ទាន់ហេតុការណ៍
ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ - UNTAC ចាកចេញ បន្សល់ទុកនូវតំបន់ត្រួតត្រា ២ រដ្ឋាភិបាល ២ តែនយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ - លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ - ក្រសួង​សុខាភិបាល​កម្ពុជា បាន​ដកចេញ​វិធានការ​សុខាភិបាល ដែល​កន្លង​ទៅ ដែល​តម្រូវ​អោយ ជន​បរទេស​ទាំងអស់​ដែល​ចូលមក​ដល់​កម្ពុជា ត្រូវ​បង្ហាញប័​ណ្ឌ​ចាក់​វ៉ាក់សាំ​ង ឬ​សេចក្តីប្រកាស​សុខភាព​ - ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២! - ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​កៀនស្វាយ​ - កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ដឹកនាំ​ដោយ​លោក សុខ បាន ដឹកនាំ​គ្រឿងចក្រ ស្តារ និងកាយ​ប្រឡាយ​រំដោះ​ទឹក មិនឲ្យ​មាន​ការលេចល​ង់​ - ប្អូនស្រី ឈរ​ងងឹតមុខ ដួល​ចូល​ខ្ទះ​លីង​អង្ករ រលួយ​រលះ​គួរអោយ​អាសូរ ! ប្រសិន​បងប្អូន​មាន​សទ្ធា​ជ្រះថ្លា សូមមេត្តា​ជួយ​តាម​លទ្ធភាព​! - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​
0

អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ទី​១០-០៨-២០២២ វេលា​ម៉ោង​១៧-០៣ នាទី សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច រោង​មួយកន្លែង​នៅក្នុង​ដី​អ្នកតា​ចិន​ដើម​មៀន ភូមិ​ដើម​មៀន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​ជនសង្ស័យ មានឈ្មោះ ឡូ​វ ប៊ុន​ហួត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ មិន​ពិត​ប្រា​ក (​ឃាត់ខ្លួន​) ។​

​វត្ថុតាង ដែល​សមត្ថកិច្ច​ចាប់​យក រួមមាន ៖
– ម្សៅ​ក្រាព​ណ៏ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៣​កញ្ចប់​តូច​ពីរ​កញ្ចប់ និង​ធំ​ល្មម​មួយកញ្ចប់​។​
– ជញ្ចីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១ ។​
– ឧបករណ៍​សំរាប់​ប្រើប្រាស់​និង​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

​តាម​សេចក្តីរាយការណ៍​អោយដឹងថា មុនពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ បាន​រាយការណ៍​ប្រាប់​ថា នៅ​តូប​លក់ដូរ​របស់​ឈ្មោះ ឡូ​វ ប៊ុន​ហួត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មានការ​ចែកចាយ​គ្រឿងញៀន​ជាប្រចាំ ។ ទើប​លោក​អធិការ​បាន​បញ្ជា​ឲ្យ​លោក​អនុសេនីយ៍ឯក ម៉េន​-​ប៊ុន​ហាក់ អធិកា​រង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​គោលដៅ ចែកចាយ​គ្រឿងញៀន​នោះ​។​

​ពេលទៅដល់ កម្លាំង​យើង​បានធ្វើការ​ឃាត់​បាន ចំនួន ០១​នាក់ ហើយក៏​បាន​ឆែកឆេរ ឃើញ​គ្រឿងញៀន បាន​ចំនួន ០៣​កញ្ចប់ នៅក្នុង​រោង​របស់​ឈ្មោះ ឡូ​វ ប៊ុន​ហួត ពិតប្រាកដ​មែន ។​

​បន្ទាប់មក លោក​អធិកា​រង បាន​រាយការណ៍​ជូន​លោក អធិការ​និង​នាំ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​សួរនាំ​បន្ត​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ឡូ​វ ប៊ុន​ហួត បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​ដែល​សមត្ថកិច្ច​ឆែក​រកឃើញ​នៅក្នុង​រោង​នេះ ពិត​ជា​របស់​ខ្លួន​ដែល​បាន​តេ​ទៅ​ទិញ​ពីរ​បុរស​ម្នាក់​នៅ​ម្ដុំ​ច្បារអំពៅ​បាន​ចំនួន​ពីរ​កញ្ចប់​តូច​ក្នុង​តំលៃ ៣.៤០០០ រៀល (​បី​ម៉ឺន​បួន​ពាន់​រៀល​) និង​មួយកញ្ចប់​ធំ​ល្មម​បាន​តេ​ទៅ​ទិញ​ពីរ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ក្នុង​តំលៃ ៣៥០.០០០ រៀល (​សាមសិប​ប្រាំ​ម៉ឺន​រៀល​) ។​

​ជនសង្ស័យ រួម​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់កា​រណ៍​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល