ទាន់ហេតុការណ៍
​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KB Financial Group ចូលជួប​សម្ដែង​ការគួរសម​
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន ”

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន ”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​រោច ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន ”​ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា នេះ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ក្រោយ​បញ្ចប់សង្គ្រាម ប្រទេស​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​រីកចម្រើន ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​។​

​សម្តេច​បន្តថា គោលការណ៍​របស់​រាជ​រដ្ឋាភិបាល គឺ​មិន​ទុក​នរណា​ម្នាក់​ចោល ដោយ​មិន​បាន​យកចិត្តទុកដាក់​នោះ​ទេ​។ រាជរដ្ឋាភិបាលបុរេស​កម្ម មិនមែន​ធ្វើ​សកម្មភាព​តែ​ពេល​ល្អ ហើយ​ពេល​លំបាក​ទុក​ពលរដ្ឋ​ចោល​នោះ​ទេ​។ នយោបាយ​អាទិភាព​ទាំង​៦ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​ដាក់ចេញ ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ន៍​អស់ហើយ ក្នុង​រយៈពេល​ត្រឹម​ជាង​៣​ខែ​។​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ដែល​ដាក់​ឱ្យ​អនុវត្តន៍ គឺជា​ការចាំបាច់ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​រយៈពេល​វែង​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ជួយ​តិច ឬ​ច្រើន គឺ​រាជរដ្ឋាភិបាល​ត្រូវតែ​ជួយ​តាម​លទ្ធភាព​របស់​រាជ​រដ្ឋាភិបាល មិន​ទុក​ប្រជាពលរដ្ឋ​ចោល​នោះឡើយ​។​សម្តេច​ធិបតី​បន្តថា ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ គឺ​រាជរដ្ឋាភិបាល​នៅតែ​ផ្តោតលើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជា​ចម្បង​។ កម្មវិធី​ជាតិ​ជំនួយ​សង្គម​នឹង​ត្រូវ​អនុវត្តន៍​ក្នុង​កញ្ចប់​គ្រួសារ នឹង​ត្រូវ​អនុវត្តន៍​លើ​គ្រួសារ​គោលដៅ​ចំនួន​៤​រួមមាន​៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​,

​កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា​, កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​មាន​ពិការភាព​, កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​ចាស់ជរា (​អាយុ ៦០​ឆ្នាំ​ឡើង​)​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ក៏​ផ្តល់​នូវ ការឧបត្ថម្ភ​គោល​សម្រាប់​គ្រួសារ ដែល​មាន​ប័ណ្ណ​សមធម៌​ទាំងអស់ និង​គិតគូរ​ដល់​សមាជិក​គ្រួសា​រ​ដែល​រស់នៅ​ជាមួយ​មេរោគ​/​ជំងឺអេដស៍​ផងដែរ​។ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ជួយ​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ និង​បញ្ហា​អតិផរណា​ប្រមាណ ១៣៥៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១ និង​ប្រមាណ ៦០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២២​។​

​សម្តេច​ធិបតី​បន្តថា ក្រប​ខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ នឹង​ក្លាយជា​ទម្រ​នៅពេល​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​បានបញ្ចប់ ដោយ​ចាកចេញ​បន្តិច​ម្តងៗ រយៈពេល ៣​ខែ ចាប់ពី​ខែ​មករា ឆ្នាំ​២០២៤, ការអនុវត្ត​ផ្លូវការ​នូវ​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ក្នុង​កញ្ចប់​គ្រួសារ នឹង​ចាប់ផ្តើម​ពី​ខែ​មេសា ឆ្នាំ​២០២៤ តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល