ទាន់ហេតុការណ៍
​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល - ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ថែរក្សា ប្រោស​ព្រំ​សព្វ​សាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ជូន​ដល់​ថ្នាក់​ដឹក​គ្រប់រូប ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ - អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​ចំនួន​ជាង​១០​គ្រួសារ​!!! - សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង​
0

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ តាម​មូលដ្ឋាន ក្នុង​សង្កាត់​បឹង​កុក ដើម្បី​ធ្វើ​ការអភិវឌ្ឍ

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ តាម​មូលដ្ឋាន ក្នុង​សង្កាត់​បឹង​កុក ដើម្បី​ធ្វើ​ការអភិវឌ្ឍ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​តាម​ភូមិ​មួយចំនួន ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដើម្បី​ធ្វើ​ការអភិវឌ្ឍ ។

​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្តបន្ទាប់​មក​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ នៅ​តាម​ភូមិសាស្ត្រ​មួយចំនួន ក្នុង​សង្កាត់​បឹង​កុក ជាពិសេស គឺ​ផ្ដោត​ទៅលើ​ស្ថានភាព​ផ្លូវ​គមនាគមន និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ផងដែរ ។ គួរ​បញ្ចាក់​ថា​៖ ក្នុង​គម្រោង​ផែនការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម គ្រោង​នឹង​ស្ថាបនា​ផ្លូវ​បេតុង ដែល​មាន​ប្រវែង​ជាង ១.៥០០​ម៉ែត្រ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​កុក ។ ក្នុង​នោះ​ផ្លូវ​ក្រាល​បេតុង ១​ខ្សែ ប្រវែង​ជាង ១.៣០០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ និង ១​ខ្សែ ទៀត ប្រវែង​ជាង ២០០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ និង​ត្រូវ​ស្ថាបនា​លូ​រំដោះ​ទឹក ប្រវែង​ជាង ១.០០០​ម៉ែត្រ និង​លូ ដែល​ត្រូវ​ជួសជុល ប្រវែង​ជាង ៤០០​ម៉ែត្រ ដោយ​គម្រោង​ផ្លូវ​ទាំង ២​ខ្សែ​នេះ ប្រើប្រាស់​ថវិកា ឆ្នាំ​២០២២ របស់​រដ្ឋបាល ខេត្ត​កំពង់ចាម ។

​ទន្ទឹម​និង​ការអភិវឌ្ឍ​ផ្លូវ និង​លូ កំពុង​ស្ថាបនា​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ស្ថានភាព​ផ្លូវ​មួយចំនួន​ទៀត​ដែល​គម្រោង​នឹង​ប្រែក្លាយ​ជា​ផ្លូវ​បេតុង​នាពេល​ខាងមុខ​នេះ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល