ទាន់ហេតុការណ៍
លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ - ក្រសួង​សុខាភិបាល​កម្ពុជា បាន​ដកចេញ​វិធានការ​សុខាភិបាល ដែល​កន្លង​ទៅ ដែល​តម្រូវ​អោយ ជន​បរទេស​ទាំងអស់​ដែល​ចូលមក​ដល់​កម្ពុជា ត្រូវ​បង្ហាញប័​ណ្ឌ​ចាក់​វ៉ាក់សាំ​ង ឬ​សេចក្តីប្រកាស​សុខភាព​ - ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២! - ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​កៀនស្វាយ​ - កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ដឹកនាំ​ដោយ​លោក សុខ បាន ដឹកនាំ​គ្រឿងចក្រ ស្តារ និងកាយ​ប្រឡាយ​រំដោះ​ទឹក មិនឲ្យ​មាន​ការលេចល​ង់​ - ប្អូនស្រី ឈរ​ងងឹតមុខ ដួល​ចូល​ខ្ទះ​លីង​អង្ករ រលួយ​រលះ​គួរអោយ​អាសូរ ! ប្រសិន​បងប្អូន​មាន​សទ្ធា​ជ្រះថ្លា សូមមេត្តា​ជួយ​តាម​លទ្ធភាព​! - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​ - អបអ​សាទរ ពិធី​ប្រកាស​តែងតាំង​ប្រធាន អនុប្រធាន គណៈកម្មាធិការ​គណបក្ស និង​ប្រធាន​រណ​:​សិរ្ស​សាមគ្គី អភិវឌ្ឍ​កម្ពុជា​ស្រុក ស្រុក​ព្រៃឈរ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​កូន​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​!
0

នារី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ឥដ្ឋ​បើក​បុក​ពីក្រោយ​ម៉ូតូ​ហើយ​កិន​ដាច់​ខ្លួន​ជា​ពីរ​ខ្ទេច​វល់​

នារី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ឥដ្ឋ​បើក​បុក​ពីក្រោយ​ម៉ូតូ​ហើយ​កិន​ដាច់​ខ្លួន​ជា​ពីរ​ខ្ទេច​វល់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ពិតជា​សង្វេគ​ណាស់ នារី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ឥដ្ឋ​បើក​បុក​ពីក្រោយ​ម៉ូតូ​ហើយ​កិន​ដាច់​ខ្លួន​ជា​ពីរ​ខ្ទេច​វល់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២២ ស្ថិតនៅ​តាម​ផ្លូវ​៣០​ម៉ែត្រ ទល់មុខ​ផ្សារ​ឡាក់​គី ក្នុងភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹង ថា​នារី​រងគ្រោះ​មានឈ្មោះ លាង ពេជ្រ​រស្មី អាយុ​២១​ឆ្នាំ​មុខរបរ​បុគ្គលិក​ផ្សារ​ឡាក់​គី មាន​ទីលំនៅ​ភូមិ ៤ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក បាន​ស្លាប់​ក្នុង​សភាព​បែកខ្ទេច ។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក Honda ZOOMERX ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-3065 ជា​មធ្យោបាយ ។ ចំណែក​ភាគី​ខាង​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-3531 ដឹក​ឥដ្ឋ អ្នកបើកបរ​បាន​គេច​ខ្លួន​បាត់​ស្រមោល សល់​តែ​កម្មករ​លើ​ក​ឥដ្ឋ​ចំនួន​បី​នាក់ ប្រុស​មួយ​នាក់ ស្រី​ពីរ​នាក់ ។​

​តាម​ប្រភព​នៅ​កន្លែង​បានឲ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឆ្ពោះ​ទៅ​កន្លែង​ធ្វើការ តាមផ្លូវ​៣០​ម៉ែត្រ ក្នុង​ទិសដៅ​ពី​ខាងត្បូង ទៅ​ខាងជើង​ដល់​កន្លែងកើតហេតុ បត់​ឆ្លងផ្លូវ​ត្រឡប់​ក្រោយ​វិញ ដើម្បី​ចូល​កន្លែងធ្វើការ ។ គ្រាន់តែ​ឆ្លង​ផុត​ចូល​ចំណែក​ផ្លូវ​ម្ខាង ហើយ​ពី​ខាងជើង​ទៅ​ខាងត្បូង ស្រាប់តែ​រថយន្ត​បង្ក​ដឹក​ឥដ្ឋ​បើក​ពី​ខាងជើង​ទៅ​ខាងត្បូង​ក្នុង​ល្បឿន​លឿន បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​ដួល ហើយ​កិន​ស្លាប់​ភ្លាមៗ​តែម្តង ហើយ​រថយន្ត​មិន​បាន​ឈប់​ទេ ដោយ​បើក​បន្ត​ទៅមុខ​បាន​ជាង​២០០​ម៉ែត្រ ទើប​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​ចុះ​រត់គេចខ្លួន​បាត់ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ពិនិត្យ​ជាក់ស្តែង រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ ។​

​សមត្ថកិច្ច​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល