ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ កញ្ញា ជូ​ហ៊ី អាន (Joohee Anh) - ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់ និង​ប្រគល់​វិញ្ញាបនបត្រ “​ភូមិ​គំរូ​” ជូន​ដល់​ភូមិ​ចំនួន ៣០​ភូមិ ដំបូង​គេ​នៅ​កម្ពុជា​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ដឹកនាំ​អ្នករត់​កង់​បី ស៊ីក្លូ អាជីវករ និង​អ្នសារព័ត៌មាន ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ - អភិបាលខេត្ត​កណ្ដាល​ឯកឧត្តម គួច ចំរើន ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាបាល់ទះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ពង្រឹង​សមត្ថភាព​ហ្វឹកហាត់ គោរព​វិន័យ និង​ស្ដាប់​តាម​ការណែនាំ​របស់​គ្រូបង្ហាត់ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នា​ឱកាស​ប្រកួត​បាល់ទះ​ជ្រើសរើស​ជើងឯក ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០២៤ ខាងមុខនេះ​ - លោក​អភិបាលស្រុក​កំពង់លែង និង​ឧត្តម​ភរិយា​ព្រមទាំង​បុត្រ​ក្នុងផ្ទៃ ទទួលបាន​ព្រះរាជ​ប្រទាន​នូវ​គ្រឿង​ឥស្ស​រយ​យស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឈន៍ ពី​ព្រះករុណា ព្រះបាទ​សម្ដេច បរមនាថ​ន រោ​ត្ត​ម សីហ​មុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្តល់​រង្វាន់​ដល់​សិស្ស​និទ្ទេស A និង និទ្ទេស B នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​! - លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ក្រុម​គ្រូ​សារ​សព​លោក ឈឿង ឈឹង អ្នកសារព័ត៌មាន ខេត្តសៀមរាប ដែល​បាន​ទទួល​មរណៈទុក្ខ​ - ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​បដិសេធ ដោយ​មាន​ជនខិលខូច​បាន​ប្រើប្រាស់​រូបថត និង​ឈ្មោះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទៅ​បង្កើត​ជា​គណនី​តេ​ឡេ​ក្រាម និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ក្នុង​ចេតនា​ទុច្ចរិត - យោធិន នៃ​កងរាជអាវុធហត្ថ ដែល​ទើប​ជ្រើសរើស​ថ្មី ឆ្នាំ​២០២៤ បាន​ចេញដំណើរ ចូល​ទៅ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​!
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើកដំបូង នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​វិមាន​សន្តិភាព​។

​ក្នុង​កិច្ចប្រជុំ​នេះ មាន​គណបក្ស​ជា​សមាជិក​ចំនួន​២៩ ក្នុងនោះ​មាន​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​លើកដំបូង នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ និង​ដោយ​មាន​ការចូលរួម​ពី​ឥស្សរជន​ក្នុង​ជួរ​រាជរដ្ឋាភិបាល ប្រតិភូ​គណបក្សនយោបាយ និង​មន្ត្រី​ពាក់ព័ន្ធ​សរុប ២១២​នាក់​។​

​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ក្នុង​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន​ដូចជា​៖
១-​គណបក្ស ប្រជាជន​កម្ពុជា​
២-​គណបក្ស ខ្មែរ​រួបរួម​ជាតិ​
៣-​គណបក្ស ពន្លឺ​ថ្មី​
៤-​គណបក្ស ស​ញ្ញាតិ​កម្ពុជា​
៥-​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
៦-​គណបក្ស នគរ​ប្រជាធិបតេយ្យ​
៧-​គណបក្ស រស្មី​ខេមរា​
៨-​គណបក្ស ខ្មែរ​សាធរ​ណ​រដ្ឋ​
៩-​គណបក្ស ហ៊ុនស៊ិនប៉ិច​
១០-​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
១១-​គណបក្ស យុវជន​កម្ពុជា​
១២-​គណបក្ស ធម្មាធិបតេយ្យ​
១៣-​គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​
១៤-​គណបក្ស ខ្មែរ​តែ​មួយ​
១៥-​គណបក្ស កម្លាំ​ប្រជាធិបតេយ្យ​
១៦-​គណបក្ស កសិករ​
១៧-​គណបក្ស ស្ត្រី​ដើម្បី​ស្ត្រី​
១៨-​គណបក្ស បំណង​ពលរដ្ឋ​
១៩-​គណបក្ស ឯកភាព​ជាតិ​ខ្មែរ​
២០-​គណបក្ស ខ្មែរ​អភិរក្ស​
២១-​គណបក្ស អំណាច​ប្រជាពលរដ្ឋ​
២២-​គណបក្ស មហា​សាមគ្គី​ជាតិខ្មែរ​
២៣-​គណបក្ស ខ្មែរ​អង្គរ​
២៤-​គណបក្ស អភិវឌ្ឍន៍​កម្ពុជា​
២៥-​គណបក្ស មហា​នគរ​
២៦-​គណបក្ស ខ្មែរ​ឈ្នះ​
២៧-​គណបក្ស កម្ពុជា​សេរី ឯករាជ្យ ប្រជាធិបតេយ្យ​
២៨-​គណបក្ស មូលី​ណា​កា​
២៩-​គណបក្ស ចលនា​ប្រជាធិបតេយ្យ​។

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវ​បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុងឋានៈ​ជា នាយករដ្ឋមន្ត្រី​កាល ពី​ឆ្នាំ​២០១៨ នៅ​ដើម​នីតិកាល​ទី​៦ ដែល​ជា​យន្តហោះ​ការពិគ្រោះ និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល ក្រៅ​ក្របខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ជូន​ប្រជាជន និង​ការអភិវឌ្ឍ​សង្គមជាតិ ប្រកបដោយ​សក្តានុពល​។​

​ឯកឧត្តម​បណ្ឌិត ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ បាន​ថ្លែង​ឲ្យដឹង​ក្នុង​សន្និសីទសារព័ត៌​មាន​ក្រោយ​កិច្ចប្រជុំ ថា ដោយសារ​ការទទួលស្គាល់​ពី​សារៈប្រយោជន៍​ពី​អាណត្តិ​មុន យើង​ពង្រីក​វិសាលភាព​ទាំង​ចំនួន​គណបក្ស​ចូលរួម​ទាំង​សមាសភាព​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង ផ្តល់យោបល់​។​

​ទាក់ទង​ការបង្កើន​សមាសភាព​នេះ ឯកឧត្តម​បណ្ឌិត បាន​បកស្រាយ​ថា ជា​យន្តការ​ប្រមូល​ធាតុ​ចូល​បែប​ពហុ​គំនិត​ក្នុងន័យ​ស្ថាបនា ជួយ​លើកស្ទួយ​ការអនុវត្ត​ជាក់ស្ដែង​នៃ​គោលនយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី​១​នៃ​រាជរដ្ឋាភិបាល​ឱ្យ​ទទួលបាន​ផល​ល្អប្រសើរ ក្នុង​ការជំរុញ​ការបម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព បាន​ជា​ប្រយោជន៍​នៃ​ការអភិវឌ្ឍ​ជាតិ នេះ​ជា​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​បើកទូលាយ​ជាង​មុន​រហូត​ដល់​មាន​ការកែសម្រួល​កន្លែង​ខ្លះ​នៅពេលដែល​យើង​ពង្រីក​។​

​លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បាន​ផ្ដល់​ឯករាជ្យភាព និង​អធិបតេយ្យភាព​ដល់​ប្រតិភូ​គណបក្ស​នី​មួយៗ ដោយ​ផ្ដល់​ថវិកា​៤​លាន​រៀល​ក្នុង​មួយ​ខែ​ជូន ប្រតិភូ​គណបក្សនយោបាយ​នី​មួយៗ​យក​ទៅ​ចាត់ចែង​ស្វ័យ​ទទួលខុសត្រូវ ដោយ​ធ្វើយ៉ាងណា​បាន​ជា​សមិទ្ធផល​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​។ សមិទ្ធផល​របស់​គណ​បក្ស​នយោបាយ​នីមួយៗ ត្រូវធ្វើ​ទស្សនៈទាន និង​មតិយោបល់​គោរព​ជូន​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​។

​សូម​ជំរាប​ថា ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​ភារកិច្ច​ចម្បង​ចំនួន​៣ រួមមាន​៖
១) ផ្តួចផ្តើម​គំនិត ឬ​ផ្តល់​យោបល់​លើ​ការរៀបចំ​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​
២) ផ្តួចផ្តើម​គំនិត​តាក់តែង ឬ​ផ្តល់​យោបល់​លើ​ការរៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់ និង​សេចក្តីព្រាង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេង​ទៀត​របស់​រាជរដ្ឋាភិបាល ក្នុង​ដំណាក់កាល​នៃ​ដំណើរការ​នីតិវិធី​ធ្វើ​ច្បាប់​ដែល​កំពុង​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​អំណាចនីតិប្រតិបត្តិ
៣) តាមដាន​ដំណើរការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទាំង​នៅ​ថ្នាក់​ជាតិ ក្រោម​ជាតិ និង​ផ្តល់​អនុសាសន៍​កែលម្អ​ភាព​អសកម្ម និង​ភាពមិនប្រក្រតី​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក៏​អាច​ស្នើ ឬ​ផ្តល់​យោបល់​ជូន​នាយករដ្ឋមន្ត្រី​អំពី​តម្រូវការ​ចាំបាច់​ជាក់ស្តែង​នៃ​ការរៀបចំ​តាក់តែង​ធ្វើ​វិសោធនកម្ម​ច្បាប់ ឬ​កែសម្រួល​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងទៀត ជូន​នាយករដ្ឋមន្ត្រី​ពិនិត្យ និង​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង ឬ​រដ្ឋលេខាធិការដ្ឋាន​ពាក់ព័ន្ធ​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អាច​ផ្តល់​មតិ​លើ​សេចក្តីព្រាងច្បាប់ និង​សេចក្តីព្រាង​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ដែល​រៀបចំ​ដោយ​ក្រសួង ឬ​រដ្ឋលេខាធិការដ្ឋាន ជូន​នាយករដ្ឋមន្ត្រី​ឱ្យបាន​មុន​ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​។​

​ក្នុង​ការបំពេញ​ភារកិច្ច ប្រតិភូ​គណបក្សនយោបាយ​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការចុះ​ធ្វើ​ការតាមដាន​ដំណើរការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សំដៅ​ជួយ​រក​ឱ្យ​ឃើញ​នូវ​ភាព​អសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និង​ការរំលោភបំពាន​អំណាច​ពី​សំណាក់​បុគ្គល​ជា​មន្ត្រី ឬ​អាជ្ញាធរ​គ្រប់ផ្នែក និង​គ្រប់​ថ្នាក់​។​

​ក្នុង​ការចុះ​បំពេញ​ការងារ​នេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ប្រើប្រាស់​តួនាទី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដើម្បីឱ្យ​ដំណើរការ​ការងារ​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ថា​ក្រោយពេល​កិច្ចប្រជុំ​ចប់​នា​ព្រឹក​មិញ​នេះ​ផងដែរ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​រៀបចំ​នូវ​អាហារ​សាមគ្គី​មួយពេល​នៅ​វិមាន​សន្តិភាព សម្រាប់​សមាជិក សមាជិកា នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​បង្កើត​នូវ​ទំនាក់ទំនង និង​ភាពជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល និង​ដើម្បី​បន្ត​ការងារ​ជួយ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល