ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត (Video) - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត និង​និស្សិត​ជ័យលាភី នៃ​សកល​វិទ្យាល័យ​កំពង់ចាម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ! - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ "​គណនេយ្យភាព​សមិទ្ធកម្ម​" - ​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​សុវណ្ណ​គី​រី ហៅ​វត្ត​ជៀស ស្ថិត​ក្នង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ​ - ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ ក្នុងភូមិ​សំបូរ - លោក​ឧត្តម សេ​នីយ៏ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បង្កើត​គ្រុប Channel Telegram ដើម្បី​ជា​ភាពងាយស្រួល និង​មធ្យោបាយ​បន្ថែម ក្នុង​ការ​ដែល​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ជូន និង​ទាន់​ហេតុ​ការណ៏​ - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ជូន​សិក្ខាកាម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០០​នាក់ នៅ​អគារ​ខេរៈ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ! - ឯកឧត្តម ឈឿន សុ​ចិត្ត ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ចលនា​កម្មក​រ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន - គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​ប្រកាស​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​មន្ត្រី​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​សាសនា​គ្រិស្ត​នៅ​កម្ពុជា ដែល​ពិធី​នេះ បាន​រៀបចំ​ធ្វើឡើង​នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​ហៅ​ព្រឹត្តិការណ៍​នោះ​ថា «​មរតក​ដំណឹង​ល្អ ១០០​ឆ្នាំ​(១៩២៣-២០២៣)»​។​

​ជា​ការចាប់ផ្ដើម​ថ្លែង​នូវ​សុន្ទរកថា​សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​។ សម្តេច​តេជោ​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ សល់​តែ​៩៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម​ហើយ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​នេះ គឺជា​ជំនួប​លើក​ទី​៥​ហើយ រវាង​សម្តេច និង​គ្រិស្តបរិស័ទ ដែល​កន្លងមក​តែងតែ​មាន​ការជួប​ជា​ប្រចាំ​ឆ្នាំ ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​រយៈពេល​៣​ឆ្នាំ​កន្លងមក​នេះ​ដោយសារកូ​វីដ​១៩ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​វត្តមាន​គ្រិស្តសាសនា​នៅ​កម្ពុជា គឺជា​ការ​អរគុណ​ដល់​ព្រះ​យេស៊ូ​។ ការជួបជុំ​អបអរសាទរ​នេះ​១០០​ឆ្នាំនេះ ក៏​ជា​ការបង្ហាញ​ឱ្យ​ពី​ការរីកចម្រើន​លើ​ផ្នែក​ជំនឿ​សាសនា​នៅ​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា គ្រិស្តបរិស័ទ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​លើ​កិច្ចការ​សង្គម​នៅ​កម្ពុជា ដូចជា​បញ្ហា​សង្គម​ការអភិវឌ្ឍន៍​ធនធានមនុស្ស​វិស័យ​មនុស្សធម៌ និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន រាជរដ្ឋាភិបាល បាន​គាំពារ​គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា ហើយ​បាន​ផ្តល់​សិទ្ធិសេរីភាព​យ៉ាង​ទូលំ​ទូលាយ​ដល់​គ្រប់​សាសនា ទាំងអស់​ដែល​បាន​នឹង​កំពុង​មាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​។​កម្ពុជា​មាន​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ ទោះបី​មាន​ជំនឿ​សាសនា​ខុសគ្នា តែ​បាន​រួមរស់​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត​មិនមាន​ជម្លោះសាសនា​អ្វី​ឡើយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានថ្លែងអំណរគុណ​ដល់​គ្រិស្តបរិស័ទ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នា​ពេល​កន្លងមក​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ថ្ងៃ​ជ័យជម្នះ​៧​មករា មិន​ត្រឹមតែ​ជួយ​ឱ្យ​ជីវិត​ពលរដ្ឋ​ខ្មែរ​បាន​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​ឱ្យ​សាសនា​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​រស់​ឡើង​វិញ​ផងដែរ​។​

​សម្តេច​តេ​ជោបាន​សង្កត់​ធ្ងន់​ថា ជម្លោះ​សាសនា គឺជា​មហន្តរាយ​មួយ​ដ៏​ធំធេង ដែល​មិន​អាច​ឱ្យ​កើត​មាន​ឡើយ​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេជោក៏បាន​ថ្លែង​នូវ​ការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គ្រិស្ត​ត្រូវ​សាមគ្គី​គ្នា​ទាំង​ផ្ទៃក្នុង និង​ជាមួយ​សាសនា​ដទៃ ដោយ​ឈរ​លើ​គោលការណ៍​សុខដុម​នីយកម្ម ហើយ​សង្ឃឹមថា ថ្នាក់ដឹកនាំ​គ្រិស្ត​នៅ​កម្ពុជា នឹង​ជ្រើស​តំណាង​មួយ ដើម្បី​ជជែក​ជាមួយ​សាសនា​ដទៃ ក៏ដូចជា​អាជ្ញាធរ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​បងប្អូន​គ្រិស្តសាសនា​ទាំងអស់ជួ​បតែ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល