ទាន់ហេតុការណ៍
ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ - UNTAC ចាកចេញ បន្សល់ទុកនូវតំបន់ត្រួតត្រា ២ រដ្ឋាភិបាល ២ តែនយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ - លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ - ក្រសួង​សុខាភិបាល​កម្ពុជា បាន​ដកចេញ​វិធានការ​សុខាភិបាល ដែល​កន្លង​ទៅ ដែល​តម្រូវ​អោយ ជន​បរទេស​ទាំងអស់​ដែល​ចូលមក​ដល់​កម្ពុជា ត្រូវ​បង្ហាញប័​ណ្ឌ​ចាក់​វ៉ាក់សាំ​ង ឬ​សេចក្តីប្រកាស​សុខភាព​ - ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២! - ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​កៀនស្វាយ​ - កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ដឹកនាំ​ដោយ​លោក សុខ បាន ដឹកនាំ​គ្រឿងចក្រ ស្តារ និងកាយ​ប្រឡាយ​រំដោះ​ទឹក មិនឲ្យ​មាន​ការលេចល​ង់​ - ប្អូនស្រី ឈរ​ងងឹតមុខ ដួល​ចូល​ខ្ទះ​លីង​អង្ករ រលួយ​រលះ​គួរអោយ​អាសូរ ! ប្រសិន​បងប្អូន​មាន​សទ្ធា​ជ្រះថ្លា សូមមេត្តា​ជួយ​តាម​លទ្ធភាព​! - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​
0

មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន បាញ់សម្លាប់​មេ​ប៉ុស្តិ៍​ទួល​ព្រិច​ម្នាក់ និង​នាយ​ផ្នែក​ម្នាក់ ឃាតករ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ !

មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន បាញ់សម្លាប់​មេ​ប៉ុស្តិ៍​ទួល​ព្រិច​ម្នាក់ និង​នាយ​ផ្នែក​ម្នាក់ ឃាតករ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ ជនឧក្រិដ្ឋ​ជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន ដែល​បាន​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន បានធ្វើ​សកម្មភាព​បាញ់​សម្លាប់​មេ​ប៉ុស្តិ៍​ទួល​ព្រិច​ម្នាក់ និង​នាយ​ផ្នែក​ម្នាក់​។ ឃាតករ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ នេះ​ជា​ការបញ្ជាក់​ឲ្យដឹងពី លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល នៅ​មុន​នេះ​បន្តិច នា​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២​នេះ​មាន​ករណី​ផ្ទុះអាវុធ​មែន បង្កឡើង​ដោយ​ជនដៃដល់​ជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន ធ្លាប់​បាន​គេចខ្លួន ហើយ​តុលាការ​បាន​ចេញ​ដី​ការចាប់ខ្លួន សមត្ថកិច្ច​ក៏​បាន​ចុះ​អនុវត្ត​ដីកា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ជនល្មើស​កំពុងស្នាក់នៅ​ទីនោះ​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​បន្តថា អាច​ជនល្មើស​ដឹងខ្លួន​មុន ក៏​បាន​បើក​ការបាញ់​វិញ​យ៉ាង​ស្រោច​មក​លើ​សមត្ថកិច្ច ភ្លាមៗ​នោះ ជនល្មើស​បាញ់សម្លាប់​មេ​ប៉ុស្តិ៍​ទួល​ព្រិច​ម្នាក់ និង​នាយ​ផ្នែក​ម្នាក់ ។​

​កើតហេតុ នៅ​ភូមិ​ចន្ទ្រា​ថ្មី ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទៅ​២១ ខែ​មេសា ឆ្នាំ​២០២២​នេះ​។​

​ដោយ​ជនរងគ្រោះ​បាត់បង់​ជីវិត មេ​ប៉ុស្តិ៍​ទួល​ព្រិច ឈ្មោះ ជុច សុភា និង​ឈ្មោះ រី​ម សុផាន់​ណា មន្ត្រី​ផ្នែក​គ្រឿងញៀន អ្នក​ទាំង​២​បាន​ស្លាប់​ដោយសារ​មុខសញ្ញា​គ្រឿងញៀន​បាញ់ ត្រូវ​ជា​ច្រើន​គ្រាប់ ។​

​ដោយឡែក​ឃាតករ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ លោកស្នងការ​បន្តថា ខ្ញុំ​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កន្លែង​ហេតុ ចំពោះ​រឿង​លម្អិត​លោក​នឹង​ផ្តល់​បន្ថែម​នៅពេល​ក្រោយ ៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល