ភ្នំពេញ ៖ នារសៀលថ្ងៃ សុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយឡាយ និងអាប៉ោង» ក្នុងទីតាំងបាល់ទះ នៅផ្លូវ៩៨ (ជាប់អគ្គិសនីកម្ពុជា) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងឃាត់ខ្លួនបានមនុស្ស ៣២នាក់ ស្រី២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន ។
លោកអភិបាលខណ្ឌ បានឲ្យដឹងទៀតថា៖ ជនញៀនល្បែងដែរឃាត់ខ្លួនចំនួន ៣២នាក់ ត្រូវកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរំភើបរីករាយ នឹងសាទរ ចំពោះចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ច ក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ៕