ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត (Video) - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត និង​និស្សិត​ជ័យលាភី នៃ​សកល​វិទ្យាល័យ​កំពង់ចាម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ! - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ "​គណនេយ្យភាព​សមិទ្ធកម្ម​" - ​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​សុវណ្ណ​គី​រី ហៅ​វត្ត​ជៀស ស្ថិត​ក្នង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ​ - ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ ក្នុងភូមិ​សំបូរ - លោក​ឧត្តម សេ​នីយ៏ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បង្កើត​គ្រុប Channel Telegram ដើម្បី​ជា​ភាពងាយស្រួល និង​មធ្យោបាយ​បន្ថែម ក្នុង​ការ​ដែល​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ជូន និង​ទាន់​ហេតុ​ការណ៏​ - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ជូន​សិក្ខាកាម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០០​នាក់ នៅ​អគារ​ខេរៈ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ! - ឯកឧត្តម ឈឿន សុ​ចិត្ត ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ចលនា​កម្មក​រ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន - គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​ប្រកាស​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​មន្ត្រី​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ​!
0

យ៉ាងម៉េច​ចេះ​លោក ប៊ុត ចន្ថា «​ហៅ​ឧកញ៉ា​មៅ​» មាន​តួនាទី​ជា​ទាហាន​បម្រើការ​នៅ​កងកាំភ្លើងធំ កំពុង​ធ្វើ​អោយ​ពលរដ្ឋ​ក្តៅក្រហាយ​ដោយសារ​អាជីវកម្ម​រណ្ដៅ​ដី​របស់​ខ្លួន ខណៈ​ប្រជាពលរដ្ឋ​សង្ស័យ​ថា​គ្មាន​ច្បាប់ ស្ថិតនៅ​ភូមិ​ក្រាំង​ស្ពឺ ភូមិ​រលាំងចក ជាប់​នឹង​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​..!!

យ៉ាងម៉េច​ចេះ​លោក ប៊ុត ចន្ថា «​ហៅ​ឧកញ៉ា​មៅ​» មាន​តួនាទី​ជា​ទាហាន​បម្រើការ​នៅ​កងកាំភ្លើងធំ កំពុង​ធ្វើ​អោយ​ពលរដ្ឋ​ក្តៅក្រហាយ​ដោយសារ​អាជីវកម្ម​រណ្ដៅ​ដី​របស់​ខ្លួន ខណៈ​ប្រជាពលរដ្ឋ​សង្ស័យ​ថា​គ្មាន​ច្បាប់ ស្ថិតនៅ​ភូមិ​ក្រាំង​ស្ពឺ ភូមិ​រលាំងចក ជាប់​នឹង​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ ÷ មេ​ឈ្មួញ​រកស៊ី​កាយ​អាច​ដី​ដឹក​លក់​កំពុង​ប្រើ​អំណាច​ជា​ទាហាន​បម្រើការ​នៅ​កងកាំភ្លើងធំ​ដែល​គេ​ដឹងថា​មាន​លុយកាក់​ដ៏​មហាសាល​រកស៊ី​បំពាន​ច្បាប់​រាល់ដង​មិន​ដែល​បង់​សួយ​សារ​ជូន​រដ្ឋ​នោះឡើយ​។​សូម្បី​តែ​អាជ្ញាធរ​ភូមិ​/​ឃុំ​/​ស្រុក​/​ជាពិសេស​គឺ​ជំនាញ​រ៉ែ​តែម្ដង​មិន​ហ៊ាន​ទៅជិត​ឡើយ​ព្រោះ​គេ​ខ្លាច​អំណាច​មេ​ឈ្មួញ​រូប​នេះ​ដែល​ជា​ទាហាន​នៅ​កងកាំភ្លើងធំ ឈ្មោះ ប៊ុត ចន្ថា ហៅ​ម៉ៅ​ឬ​ឧកញ៉ា​វត្ត ដ៏​មាន​ឥទ្ធិពល​ផ្នែក​ខាង​រកស៊ី​កាយ​អាចម៍ដី​ដឹក​លក់​ដោយ​ពុំ​ចាំបាច់​មាន​ច្បាប់​នោះ​ទេ​ដោយ​រូប​គេ​គ្រាន់តែ​ប្រើ​អំណាច​ទាហាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ គឺ​អាច​កាយ​អាច​ដី​ដឹកយក​ទៅ​លក់​បាន​ហើយ​។ ជាក់ស្ដែង​រណ្តៅ​កាយ​អាចម៍ដី​ដ៏​សែន​ធំ​ហើយ​ជ្រៅ​មួយ​ស្ថិតនៅ​ភូមិ​ក្រាំង​ស្ពឺ ភូមិ​រលាំងចក ជាប់​នឹង​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​តាម​ការ​បង្ហើប គឺ​ឈ្មួញ​រកស៊ី​កាយ​អាចម៍ដី​រូបនេះ​កំពុង​ធ្វើ​អាជីវកម្ម ដោយ​ពុំ​មាន​ការអនុញ្ញាត​ឬ​លិខិត​បញ្ជាក់​ពី​មន្ទីរ​រ៉ែ​ថាមពល​និង​ខេត្ត​ឡើយ​គឺ​ឈ្មួញ​ឈ្មោះ ប៊ុត ចន្ថា នេះ​គេ​តែងតែ​ប្រើ​អំណាច​ខ្សែបណ្ដាញ​និង​លុយកាក់​តែ​ប៉ុណ្ណោះ​ជា​ការ​ស្រាច់​អាច​ដំណើរការ​ទៅ​យ៉ាង​រលូន​ហើយ​ស្ងាត់​ដូច​ចោល​លួច​សេះ​តែម្ដង​។​

​ប្រភព​ព័ត៌មាន​បាន​លើកឡើង​បន្ត​ថា​មេ​ឈ្មួញ​ឈ្មោះ ប៊ុត ចន្ថា ហៅ​ម៉ៅ​នេះ​គេ​មាន​ជំនាញ​រកស៊ី​កាយ​អាច​ដី​បំពាន​ច្បាប់​បែប​នេះ​ច្រើន​ឆ្នាំ​មកហើយ​ជា​ពិសេស​គេ​ប្រើ​ខ្សែបណ្ដាញ​ថ្នាក់ក្រោម​ដោយ​ប្រើ​លុយ​គ្រប​ពីលើ​មិន​រាយការណ៍​ឲ្យ​ថ្នាក់លើ​និង​ជំនាញ​បានដឹង​ហើយ​តែងតែ​បំពាន​ទៅ​លើ​ប្រជាពលរដ្ឋ​តូចតាច​ទៀតផង​។​ជាក់ស្ដែង​ដូចជា​ការធ្លាក់​រាយ​អាចម៍​ដី​លើផ្លូវ​ប្រជាពលរដ្ឋ​ស្នើ​ឱ្យមាន​ការដោះស្រាយ​ក៏​គេ​ធ្វើ​មិនដឹង​មិន​ឮ​ហើយ​តែងតែ​ប្រើ​អំណាច​ទាហាន​នៅ​កងកាំភ្លើងធំ​របស់ខ្លួន​គម្រាម​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ត្រពាំង​ខ្យង​និង​ភូមិ​នានា​នៅ​ជិត​នោះ​បាន​លើកឡើង​ថា​សព្វថ្ងៃ​នេះ​ពួកគាត់​មាន​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សត្វពាហនៈ​ជាពិសេស​គឺ​កូនៗ​របស់​ពួកគាត់​តែ​ម្ដង​បើ​ជ្រុល​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដី​របស់​លោក ប៊ុត ចន្ថា ហៅ​ម៉ៅ​ឬ​ឧកញ៉ា​វត្ត នេះ​ហើយ​គឺ​ស្លាប់​គ្មាន​សល់​នោះទេ​។ បើ​និយាយ​ពី​ឡាន​របស់​ឈ្មួញ​នេះ​វិញ​គឺ​ប្រើ​សុទ្ធតែ​ឡាន​កង់​៦​និង​យី​ឌុប​ទៀតផង​ដែល​ជា ហេតុ​ធ្វើអោយ​ផ្លូវជាតិ​និង​ស្ពាន​ឆាប់​ខូច​ផងដែរ​។​ចំពោះ​ការ​ដឹក​ដី​វិញ​គឺ​ហៀរ​ធ្លាក់​រាយប៉ាយ​ពេញ​ដី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាខ្លាំង​។​

​បើ​តាម​ការសង្កេត​គេ​មិនដែល​ឃើញ​ជំនាញ​ពាក់ព័ន្ធ​ណា​មក​ធ្វើការ​ត្រួតពិនិត្យ​ឡើយ​។​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​រ៉ែ​ឬ​មិន​ថា​មន្ទីរ​ក្រសួង​ឬ​មន្ត្រី​សាលាខេត្ត​នោះទេ​។ ហើយ​បើ​បានដឹង​ហើយ​សូម​មេត្តា​ចាត់​វិធានការ​ឲ្យបាន​ក្តៅគគុ​ក​កុំ​ឲ្យ​ជន​នេះ​អាង​អំណាច​ជា​ទាហាន​នៅ​អង្គភាព​កាំភ្លើង​ធំ​យក​តួនាទី​ឧកញ៉ា​វត្ត​ប៊ុត​ចន្ថា​ហៅ​ម៉ៅ​នេះ​ផង​ជៀសវាង​មាន​ការរិះគន់​ថា​មន្ត្រី​បង្ក្រាប​បាន​តែ​អ្នករកស៊ី​តូចតាច ដល់​អ្នក​មាន​តួនាទី​ជា​ទាហាន​មិន​ហ៊ាន​បង្ក្រាប​ដោយ​ខ្លាច​អំណាច​ទឹក​លុយ​និង​អំណាច​ឧកញ៉ា​វត្ត​រូបនេះ​។​

​សូម​រំលឹក​ថា​ករណី​នេះ​ជា​សេច​កី​រាយការណ៍​ពី​ពលរដ្ឋ​ភ្នាក់ងារ​យើង​និង​បន្ត​សួរ​ទៅ​អាជ្ញាធរ​បន្ថែមទៀត​ជាពិសេស​មេ​ឈ្មួញ​រូប​នេះ​តែម្ដង​ព្រោះ​ពេល​ខ្លះ​ការមើលឃើញ​របស់​ប្រជាពលរដ្ឋ​មិន​ដូច​ការពិត​នោះ​ទេ​ព្រោះ​ជា​ការប្រើ​អារម្មណ៍​គិត​មិន​ដូច​ការ​ពិត​ដែល​កើតឡើង​នៅ​រឿង​ណាមួយ​នោះ​ឡើយ​។​
​មួយ​រយៈ​នេះ​ដោយ​ខ្លាច​សមត្ថកិច្ច​និង​ជំនាញ​ចូលចាប់​គឺ​ពេល​ថ្ងៃ​គេ​ផ្អាក​សកម្មភាព​ទាំងអស់ គេ​ធ្វើ​សកម្មភាព​តែ​ពេល​យប់​តែ​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​ខាង​នេះ​ដែរ​ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការបកស្រាយ​បំភ្លឺ​ណាមួយ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​លោក ប៊ុត ចន្ថា {​ហៅ​ឧកញ៉ា​ម៉ៅ​} បាន​ទេ​ដោយ​ពុំ​មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​។​
​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ជា​តម្រុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខាង​លើ​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ចំណុច​ទីតាំង​ខាងលើនេះ​ផងដែរ និង​ជា​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​ជាមួយ​ក្រុម​ឈ្មួញ​របៀប​នេះ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័ ជាពិសេស​លោក ប៊ុត ចន្ថា {​ហៅ​ឧកញ៉ា​ម៉ៅ​} ជានិច្ច​រាងរាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពីរ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល