ទាន់ហេតុការណ៍
ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ - UNTAC ចាកចេញ បន្សល់ទុកនូវតំបន់ត្រួតត្រា ២ រដ្ឋាភិបាល ២ តែនយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ - លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ - ក្រសួង​សុខាភិបាល​កម្ពុជា បាន​ដកចេញ​វិធានការ​សុខាភិបាល ដែល​កន្លង​ទៅ ដែល​តម្រូវ​អោយ ជន​បរទេស​ទាំងអស់​ដែល​ចូលមក​ដល់​កម្ពុជា ត្រូវ​បង្ហាញប័​ណ្ឌ​ចាក់​វ៉ាក់សាំ​ង ឬ​សេចក្តីប្រកាស​សុខភាព​ - ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២! - ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​កៀនស្វាយ​ - កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ដឹកនាំ​ដោយ​លោក សុខ បាន ដឹកនាំ​គ្រឿងចក្រ ស្តារ និងកាយ​ប្រឡាយ​រំដោះ​ទឹក មិនឲ្យ​មាន​ការលេចល​ង់​ - ប្អូនស្រី ឈរ​ងងឹតមុខ ដួល​ចូល​ខ្ទះ​លីង​អង្ករ រលួយ​រលះ​គួរអោយ​អាសូរ ! ប្រសិន​បងប្អូន​មាន​សទ្ធា​ជ្រះថ្លា សូមមេត្តា​ជួយ​តាម​លទ្ធភាព​! - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​
0

ល្បែង​អន​ឡា​ញ ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ មួយ​កន្លែង​ស្ថិតនៅ​ភូមិ​បឹង​រ៉ាត់ ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អន្ទរ បើក​លេង យ៉ាង​ពពាក់ពពូន អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បង្ក្រាប​(​វគ្គ​១)

ល្បែង​អន​ឡា​ញ ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ មួយ​កន្លែង​ស្ថិតនៅ​ភូមិ​បឹង​រ៉ាត់ ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អន្ទរ បើក​លេង យ៉ាង​ពពាក់ពពូន អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បង្ក្រាប​(​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​ខេត្ត​ស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានអោយដឹងថា មាន​ល្បែង​អន​ឡាញ​ខុសច្បាប់ ប្រភេទ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ ស្ថិតនៅ​ភូមិ​បឹង​រ៉ាត់ ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។ កំពុងបើក​ដំណើរ ការលេង​យ៉ាង​គគ្រឹកគគ្រេង តែ​អាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់​ពន្ធ័ ហាក់​សំងំស្ងៀម មិន មាន​វិធាន ការ​ទប់ស្កាត់​ឬ​បង្ក្រាប​។

​បើ​យោង​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា ទីតាំង​ខាងលើ​កំពុង​បើកទទួល​ស្វាគមន៍​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​លេង​ជា​រៀងរាល់ថ្ងៃ យ៉ាង​គគ្រឹកគគ្រេង គ្មាន​ខ្លាច​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្តិច​សោះឡើយ ហាក់បីដូច​ជា​ប្រទេស​គ្មាន​ច្បាប់​។​

​ព្រោះ​យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ​នឹង​ភ័យខ្លាច ដូចជា ៖ ចោរលួច ចោរឆក់ ចោរប្លន់ នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​សិត​សឹងតែ​កើតចេញ អំពី​បទល្មើស​ល្បែងស៊ីសង ខុសច្បាប់​នេះ​ឯង ។ ល​។ សេចក្តីរាយការណ៍​បាន​បន្តថា ទីតាំង​ជល់​មាន់ ខាងលើ បើក​លេង​ជា​រៀងរាល់ថ្ងៃ មាន​ក្រុម​អ្នកញៀន​ល្បែង​ចូល​ទៅ​ប្រមូល​ម្ដុំ​គ្នា​លេង​យ៉ាង​ច្រើន កុះករ លែង​ចាញ់ឈ្នះ​មួយ​គួរ ៗ រាប់លាន រៀល អ្នកខ្លះ​អស់​លុយ អ្នកខ្លះ​អស់​ម៉ូតូ ដល់ផ្ទះ នឹង​បង្ក​កើត​មាន​បញ្ហា​ក្នុង​គ្រួសារ​។​

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​លោក អ៊ុង ផាន អធិការ​ស្រុក​ស្វាយ​អន្ទរ មេត្តា​ចាត់​កំលាំង​ជំនាញ​ឱ្យ​ចុះ​មក​ទប់ស្កាត់ និង បង្ក្រាប​ល្បែងស៊ីសង ខុស​ច្បាប់​ខាងលើ​នេះ​ផង និង ជួយ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ នឹង​ម្ចាស់​ទីតាំង​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការពិត​សុក្រឹត​និង​យុត្តិធម៌​តែប៉ុណ្ណោះ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល