ទាន់ហេតុការណ៍
សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស និង​សហប្រតិបត្តិការ​អន្តរជាតិ​៖ កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការបាញ់ប្រហារ​របស់​ក​ង​កម្លាំង​ថៃ​លើ​ជន​ស៊ីវិល​ខ្មែរ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ Statement of the Ministry of Foreign Affairs and International Cooperation: Cambodia Strongly Condemns Civilian Shooting by Thai Forces 12 November 2025​ - អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំរោង​ទង បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​.​អនុក្រឹត្យ​.​ស្ដី​ពី​ឯកសណ្ឋាន សញ្ញា សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ផ្ញើ​សារ​ជូនពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងឱកាស​ខួបកំណើត - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​សហរដ្ឋអាមេរិក បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - រឿង​កាន់តែ​ក្តៅ ! ខណៈ​កូនស្រី លោក ភួង រ៉ា រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ប្រកាស​ឲ្យ​លោក ឈិន ម៉ៅ ចូលខ្លួន​ទូទាត់​សង​លុយ​ឪពុក​ខ្លួន ព្រោះ​លោក ឈិន ម៉ៅ បាន​គេចវេស​ជា​យូរ​មក​ហើយ​! - លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ - ឯកឧត្តម កែវ រតនៈ ៖ «​កាលណា​មាន​ប្លង់រឹង​ចេញ​ហើយ​បើ​មាន​គេ​មក​ចាប់យក​ដី​នឹង សូម​ឱ្យ​យើងខ្ញុំ​ដឹង យើងខ្ញុំ​ធានា​នឹង​ការពារ​សិទ្ធិ​ស្រប​ច្បាប់ និង​កម្មសិទ្ធិ​ស្របច្បាប់​របស់​បងប្អូន​»
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ដែល​សមាសភាព​ចូលរួម​មាន​លោក​មេបញ្ជាការរង​ទទួល​ជំនាញ លោកនាយ​សេនាធិការ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ​និង​ហ្វឹកហ្វឺន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នាយការិយាល័យ​ព្រហ្មទណ្ឌ និង​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ក្នុង​គោលបំណង​ដក​បទពិសោធន៍​កិច្ចកា​រ​ជំនាញ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ជាពិសេស ជម្រុញ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​បន្ត​ការយកចិត្ត​ដាក់​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​អាទិភាព ព្រមទាំង​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​បង្ក​អសន្តិសុខ​ក្នុង​សង្គម​ឲ្យបាន​ម៉ឹងម៉ាត់​បំផុត សំដៅ​បង្កើន​ការរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឲ្យមាន​សុវត្តិភាព​ខ្ពស់​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម ដោះស្រាយ​នូវ​កង្វល់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំផុត ឆ្លើយតប​ទៅនឹង​បណ្តឹង​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​អត់​គិត​ប្រាក់​២៤​ម៉ោង លេខ​១២៩១ លើ​ករណី​ហិង្សា​ក្នុង​គ្រួសារ ការផឹកស៊ី​ឡូឡា​រំខាន​អ្នក​ជិតខាង​ក្នុង​ពេល​រាត្រី ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍ ចោរកម្ម ក្មេង​ទំនើង​…​។​ល​។ ធ្វើឲ្យ​ម្ចាស់​បណ្តឹង បាន​ស្ងប់ចិត្ត ព្រមទាំង​ទទួលបាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល