ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រកឃើញ​នឹង​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​ - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ចុះសួរសុខទុក្ខ​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​! - គណប្រតិភូ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ទីភ្នាក់ងារ​រុករក​លំហ​អាកាស​ជប៉ុន (JAXA) និង​អាជ្ញាធរ​ព័ត៌មាន​ភូមិសាស្ត្រ​នៃ​ប្រទេស​ជប៉ុន (GSI) នៅ​ទីស្នាក់ការ​ក្នុង​ក្រុង​តូ​ក្យូ - ​ឯកឧត្តម​បណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈប្រតិភូ​នៃ​គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទណ្ឌិត​មាន​ជម្ងឺ​រ៉ាំរ៉ៃ ចាស់ជរា នៅ​ពន្ធនាគារ​ខេត្ត​កោះកុង​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ យើង​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ឱ្យបាន​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) - ជនសង្ស័យ​ម្នាក់ ធ្លាប់​ពន្ធនាគារ​០៥​លើក ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​ជា​លើក​ទី​០៦! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​! - លោក សុច ពិសី អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់រោទិ៍ បាន​អញ្ជើញ​ជា អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ក្លោងទ្វារ របង និង​សមិទ្ធផល​នានា នៅ​វត្ត​ព្រៃ​ធ្លក ស្ថិតនៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​ - ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​គណបក្ស​ខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង «​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៃ​ក្រុង​អរិយ​ក្សត្រ និង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​
0

ឈ្មោះ ឌី​ណា ម្ចាស់​ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​លេង​យ៉ាង​គំហុក​រាល់ថ្ងៃ ជិត​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ រីឯ​លោក អធិការនគរបាល​ស្រុក​មុខកំពូល រក្សា​ភាព​ស្ងៀមស្ងាត់ !

ឈ្មោះ ឌី​ណា ម្ចាស់​ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​លេង​យ៉ាង​គំហុក​រាល់ថ្ងៃ ជិត​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ រីឯ​លោក អធិការនគរបាល​ស្រុក​មុខកំពូល រក្សា​ភាព​ស្ងៀមស្ងាត់ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

កណ្តាល ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល បាន​បញ្ជាក់​ឲ្យដឹងថា ល្បែង​បញ្ជាល់មាន់ តាម​អន​ឡាញ​ជាច្រើន​កន្លែង កំពុងបើក​លេង​នៅ ក្រោម​ស្ពាន​ព្រែក​តា​ម៉ាក់ យ៉ាង​ពេញបន្ទុក អ្នកចាញ់​ឈាន​ទៅ​ដល់​លក់ គោ ក្របី ឬ​លក់​មេមាន់​ក្រាប បន្ត​យកទៅ​ចាក់​ថែមទៀត អ្នកញៀន​ល្បែង​ទាំង​ក្មេង ទាំងចាស់ ​លេង​យ៉ាងច្រេីន​កុះករ បែរជា​អាជ្ញាធរ​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​មាន​សមត្ថកិច្ច មិន​ចាត់​វិធានការ​បង្ក្រាប ប្រហែល​ជា​បុគ្គល​រូបនោះ​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ទើប​ហ៊ាន​បើក​លេង​តាម​អំពើ​ចិត្ត​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​រិះគន់ ចំៗ​ទៅលេី លោក មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ព្រែក​តា​ម៉ាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នគរបាល​ស្រុក​មុខកំពូល ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​កណ្តាល បណ្ដែតបណ្ដោយ​ឲ្យមាន​ល្បែងអ​ន​ឡាញ ភ្នាល់​ចាក់​លុយ​លេង​សុីសង​ខុសច្បាប់ បើក​លេង​យ៉ាង​ពពាក់ពពូន​ក្នុង​ភូមិ​ព្រែក​តា​ម៉ាក់​ក្រោម​ស្ពាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ​ឃុំ មាន​សុវត្ថិភាព ៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​នោះទេ​។​

​ហេតុនេះ​លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល មិន​គួរ​មើលរំលង​ភាព​អសកម្ម របស់​លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​តា​ម៉ាក់ ព្រមទាំង លោក អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល បណ្ដែតបណ្ដោយ​ឲ្យមាន​ល្បែង​បញ្ជាល់មាន់​ឆ្នោត​ឡូតូ តាម​អន​ឡាញ​រីក​ដូច​ផ្សិត ក្នុង​ដែនដី​របស់​ខ្លួន​ឡើយ​។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់​
​ស្រុក​មុខកំពូល អំពាវនាវ​ដល់ ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ ល្បែង​បញ្ជាល់មាន់​ឆ្នោត ឡូ​តូ​តាម​អន​ឡាញ ជា​ច្រេី​ន​ទីតាំងនៅ​ភូមិសាស្ត្រ​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ ជាបន្ទាន់ ដេ​ី​ម្បី​បង្រឹង​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល