ទាន់ហេតុការណ៍
ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ - UNTAC ចាកចេញ បន្សល់ទុកនូវតំបន់ត្រួតត្រា ២ រដ្ឋាភិបាល ២ តែនយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ - លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ - ក្រសួង​សុខាភិបាល​កម្ពុជា បាន​ដកចេញ​វិធានការ​សុខាភិបាល ដែល​កន្លង​ទៅ ដែល​តម្រូវ​អោយ ជន​បរទេស​ទាំងអស់​ដែល​ចូលមក​ដល់​កម្ពុជា ត្រូវ​បង្ហាញប័​ណ្ឌ​ចាក់​វ៉ាក់សាំ​ង ឬ​សេចក្តីប្រកាស​សុខភាព​ - ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២! - ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​កៀនស្វាយ​ - កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ដឹកនាំ​ដោយ​លោក សុខ បាន ដឹកនាំ​គ្រឿងចក្រ ស្តារ និងកាយ​ប្រឡាយ​រំដោះ​ទឹក មិនឲ្យ​មាន​ការលេចល​ង់​ - ប្អូនស្រី ឈរ​ងងឹតមុខ ដួល​ចូល​ខ្ទះ​លីង​អង្ករ រលួយ​រលះ​គួរអោយ​អាសូរ ! ប្រសិន​បងប្អូន​មាន​សទ្ធា​ជ្រះថ្លា សូមមេត្តា​ជួយ​តាម​លទ្ធភាព​! - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​
0

តើ​ខ្នងបង្អែក​ម្ចាស់​ទីតាំង​ល្បែង អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង ស្ថិតនៅ​ភូមិ​ថ្នល់​បំបែក ខាងជើង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ជា​អ្នកណា​.?​ហ៊ាន​ផ្គើន​នៅ​កិច្ចសន្យា​បន្តរ​បើក​លេង​ដោយ​រលូន​បែបនេះ​(​វគ្គ​២)

តើ​ខ្នងបង្អែក​ម្ចាស់​ទីតាំង​ល្បែង អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង ស្ថិតនៅ​ភូមិ​ថ្នល់​បំបែក ខាងជើង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ជា​អ្នកណា​.?​ហ៊ាន​ផ្គើន​នៅ​កិច្ចសន្យា​បន្តរ​បើក​លេង​ដោយ​រលូន​បែបនេះ​(​វគ្គ​២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២២)
​ខេត្ត​កំពង់ចាម​៖ ករណី​ល្បែង​សុីសង​អន​ឡាញមាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក​ខាងជើង ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម កំពង់បើក​ដំណើរការ​ទទួល​ក្រុម​អ្នកញៀន​ល្បែង​អោយ​ចូល​លេង​ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹង​អឹងកង​ខណៈ​អាជ្ញាធរ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ខាងលើ សម​ត្ថ កិច្ច​ជំនាញ​ប៉ុសិ៍្ត​ធ្លាប់​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ណែ​រ​នាំ ឲ្យ​បញ្ឈប់​បើក​លេង​បន្ត​ទៀត តែ​ហាក់បីដូចជា​មិន​រាងចាល់​ទាល់តែសោះ មហាជន​ឆ្ងល់​ថា តើ​ខ្នង បង្អែក​របស់​គាត់​ជា​អ្នកណា ទើប​ហ៊ាន​ផ្គើន​នៅ​កិច្ចសន្យា​បន្តរ​បើក​លេង​បែបនេះ ។​

​តើ​លោក ប៉ែន ទៀង​ចំរើន អធិការ​ស្រុក​ចំការលើ កំពង់​លេង​ក្បាច់គុណ​ឆ្ពិន​ភ្នែក​ពលរដ្ឋ​ឫ​ក៍លោក​អសម្ថតភាព​ក្នុង​ការបង្ការ​ទប់ស្កាត​និង​បង្ក្រាប​រាល់​បទល្មើ​ស​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​។​

​សូម​រំលឹក​ថា​កន្លងមក​សម្តេច ក្រឡា​ហោម ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​ឲ្យអស់​គ្រប់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ដោយ​មិន​មាន​ការយល់​យក​ឡើយ​។​

​ចុះ​ហេតុអ្វី​បាន​ជា​ម្ចាស់​ទីតាំង​បើក​បទល្មើស​ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​ខុសច្បាប់​ថ្លើមធំ​មិន​ញញើត​ច្បាប់​និង​ផ្គើន​កិច្ចសន្យា​ក្នុង​ការឈប់​ប្រព្រឹត្ត​បទល្មើស​និង​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​បន្តទៀត​។​

​តែ​ភាពជាក់ស្ដែង​ម្ចាស់​ទីតាំង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប៉ុស្តិ៍​ធ្លាប់​បាន​ចុះ​ធ្វើ​កិច្ចសន្យា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​បើក​លេង​ដដែល​ឬ​ការធ្វើ​កិច្ចសន្យា​កន្លងមកនេះ​គ្រាន់តែ​ជា​ឈុត​ឆាក​ដឹកនាំ​សម្ដែង​របស់លោក ប៉ែន ទៀង​ចំរើន អធិការ​ស្រុក​ចំការលើ ជា​អ្នករៀបចំ​ដើម្បី​កុហក់​បោកប្រាស់​ឆ្ពិន​ភ្នែក​មហាជន​និង​ថ្នាក់ដឹកនាំ​កំ​ុ​អោយ​ស្ដីបន្ទោស​ដល់​ខ្លួន​។​

​តើ​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​។ លោក​បាន​ជ្រាប​ដែរ​ទេ​.? ចំពោះ​ទីតាំង​ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​ខុសច្បាប់ ស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក​ខាងជើង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល