ទាន់ហេតុការណ៍
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​ - អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​! - អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​...​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា ! - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប - ឯកឧត្តម សុខ ចាន់​ភក្តី តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​សិក្ខាសាលា​ស្ដីពី ស្ថានភាព​បច្ចុប្បន្ន​របស់​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន រៀបចំ​ដោយ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​នៃ​សហព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា
0

លោក ជាវ តា​យ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សិក្សា​ផលប៉ះពាល់​លើ​គម្រោង​ការកសាង​ផ្លូវ​បេតុង​វាង​ក្រុង​កំពត​

លោក ជាវ តា​យ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សិក្សា​ផលប៉ះពាល់​លើ​គម្រោង​ការកសាង​ផ្លូវ​បេតុង​វាង​ក្រុង​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​កំពត​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​រក្សា​នូវ​សណ្ដាប់ធ្នាប់​ក៏ដូចជា​ការរួមចំណែក​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​។​

នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹកនាំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី និង​អង្គភាព​អគ្គិសនី​ខេត្ត​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​សង្កាត់​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សិក្សា​និង​វាយតម្លៃ​អំពី​ផលប៉ះពាល់​នៃ​គម្រោង​ការកសាង​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​ដែល​ស្ថិតនៅក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​

​តាម​គម្រោង​នៃ​ការកសាង​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​មាន​ទទឹង ១៥ ម៉ែត្រ​បណ្ដោយ ១៣៨០​ម៉ែត្រ​ធ្វើ​ពី​បេតុង​សរសៃដែក​អម​ដោយ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញ​ពី​ក្នុង​ក្រុង​កំពត ដោយ​ផ្លូវ​នេះ​ត​បំបែក​ចេញពី​ផ្លូវ​ជាតិ​លេខ​៣​ឆ្ពោះ​មក​ទល់​នឹង​ផ្លូវ​បេតុង​ម៉ា​កេង​ស្រប​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ដែល​មាន​គម្លាត​ពី​ផ្លូវ​រថភ្លើង​ចំងាយ ១២​ម៉ែត្រ​និង​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត​មាន​ចំនួន ៣​ម៉ែត្រ ក្រោម​គម្រោង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត​កំពត​។​

​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​នូវ​រថយន្ត​តូច​និង​រថយន្ត​ធំ​បើកបរ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ក្បែរ​ផ្សារ​សាមគ្គី​ក្រុង​កំពត និង​ក៏​ដូច​ជា​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​របៀបរៀបរយ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុងកំព​ត ព្រោះ​បច្ចុប្បន្ន​ក្រុង​កំពត​ផ្លូវ​វាង​ក្រុង​ប៉ែក​ខាងជើង​ឬ​ខាងលិច​ក្រុង​កំពត​នៅ​ពុំទាន់​មាន​នៅឡើយ​។​ហើយ​នៅ​ថ្ងៃ​ត​ទៅ​មុខ​ទៀត ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​ដែរ​ក៏​មាន​គម្រោង​កសាង​បន្ត​ទៀត​ទិសដៅ​ស្រប​តាម​ផ្លូវ​រថភ្លើង​នេះ​ដែរ​រហូត​ទល់នឹង​មាត់​ព្រែក​កំពត​ក្បែរ​ស្ពានដែក​រថភ្លើង​។​ដ្ឋ​បាល​ខេត្ត​មាន​គម្រោង​នឹង​ធ្វើ​សំណើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​កសាង​ស្ពាន​ឆ្លងកាត់​ព្រែក​កំពត​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​ផង​ដែរ​។​

​ជាមួយនេះ លោក ជាវ តា​យ​អភិបាល​ខេត្ត​ក៏​បាន​ណែនាំ​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវធ្វើ​យ៉ាងណា​សហការ​គ្នា​ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​ក៏​ដូចជា​គម្រោង​ផែនការ​លម្អិត​ពាក់ព័ន្ធ​ផ្សេងៗ​នៃ​គម្រោង​ការកសាង​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​ឲ្យបាន​ល្អ​ដើម្បី​ពន្លឿន​ការកសាង​ឲ្យបាន​ឆាប់រហ័ស​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស ឲ្យបាន​រួចរាល់​នៅ​មុន​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​ដែល​ឈាន​មក​ដល់​នៅ​ចុងឆ្នាំ ២០១៩ នេះ​ដែល​ខេត្ត​កំពត​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល