ទាន់ហេតុការណ៍
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!
0

លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​នាំយក​ថវិកា​ចូល​បុណ្យ​សព​លោក​ហែម សា​រ៉ា​ជា​មន្ត្រី​នគរបាល​ស្លាប់​ដោយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍

លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​នាំយក​ថវិកា​ចូល​បុណ្យ​សព​លោក​ហែម សា​រ៉ា​ជា​មន្ត្រី​នគរបាល​ស្លាប់​ដោយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោឈឿ​ន សុ​ចិត្ត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​និង​លោក​អ៊ូ ឈាង​អភិបាលស្រុក​កៀនស្វាយ​នៅ​រសៀល​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ បាន​ដឹកនាំ​មន្ត្រី​នាំយក​ថវិកា​.​អង្ករ​និង​សំភារៈ​ចូល​បុណ្យ​សព​លោក​ហែម សា​រ៉ា ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​រស់នៅ​ភូមិ​តា រាប​ឃុំ​គគីរ​ក្នុងនោះ លោក​អភិបាលស្រុក​កៀនស្វាយ​ចូល​បុណ្យ​១​លាន​រៀល​និង​លោក​មុត សារិទ្ធ​មេភូមិ​ស្លាប​តា​អោន ២០ ម៉ឺន​រៀល​ផងដែរ (​សរុប​ទាំងអស់​ថវិកា​ចំនួន​៣.៨៦០.០០០​រៀល​) បាន​ចូល​បុណ្យ​សព​លោក ហែម សា​រ៉ា ជា​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ដែល​បាន​ទទួល​មរណៈភាព​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតហេតុ​នៅ​ថ្ងៃទី​០៩​ខែ​កញ្ញា​ឆ្នាំ​២០២១​វេលា​ម៉ោង​២០.១៥​នាទី នៅលើ​ដងផ្លូវ​ជាតិ​លេខ​១​ចន្លោះ​គីឡូ​ម៉ែត​លេខ​២៥-២៦​ស្ថិតនៅក្នុង​ភូមិ​ស្តៅកន្លែង​២​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​លោក ព្រុំ សំណាង បន្តថា នៅ​មុនពេល​កើតហេតុ​ខាងលើ លោក ហែម សា​រ៉ា បាន​ជិះ​ម៉ូតូ​ម៉ាក​AIR BLADE ព​ណ៍ស​-​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1BX-4545 បាន​បើកបរ​ក្នុងទិសដៅ​ពិ​ភ្នំពេញ​ទៅ​អ្នក​លឿង​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ជនរងគ្រោះ​បាន​ធ្លាក់​សម្ភា​រះ​ផ្ទាល់ខ្លួន​នៅ​លើ​ថ្នល់ជាតិ​ហើយ​បាន​ឈប់​ម៉ូតូ​ដើម្បី​ទៅ​រើស​សម្ភារៈ​ពេលនោះ​ស្រាប់តែ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA DRAEM C125 ពណ៌​ទឹកប្រាក់ ស៊េរី​2018​ពាក់​ផ្លាកលេខ ភ្នំពេញ 1CY-4217 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​បាន​បុក​ជនរងគ្រោះ​បណ្តាលឲ្យ​ស្លាប់​នៅហ្នឹងកន្លែង​កើតហេតុ​ចំនែក​អ្នកបើកបរ​ម៉ូតូ​បង្ក​បាន​រត់គេចខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ស្រាវជ្រាវ​តាម​នីតិវិធី​។​

​ចំណែក​សាកសព​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួរ​បញ្ចាក់​ថា លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​ខេត្ត​កណ្តាល​បាន​ចេញសង​ថវិកា​ចំនួន​១​លាន​រៀល ដែល​លោក ហែម សា​រ៉ា បាន​ជំពាក់​គេ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល