ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ពិធីបុណ្យ​សម្ពោធ​ឆ្លង​បណ្ណាល័យ សមិទ្ធផល​នានា និង​ចម្រើន​ព្រះជន្ម​ប្រគេន ព្រះគ្រូ​ធម្ម​តេ្ថ​រោ សែម សា​រិន្ទ នៅ​វត្ត​វេឡុ​វន (​ហៅ​ត្រពាំង​ខ្នារ​) - ក្រុមហ៊ុន​កូរ៉េ​លើកកម្ពស់​ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​នៅ​កម្ពុជា រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ការ​សាយភាយ​ឧស្ម័ន​ពុល​នៅក្នុង​បរិយាកាស​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ - ​មហាជន ពិតជា​អស់ជំនឿ​លើ​ចំណាត់ការ​ច្បាប់ របស់​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ករណី​អ្នកល​ក់ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya..? - មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន » ដោយ​មាន​អ្នកចូលរួម ១.២៥៥ នាក់​ - 12 ចំណុច​ដែល​ធ្វើឱ្យ​អ្នក​ជោគជ័យ​ក្នុង​ឆ្នាំ 2025 - ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្ដាល​ - ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ព្រមទាំង​សហការី ជួប​សម្ដែង​ការគួរសម​និង​សុំ​យោបល់​ពី លោកជំទាវ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន - តើ Love Riya ត្រឹម​ធ្វើ​កិច្ចសន្យា សុំទោស​ហើយ​រួចផុត​ពី​សំណាញ់​ច្បាប់​មែនដែរ​ទេ​? មហាជន​ឆ្ងល់​ថា តើ​ច្បាប់​អនុវត្ដ​ស្ដង់ដារ​ពីរ ឬ​យ៉ាងណា​?
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ជួប​សំណេះសំណាល និង​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស A និង​សិស្សានុសិស្ស​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ជួប​សំណេះសំណាល និង​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស A និង​សិស្សានុសិស្ស​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ទទួលបាន​និទ្ទេស A ចំនួន​៩​នាក់ និង​សិស្សានុសិស្ស​សញ្ញាបត្រ​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​លើកទឹកចិត្ត​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​បន្ត​ខិត​ប្រឹងប្រែង​សិក្សា​រៀន​បន្ថែមទៀត ជាពិសេស​ជំនាញ​បច្ចេកវិទ្យា និង​ភាសាបរទេស ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ឆ្ពោះ​ទៅ​សម្រេ​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រែក្លាយ​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស ដែល​តែងតែ​ជំរុញ​លើកទឹកចិត្ត អប់រំ​កូនក្មួយ ក្នុង​ការសិក្សា​រៀនសូត្រ គួប​ផ្សំ និង​ការយកចិត្តទុកដាក់​ខិតខំ​បង្ហាត់បង្រៀន អប់រំ​ទូន្មាន​ណែនាំ ឲ្យ​ង​ខិតខំ​រៀនសូត្រ ទើបបាន​ទទួល​លទ្ធផល​ផ្លែផ្កា​ដ៏​ល្អ​នាពេលនេះ ស្រប​ទៅ​និង​ពាក្យស្លោក «​អ្នកចេះ​គឺ​ជាប់​»​។​

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដែល​តែង​យកចិត្ត និង​ចាត់​ទុក​ដាក់ លើ​វិស័យ​អប់រំ ដែល​ជា​វិស័យ​អាទិភាព ក្នុង​ការបង្កើត​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​ប្រទេសជាតិ និង​ចូលរួម​អបអរសាទរ សប្បាយរីករាយ​ជា​មួយ​ក្មួយៗ សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ សំ​រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣​។​

​នា​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ឧបត្ថម្ភ​ថវិកា​ជូន​ប្រធាន អនុប្រធាន​ការិយា​អប់រំ​យុវជន និង​កីឡា​ស្រុក ៣​នាក់ ក្នុង​ម្នាក់​ថវិកា ១០​ម៉ឺន​រៀល​, នាយក នាយករង​វិទ្យាល័យ ៨​នាក់ ក្នុង​ម្នាក់ ថវិកា​១០​ម៉ឺន​រៀល​, លោកគ្រូ អ្នកគ្រូ បង្រៀន​វិទ្យាល័យ​ចំនួន​១០​នាក់ ក្នុង​ម្នាក់​ថវិកា ១០​ម៉ឺន​រៀល​, សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៩​នាក់ ក្នុង​ម្នាក់​ថវិកា ២​លាន​រៀល​, សិស្ស​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៥ ចំនួន​២២០​នាក់ ក្នុង​ម្នាក់​ថវិកា ១​ម៉ឺន​រៀល​, សិស្សានុសិស្ស​ដែល​ជាប់ និង​ធ្លាក់​ចំនួន ៤៧០​នាក់ ,​គណបក្ស​ស្រុក ១៧​នាក់ ក្នុង​ម្នាក់ ១០​ម៉ឺន​រៀល និង​មេឃុំ​ទាំង​៧ ក្នុង​ម្នាក់ ១០​ម៉ឺន​រៀល​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល