ទាន់ហេតុការណ៍
បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល - ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ថែរក្សា ប្រោស​ព្រំ​សព្វ​សាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ជូន​ដល់​ថ្នាក់​ដឹក​គ្រប់រូប ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ - អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​ចំនួន​ជាង​១០​គ្រួសារ​!!! - សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ឥណ្ឌូនេស៊ីរ​បស់ ឯកឧត្តម ចូកូ វី​ដូ​ដូ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលជួប​ជូនពរ និង​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជាមួយ​ឯកឧត្តម ចូកូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី​។

​ជា​កិច្ច​ចាប់ផ្តើម​នៃ​ជំនួប​នោះ ឯកឧត្តម ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ឯកឧត្តម​។ ឯកឧត្តម ក៏​បាន​អរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ជំរុញ​កិច្ចសហការ​ទ្វេភាគី​ដ៏​រឹងមាំ​រវាង​ឥណ្ឌូនេស៊ី និង​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​អញ្ជើញ​សម្តេច និង​គណៈប្រតិភូ​ចូលរួម​ក្នុង​ពិធី ហើយ​សម្តេច​ពិតជា​រីករាយ​ក្នុង​ការចូលរួម​ពិធី​ដ៏​សែន​មាន​អត្ថន័យ​មួយ​នេះ​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​នាំយក​នូវ​ព្រះរាជបន្ទូល​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហនុ ជាទី​គោរព​សក្តារៈដ៏​ខ្ពង់ខ្ពស់ ជូន​ឯកឧត្តម​ប្រធានាធិបតី​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ក្តីសង្ឃឹម​ថា​ក្នុង​អាណត្តិ​ថ្មី​នេះ ឯកឧត្តម​ប្រធានាធិបតី​នឹង​រក​ពេលវេលា​សមស្រប​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ខណៈ​ដែល​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចំនួន​៤​រូប​មក​ហើយ​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​លើក​ពី​បញ្ហា​របស់​ទីម័​រដែ​លចង់​ក្លាយ​ជា​សមាជិក​អាស៊ាន​ផងដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​ក្តីសង្ឃឹម​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​នឹង​សម្រេច​ពី​ការចង់​ក្លាយ​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទីម័​រខាង​កើត នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ទីក្រុង​បាងកក នៅ​ចុងឆ្នាំ​នេះ​។

​សម្តេច​តេជោ បាន​ថ្លែងថា ប្រទេស​ទីម័​រខាង​កើត បាន​ខិតខំ​គ្រប់​លទ្ធភាព​ដើម្បី​ក្លាយ​ជា​សមាជិក​អាស៊ាន ជា​ពិសេស​បាន​បើក​ស្ថានទូត​នៅ​ប្រទេស​ទាំង​១០ នៃ​សមាជិក​អាស៊ាន​។ សម្តេច​តេជោ​សង្ឃឹមថា ឯកឧត្តម​ប្រធានាធិបតី​នឹង​គាំទ្រ​ប្រទេស​ទី​ម័រជា​សមាជិក​របស់​អាស៊ាន​។

​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី គាំទ្រ​ការលើកឡើង​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការអនុញ្ញាត​ឱ្យ​ទីម័​រក្លាយ​ជា​សមាជិក​ទី​១១ របស់​អាស៊ាន ហើយ​ឥណ្ឌូនេស៊ី​គាំទ្រ​ប្រទេស​ទី​ម័រ​។ ឯកឧត្តម ប្រធានាធិបតី បាន​លើកឡើង​ថា ជា​រឿង​ដ៏​សម្រាប់​ការអនុញ្ញាត​ឱ្យ​ទីម័​រក្លាយ​ជា​សមាជិក​អាស៊ា​ន​។​

​សម្រាប់​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​វិញ ឯកឧត្តម​ប្រធានាធិបតី បាន​មើលឃើញ​មានការ​វិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ​។ ដូចជា​វិស័យ​សុខាភិបាល​ប្រទេស​ទាំង​ពីរ​មានការ​វិនិយោគ​រួម​គ្នា ហើយ​វិស័យ​ដឹកជញ្ជូន​វិញ​ប្រទេស​ទាំង​ពីរ​មាន​ការហោះហើរ​ត្រង់​ជាមួយ​គ្នា​ផង​ដែរ​។ ប៉ុន្តែ​ឯកឧត្តម​មើលឃើញថា នៅ​មាន​វិស័យ​ជាច្រើន​ទៀត​ដែល​មាន​សក្តានុពល​ហើយ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ដូច​ជា​ការដឹកជញ្ជូន​ផ្លូវដែក និង​តាម​ផ្លូវទឹក​ជាដើម​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​ប្រធានាធិបតី ចូកូ វី​ដូ​ដូ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ឥណ្ឌូនេស៊ី សម្រាប់​អាណត្តិ​ទី​២​របស់​លោក​ពី​ឆ្នាំ​២០១៩ ដល់ ២០២៤ បន្ទាប់​ពី ឯកឧត្តម​បាន​ឈ្នះឆ្នោត​កាលពី​ខែ​មេសា កន្លងទៅនេះ​។​

​ពិធី​ចូលកាន់​តំណែង​របស់​ឯកឧត្តម​ត្រូវបាន​ប្រារព្ធធ្វើឡើង​យ៉ាងអ​ធឹ​កអធម​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ជា​មិត្ត​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល