ទាន់ហេតុការណ៍
លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ - ក្រសួង​សុខាភិបាល​កម្ពុជា បាន​ដកចេញ​វិធានការ​សុខាភិបាល ដែល​កន្លង​ទៅ ដែល​តម្រូវ​អោយ ជន​បរទេស​ទាំងអស់​ដែល​ចូលមក​ដល់​កម្ពុជា ត្រូវ​បង្ហាញប័​ណ្ឌ​ចាក់​វ៉ាក់សាំ​ង ឬ​សេចក្តីប្រកាស​សុខភាព​ - ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២! - ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​កៀនស្វាយ​ - កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ដឹកនាំ​ដោយ​លោក សុខ បាន ដឹកនាំ​គ្រឿងចក្រ ស្តារ និងកាយ​ប្រឡាយ​រំដោះ​ទឹក មិនឲ្យ​មាន​ការលេចល​ង់​ - ប្អូនស្រី ឈរ​ងងឹតមុខ ដួល​ចូល​ខ្ទះ​លីង​អង្ករ រលួយ​រលះ​គួរអោយ​អាសូរ ! ប្រសិន​បងប្អូន​មាន​សទ្ធា​ជ្រះថ្លា សូមមេត្តា​ជួយ​តាម​លទ្ធភាព​! - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​ - អបអ​សាទរ ពិធី​ប្រកាស​តែងតាំង​ប្រធាន អនុប្រធាន គណៈកម្មាធិការ​គណបក្ស និង​ប្រធាន​រណ​:​សិរ្ស​សាមគ្គី អភិវឌ្ឍ​កម្ពុជា​ស្រុក ស្រុក​ព្រៃឈរ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​កូន​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​!
0

អធិការ​ស្រុក​កៀនស្វាយ​ដឹកនាំ​កងកំលាំង​ចុះ​ត្រួតពិនិត្យ​ករណី​លោកយាយ អាយុ ៧១ ឆ្នាំ ធ្វើអត្តឃាត​កើត នៅ​ឃុំ​ភូមិ​ធំ ស្រុក​កៀនស្វាយ​

អធិការ​ស្រុក​កៀនស្វាយ​ដឹកនាំ​កងកំលាំង​ចុះ​ត្រួតពិនិត្យ​ករណី​លោកយាយ អាយុ ៧១ ឆ្នាំ ធ្វើអត្តឃាត​កើត នៅ​ឃុំ​ភូមិ​ធំ ស្រុក​កៀនស្វាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ស្រុក​កៀនស្វាយ​: នៅ​ថ្ងៃ​អង្គារ ០៨​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ លោក​វរសេនិយ៍​ឯក ព្រុំ សំណាង​អធិការ​ស្រុក​កៀនស្វាយ​ដឹកនាំ​កងកំលាំង​ចុះ​ត្រួតពិនិត្យ​ករណី​អត្តឃាត​កើតហេតុ​ឡើង ថ្ងៃទី​២៥.០១.២០២២ វេលា​ម៉ោង ០២:៣០​នាទី ចំណុចកើតហេតុ​: ស្ថិតនៅ​ភូមិរ​ទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ ធន់ សាវុន ភេទ​ប្រុស អាយុ ៧១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​លំនៅ​ភូមិរ​ទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ( មនុស្ស​ចាស់​វង្វេង មាន​ជំងឺ​ប្រចាំកាយ )​។

​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨:៣០​នាទី តាម​ការបំភ្លឺ​របស់​ឈ្មោះ អ៊ុច ប៊ុន​នី ភេទ​ស្រី អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ត្រូវជា​កូនប្រសារ​ស្រី​របស់ សព​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី អាយុ ៧៣​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិរ​ទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​តាម​ការសាកសួរ​អោយដឹងថា ម្តាយក្មេក​គាត់ បាន​សំរាក​នៅក្នុង​បន្ទប់​ក្រោមផ្ទះ ជាមួយ​ចៅ​ប្រុស​បង្កើត ចៅ​ប្រសារ​ស្រី នឹង​ចៅទួត​ប្រុស​ស្រី ចំនួន ០៣​នាក់​ទៀត បាន​នាំគ្នា​ចូលដេក​សំរាក​ក្នុង​បន្ទប់​ថ្ម ទ្វារ​ដែក ក្រោមផ្ទះ តាំងពី​ម៉ោង ០៧:៣០​នាទី​យប់ ថ្ងៃទី ២៤ ខែ​មករា ឆ្នាំ​២០២២ រហូតដល់​ម៉ោង ២:៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ ក៏​បានលឺ​សំលេង​គោះទ្វារ តែ​មិនលឺ​សំលេង​ស្រែក​ហៅ​ទេ ដូច្នេះ​នាង​ខ្ញុំ​ស្មានតែ​ឆ្កែ​កេះ​ទ្វារ ក៏​បាន​ដេក​ទៅ​វិញ​ទៅ ។

​លុះដល់​ម៉ោង ៦:៤០​នាទី នៅ​ថ្ងៃ ខែ ឆ្នាំ​ដដែល កូនប្រសារ​ស្រី​ឈ្មោះ អ៊ុច សុខ​នី ភេទ​ស្រី បាន​អោយ​កូនប្រសារ​ឈ្មោះ ប៉ាត់ សុវណ្ណ​ដាលីន ភេទ​ស្រី ដាស់​ម្តាយក្មេក​ហូប​បបរ ដោយ​ឃើញ​គាត់​មិន​ទាន់​ក្រោក​ក៏​ទុក​បបរ​នៅ​ចុងជើង​ជនរងគ្រោះ បាន​ប្រហែល ៣០​នាទី កូនប្រសារ​ស្រី បាន​ដាស់​គាត់​ម្តង ដោយ​អង្រួន​ជើង​គាត់ ក៏​បាន​ឃើញ​ឈាម​ហូរ​ចេញ​ពីសា​រ៉ុង​គាត់ បាន​ផ្អើលឆោឡោ ហៅ​ប្តី​របស់​គាត់ កូនប្រសារ មក​មើល​ស្រាប់តែ​ឃើញ​មាន​ស្នាម​កាំបិត​ចាក់​លើ​ពោះ​គាត់ ចំនួន ៣​កាំបិត ។

​ពេល​ដឹង​ថា​ម្តាយក្មេក​របស់​គាត់​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី បាន​ស្លាប់ ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ឃុំ និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភូមិធំ ក្រោយពី​ទទួលបាន ព័ត៌មាន​ភ្លាម​កំលាំង​នគរបាល​ប៉ុស្តិ៍​ភូមិធំ សហការ​ជាមួយ​កំលាំង​ជំនាញ​កោសល្យវិឆ្ច័យ ពិនិត្យ​ហេតុ ស្រុក ខេត្ត អាជ្ញា​ភូមិ ឃុំ នឹង​គ្រូពេទ្យ​ឃុំ​ភូមិធំ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព ។ ក្រោយ​ពេល​កំលាំង​ជំនាញ​ពិនិត្យ​ហេតុ នឹង​គ្រូពេទ្យ​បាន​ពិនិត្យ​សព​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី ស្លាប់​ដោយសារ អត្តឃាត ។

​ក្រុមគ្រួសារ​សព​ទទួល​ស្គាល់​ថា​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី ពិតជា​ស្លាប់​ដោយសារ អត្តឃាត នឹង​មិន​មាន​ការ​ប្ដឹង​តវ៉ា​អ្វី​ឡើយ ។ សាកសព​ឈ្មោះ ឈុំ សាវុន ភេទ​ស្រី បាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល