នាក់​ខេត្ត​ទៀត​ដែល​ត្រូវ​ចំណាយ​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​ទៀតផង​។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា ការ​រត់​ការ​រណ្តៅ​ដី​នី​មួយៗ​ក្រោម​១​ហិកតា​គឺ​សុំ​ច្បាប់​ត្រឹម​មន្ទីរ​ជំនាញ​ខេត្ត​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​លើសពី​១​ហិកតា គឺ​ដាច់ខាត​សុំ​ច្បាប់​ដល់​ក្រសួង​ពាក់ព័ន្ធ​នានា​ហើយ​។ ល្បិច​រក​សុីរ​បស់​ក្រុម​នេះ ឧទាហរណ៍​សុំច្បាប់​ទៅ​ក្រសួង​ទំហំ​៥​ហិកតា​ដើម្បី​ធ្វើ​អាជីវកម្ម​ជី​កកាយ ប៉ុន្តែ​ពួកគេ​ជីក​កាយ​ត្រឹមតែ​២​ទៅ​៣​ហិកតា​តែ​ប៉ុណ្ណោះ គឺ​រក្សា​ដី​ទុក​ទំហំ​១​ទៅ​២​ហិកតា ដើម្បី​លួច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ទុក​ដី​លក់​យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​ថែមទៀត​ផង កក្ក​តា​នេះហើយ​ធ្វើ​ឱ្យ​រដ្ឋ​បាត់បង់​ចំណូល​ហើយ ក្រុមហ៊ុន​ឯកជន​និង​អ្នក​រត់ការ​មាន​លុយ ឡាន​ទំនើប និង​ផ្ទះ​វីឡា រាល់​ពេល​ធ្វើការ​រក​សុីជីក​កាយ​ស្តាបឹ​ង ទំនប់ ប្រឡាយ​អ្វីមួយ​នោះ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ការជីក​កាយ​ស្តា​ទំនប់ បឹង បួ​រ ជាពិសេស​ជីក​ស្តារ​អូរ​ក្រាំង​អំបិល​នេះ ត្រូវប៉ាន់​អ្នក​រត់ការ​និង​មន្ទីរ​ជំនាញ​ខ្លាំងណាស់ ដោយ​អ្នក​រត់ការ​គេ​បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ ដែល​ផ្ទុះ​ការតវ៉ា​លើក​មុន​នៅ​ឱ្យ​ស្ងៀម​សិន​ចាំ​គេ​ធ្វើការ​រួចរាល់​ចាំ​គិតគូរ​លុយកាក់ និង​ផលប៉ះពាល់​ឱ្យ​(​បើ​គិត​ជា​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​)​។ ហើយ​អ្នក​រត់ការ​កំពុងតែ​កាន់​លុយ​ជិត​២០​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​អភិបាលរង​ខេត្ត​ដែល​មាន​ជំនាញ​ក្នុង​ការ​បន្ត​ការងា​រលើ​ស​ព្រំ​កំណត់​នោះ​ហើយ ដោយឡែក​មន្ទីរ​រ៉ែ និង​ថាមពល និង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បាន​លាភ​ស​ក្ការ ក្នុង​១​ម៉ែត្រការ៉េ (០,៥០$​ប្រាំ​កាក់​ទៅ​១​ដុល្លារ​អាមេរិក​)​។​

​ពាក់ព័ន្ធ​និង​ការលើកឡើង​របស់​ប្រភព​ខាងលើ​អ្នកយកព័ត៌មាន​យើង​បាន​ទាក់ទង​ទៅ​លោក ប៊ិញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​។​

​ចំណែក​លោក ញ៉ាញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រណ្តៅ​ដី​របស់​ថៅកែ ថុល មិន​លើស​អី​ទេ គាត់​ប្រាប់ថា​ជីក​កាយ​ចឹង​ហើយ​ទើប​បានស​ល់ បើ​មិនចឹង​ទេ​ពលរដ្ឋ ចេះ​តែ​ទៅ​សុំ​ធ្វើ​ប្លង់​នេះ​ធ្វើ​ប្លង់​នោះ​។ លោក​មេឃុំ​គាត់​បាន​បដិសេធ​អស់ហើយ លោក​ថៅកែ ថុល បាន​ឆ្លងទៅ​ខេត្ត​ទៅ​អី​អស់ហើយ គ្រាន់តែ​វែក​ចេញ​ទេ​។ លោក​ប្រធាន​មន្ទីរ​អះអាងថា​លោក​ដឹង​ថា​អ្នកណា​ជា​អ្នក​និយាយ​ហើយ បើ​យើង​មិន​ធ្វើ​ចឹង​ទេ​អត់​រក្សា​បាន​ទេ ថ្ងៃក្រោយ​នឹង​អស់​ដីធ្លី​ហើយ​។ ហើយ​មេ​ខេត្ត​គាត់​គាំទ្រ​ហើយ បាន​សុំច្បាប់​រួច​ហើយ​មិន​ខុស​អី​នោះ​ទេ ពេលដែល​យើង​ធ្វើ​អាជីវកម្ម​ហួស​ព្រំដែន​ទើប​យើង​សុំច្បាប់ ត្រូវ​កាយ​ព័ទ្ធ​សិន បើ​មិន​ធ្វើ​ចឹង​ទេ​គឺ​អស់​ទៀត​។ រាល់​ក្រុមហ៊ុន​ដែល​ទៅ​សុំ​ច្បាប់​ពី​មន្ទីរ​ធនធានទឹក លោក​មិន​ដែល​បាន​សូម្បីតែ​១​រៀល ឃើញ​ថ្ងៃមុន​ឱ្យ​គ្នា​យ៉ាងច្រើន​២០០​ទេ​យក​ទៅ​សុ​ី​គុយទាវ​។ ឥឡូវនេះ លោក​មិន​ហ៊ាន​សម្រេច​ទេ ទៅ​សុំ​ច្បាប់​នៅ​ក្រសួង​ខ្លួនឯង ដោយសារ​តែ​ថៅកែ ថុល នេះ​លោក​បាន​សុំ​ច្បាប់​មុន​រាជរដ្ឋាភិបាល​បង្កើត​ថ្មី ក្រោយៗ​មក​ទៀត​អត់​ទេ​។​

​អង្គភាព​សារព័ត៌មាន យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ ឬ​រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​អោយ​លោក​បាន​ជ្រាប​នៅ​រាល់​បញ្ហា អសកម្ម​ផ្សេងៗ​មួយចំនួន ឬ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ​។​

​អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សូម​អរគុណ​.!!!

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល