ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​! - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ ចុះសួរសុខទុក្ខ លោក​ប្រធាន​មន្ទីរ ដែល​ព្យាបាល​ដោយ​វះកាត់​សាច់​ដុះ​ក្នុង​ច្រមុះ​នៅ​មន្ទីរពេទ្យ​! - យោធា​ជើង​ខ្លាំង​កាន់​AK ទៅ​គំរាមកំហែង​ពលរដ្ឋ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ដល់​តុលាការ​!
0

កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​ប៉ុស្ដិ​ត្រពាំង​គង ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប​ករណី​យក​ជំ​ពាម​កៅស៊ូ​បាញ់​កញ្ចក់​រថយន្ត​បើកបរ​តាម​ផ្លូវ​ល្បឿន​លឿន​

កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​ប៉ុស្ដិ​ត្រពាំង​គង ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប​ករណី​យក​ជំ​ពាម​កៅស៊ូ​បាញ់​កញ្ចក់​រថយន្ត​បើកបរ​តាម​ផ្លូវ​ល្បឿន​លឿន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង ២០ និង ១០​នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​ប៉ុស្ដិ​ត្រពាំង​គង បាន​ស្រាវជ្រាវ បាន​ឃាត់ខ្លួន​ឈ្មោះ ព្រំ គឿន ហៅ​ពន្លក ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ឃាត់​នៅ​ចំណុច​ផ្ទះ​ទំនេរ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មក​ធ្វើ​ការសាកសួរ និង​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​ជំ​ពាម​កៅស៊ូ​បាញ់​កញ្ចក់​រថយន្ត នៅ​ចំណុច​ខាង​លិច​ស្ពាន​ផ្លូវ​ល្បឿន​លឿន ខាងលើ​ពិតប្រាកដ​មែន ។​

គួរបញ្ជាក់ថា ៖ នៅ​ថ្ងៃ​ចន្ទ័ ៩​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១​និង ៣០ នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ចរាចរណ៍ ក្រសួងមហាផ្ទៃ គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន បាន​ចុះ​ស្រាវជ្រាវ​ករណី (​បាញ់​កញ្ចក់​រថយន្ត​) មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​យក​ជំ​ពាម​កៅស៊ូ​បាញ់​កញ្ចក់​រថយន្ត ១​គ្រឿង ម៉ាក​វី​ហ្គូ ពណ៌​ស ពាក់​ផ្លាកលេខ ខេមរភូមិន្ទ​02 2-1125​ម្ចាស់​ឈ្មោះ ឡុង សាវឿន ភេទ​ប្រុស បណ្តាលអោយ​បែក​កញ្ចក់​ផ្នែក​ខាង​មុខ ខណៈ​ពេល​ជនរងគ្រោះ​កំពុង​បើក​រថយន្ត​តាមផ្លូវ​ល្បឿន​លឿន ទិសដៅ​ពី​លិច​ទៅ​កើត នៅ​ចំណុច​ស្ពាន​លើ​ផ្លូវ​ល្បឿន​លឿន​គីឡូម៉ែត្រ ២៣-២៤ ស្ថិតនៅ​ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និង​១៥ ។​

​ករណី​នេះ សមត្ថកិច្ចបាននិងកំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល