ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KB Financial Group ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​តេជោ ហ៊ុន សែន ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ សាធារណរដ្ឋ​កូរ៉េ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៧ ឆ្នាំ​២០២៤ ក្រោម​ពាក្យស្លោក «​ការ​ប្រែក្លាយ​ច្រវាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ធន់ បរិ​យាប​ន្ន និង​និរន្តរភាព​»
0

​រថយន្ត​ហ៊ីយ៉ាន់ដាយ​បោះពួយ​ទៅបុក​ម៉ូតូ​សេ​១២៥ បណ្តាល​ឱ្យ​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣

​រថយន្ត​ហ៊ីយ៉ាន់ដាយ​បោះពួយ​ទៅបុក​ម៉ូតូ​សេ​១២៥ បណ្តាល​ឱ្យ​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ មនុស្ស​ម្នាក់​បាន​រងរ​បួស​យ៉ាងដំណំ ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដោយ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥ និង​១៥​នាទី ស្ថិតក្នុង ភូមិ​នរាយ៍ ឃុំ​នរាយ៍ ស្រុក​ឈូក ខេត្ត​កំពត​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា ករណី​គ្រោៈថ្នាក់​ចរាចរ​ណ៍​ខាងលើ​បង្ក​ឡើង​រវាង​រថយន្ត​និង​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា​ក្នុង​ទិសដៅ​ពី​លិច​ទៅ​ទិស​ខាងកើត​លើផ្លូ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​(៩៦-៩៧)​ចំនុច​ភូមិ​នរាយណ៍ ឃុំ​នរាយណ៍ ស្រុក​ឈូក ខេត្ត​កំពត​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា អ្នកបើកបរ​រថយន្ត​ឈ្មោះ អុឹត ដាវុ​ធ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​កណ្តោល ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត​បើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៍​ស​ពាក់​ស្លា​លេខ ភ្នំពេញ 2AG-8141​គ្មាន​របួស​ឡើយ ក្រោយ​ពី​បង្កហេតុ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​តែ​ត្រូវ​កម្លាំង​ជំនាញ​តាម​ចាប់បាន​នៅ​ចំណុច​គីឡូូម៉ែត្រ​(១១៦ -១១៧)​ឃុំ​បឹង​និមល​ស្រុក​ឈូក​ខេត្ត​កំពត រួច​នាំ​ខ្លួន​ទៅ​សាកសួរ​នី​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក​។​

​ចំណែក​អ្នក​បើក​ម៉ូតូ​ឈ្មោះ ជ្រី ប្រុស​
​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​បាក់​នឹម ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្ត​កំពត បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1O-7735 រងរបួស​ធ្ងន់ ត្រូវបាន​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ឈូក ។ រី​ឯ​វត្ថុតាង​ត្រូវបាន​យក​មក​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក សម្រាប់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល