ទាន់ហេតុការណ៍
រោងចក្រ​របស់​ក្រុមហ៊ុន​កាង​ស៊ីន​ឡុង ហ្វូត កែច្នៃ​ដំណាប់​ស្វាយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បញ្ជា​ឱ្យ បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចូល​តំបន់​ទឹក​សាធារណៈ​និង​ស្តារ​បរិស្ថាន​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឡើងវិញ​ - ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ២០២៥ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥» - ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ - ល្បែងស៊ីសង តាម​អន​ឡា​ញ នៅក្នុង​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​តាំងគោក បើក​លេង​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​! - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ រត់​ម៉ា​រ៉ា​តុង​ដើម្បី​មនុស្សធម៌ - ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​
0

ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ បុរស​ជា​ប្តី​ទាញ​ពូថៅ​ផ្តាច់ជីវិត ប្រពន្ធ​ស្លាប់​ពេល​កំពុង​សម្រាក បុរស​ជា​ប្តី​ចងក​សម្លាប់ខ្លួន​

ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ បុរស​ជា​ប្តី​ទាញ​ពូថៅ​ផ្តាច់ជីវិត ប្រពន្ធ​ស្លាប់​ពេល​កំពុង​សម្រាក បុរស​ជា​ប្តី​ចងក​សម្លាប់ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ធ្វើឱ្យ​បុរស​ជា​ប្តី​ដាច់​ចិត្តទាញ​ពូថៅ ផ្តាច់​ជីវិត​ប្រពន្ធ​ពេល​កំពុង​សម្រាក​លង់លក់​ក្នុង​ដំណេក បុរស​ជា​ប្តី​ព្យាយាម​រត់គេច​ប៉ុន្តែ​កម្លាំង​សមត្កិច្ច​ឡោម​ព័ទ្ធ​ជាប់ ក៏​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​នៅលើ​ដើមឈើ​តែម្ដងទៅ​។​

​ហេតុការណ៍​បុរស​ជា​ប្តី​ទាញ​ពូថៅ​កាប់​ប្រពន្ធ​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ក្រាំង​តា​ចរ ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។​

​នគរបាល​ស្រុក​ថ្ពង​បាន​និយាយ​ឱ្យដឹងថា ករណី​ខាងលើ​នេះ បង្ករ​ឡើង​ដោយ​ជនសង្ស័យ ឈ្មោះ សុខ ខេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវជា​ប្តី​បាន​យក​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ ឈ្មោះ អុល សំអុន អាយុ​៣៩​ឆ្នាំ ចំ​កញ្ចឹងករ​ខាងឆ្វេង​ចំនួន​ពីរ​ពូថៅ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​ខ​ណ្ណះ​ជនរងគ្រោះ​សំ​រាន​លង់លក់​នៅក្នុង​ផ្ទះ​លើ​ពូក​ដោយ​មិន​ដឹង​ខ្លួន​។​

​នគរ​ស្រុក​បាន​បន្តទៀតថា បន្ទាប់​ពី​សម្លាប់​ប្រពន្ធ​រត់​គេចខ្លួន​ចូល​ព្រៃ ដោយសារ​ការ​ឡោម​ព័ន្ធ​ជុំវិញ​ព្រៃ​របស់​កម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​ប្រជា​ការពារ​និង​ជូ​យ​ប្រទាក់ក្រឡា​របស់​អធិកាដ្ឋាន​ស្រុក​សាមគ្គី​មុន្នី​ជ័យ ជនបង្ក​មិនអាច​គេចខ្លួន​បាន​ក៏​សម្រេចចិត្ត​ចង​ក​សម្លាប់​ខ្លួនឯង​។​

​នគរបាល​ស្រុក​ថ្ពង​បាន​បញ្ជាក់ថា​÷​មូលហេតុ​ដែល​បុរស​ជា​ប្តី​ដាច់ចិត្ត​យក​ពូថៅ​កាប់​លើ​ប្រពន្ធ​នោះ .​បើ​តាម​ការបំភ្លឺ​ពី​ប្រជាពលរដ្ឋ​ជិតខាង​ជនសង្ស័យ​គឺជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ​និង​ប្រច័ណ្ឌ​ប្រពន្ធ​ជា​រាងរាល់​ថ្ងៃ​ទើប​ឈានទៅដល់​ការកាប់សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​តែ​ម្តង​ទៅ​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល