ទាន់ហេតុការណ៍
គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​ - កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ - ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​ - ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប​៧២ យាង​ចូល ៧៣​ព្រះវស្សា​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​ - មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News» - ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​ - ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កណ្តាល ស្តីពី​«​ការទប់ស្កាត់​និង​ការកាត់បន្ថយ​ការបំពុល​តំបន់​ទឹក​សាធារណៈ​» - អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​)
0

​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​

​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ត្បូងឃ្មុំ​÷ នៅ​សៀ​ល​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ទី​២ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​អូររាំងឪ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ,​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​អូររាំងឪ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូ​រាំង​ឪ ដែល​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល ៥​ថ្ងៃ ក្នុង​ព្រះរាជ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ក្នុង​សួនឧទ្យាន​ទន្លេ​ស្ងួត ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក្នុង​នោះ​ផង​ដែរ ក៏​មាន​ការអញ្ជើញ​ចួលរួម​យ៉ាងច្រើន​កុះក​រពីសំ​ណាក់ មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ដ និង​សាលាស្រុក​អូ​រាំង​ឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន សស​យក ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​បានមក​ពី​គ្រប់ទិសទី​។​

​ក្នុងនោះដែរ ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ដឹកនាំ​ចូលរួម ពិធី​ពូន​ភ្នំ​ខ្សាច់ និង​ស្រង់ទឹក​ព្រះ ព្រមទាំង​លេងល្បែង​ប្រជាប្រិយ ទាញ​ព្រ័ត និង​វាយក្អម និង​បន្ត​ទៅ​ទស្សនា​កីឡាបាល់ទះ​ផងដែរ​។​

​គូសបញ្ជាក់​ផងដែរ​ថា​៖ ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ឆ្នាំ​២០២៤ ដែល​ប្រារព្ធ​រយៈពេល ៥​ថ្ងៃ ឃើញ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​យ៉ាងច្រេីន​កុះករ សរុប​ប្រមាណ ១០៣,០០០ នាក់ សម្រាប់ ថ្ងៃទី​១២ មេសា ១២,៥០០​នាក់ ថ្ងៃទី​១៣ មេសា ១៧,៥០០​នាក់ ថ្ងៃទី​១៤ មេសា ២១,៥០០ នាក់ ថ្ងៃទី​១៥ មេសា ២៥,៥០០ នាក់ និង​ថ្ងៃ​ទី​១៦ មេសា ២៦,០០០ នាក់​.!៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល