ទាន់ហេតុការណ៍
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!
0

លោកស្រី លាង ហៃ ជាវ តា​យ ដឹកនាំ​សហការី ច្រូតស្រូវ​ដាល់អំបុក សម្រាប់​ទទួល​ទាន​រួមគ្នា នៅ​ស្រុក​អង្គរជ័យ​

លោកស្រី លាង ហៃ ជាវ តា​យ ដឹកនាំ​សហការី ច្រូតស្រូវ​ដាល់អំបុក សម្រាប់​ទទួល​ទាន​រួមគ្នា នៅ​ស្រុក​អង្គរជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ដោយយោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហូប​អំបុក​ខ្មែរ​ការពារជាតិ សាសនា ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ លោកស្រី​លាង ហៃ ជាវ តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​ដឹកនាំ​ចុះ ច្រូតស្រូវ ដាល់​អំបុក ដើម្បី​រៀបចំ​ពិធី​ទទួល​ទាន​អំបុក​ខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​ពេជ្រ​ចង្វារ ស្ថិតក្នុង​ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត ដែល​មាន​ការចូលរួម​ពី​សមាជិក​កាកបាទក្រហម ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់​ស្រុក​ព្រមទាំង​យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម មន្ត្រី​នៃ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក និង​ប្រជាពលរដ្ឋ ព្រះសង្ឃ សរុប​ប្រមាណ ១០០​នាក់ ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ និង​ហូប​បាយ​សាមគ្គី​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោកស្រី លាង​ហៃ ជាវ តា​យ បាន​លើកឡើង​ថា យើង​ត្រូវ​រួមគ្នា ការពារ​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ហើយ​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​កុំ​ជឿ​ពាក្យ​ញុះញង់ ពាក្យ​កុហក បោកប្រាស់​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​មាន​ជន​ក្បត់ជាតិ សម រង្សុី ជា​មេក្លោង ដែល​ជានិច្ចកាល​តែងតែ​កុហក​ភូតភរ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​លោកស្រី លាង ហៃ ជាវ តា​យ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ច្រូតស្រូវ​បុក​អំបុក​នេះ គឺ​យើង​ពិសារ​រួមគ្នា ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល