ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

​សម្តេច​តេជោ​ហ៊ុន​សែន​អញ្ជើញ​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវី​ដ​១៩​សម្រាប់​កុមារ​និង​យុវវ័យ​ចាប់ពី​អាយុ​១២​ដល់​ក្រោម​១៨​ឆ្នាំ​

​សម្តេច​តេជោ​ហ៊ុន​សែន​អញ្ជើញ​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវី​ដ​១៩​សម្រាប់​កុមារ​និង​យុវវ័យ​ចាប់ពី​អាយុ​១២​ដល់​ក្រោម​១៨​ឆ្នាំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដល់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​ក្រោម ១៨​ឆ្នាំ​។

​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្មេងៗ និង​យុវវ័យ បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​
​ការប្រកាស​បើក​យុទ្ធនាការ​នេះ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការនាំ​កូនៗ​ទៅ​ចាក់​វ៉ាក់សាំង​នោះ​។ សម្តេច​តេជោ​នាយក​នាយ​ករដ្ឋមន្ត្រី​ក៏​បាន​នាំ​ចៅៗ​របស់​សម្តេច​ប្រមាណ ១១​នាក់ ដែល​មាន​អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​ផងដែរ​។ ក្រៅតែពី​ចៅៗ​របស់​សម្តេច​តេជោ ហើយ​នោះ ចៅៗ​របស់​ថ្នាក់ដឹកនាំ និង​ឥស្សរជន​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដទៃទៀត ក៏​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅ​ព្រឹក​នេះ​ផង​ដែរ​។​

​ក្នុងឱកាស​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវី​ដ​១៩ សម្រាប់​កុមារ​និង​យុវវ័យ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា មាន​កត្តា​ចំនួន​៥ សំខាន់ៗ ដែលនាំឱ្យ ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រពល​រដ្ឋ នឹង​អាច​រួចរាល់​យ៉ាងយូរ​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ស្រប​តាម​គម្រោង​របស់​រាជ​រដ្ឋាភិបាល្ម​៥​ចំនួន​១០​លាន​នាក់ រួម​ទាំង​កុមារ និង​យុវជន​២​លាន​នាក់​ទៀត​ដែល​កត្ដា​ទាំងនោះ​៥​រួមមាន​៖
១-​កត្តា​ដឹកនាំ មាន​ភាពច្បាស់លាស់ ទាំង​ការគិត និង​យន្តការ​អនុវត្ត​។​
២-​កម្ពុជា​មាន​ប្រភព​ផ្គត់ផ្គង់​ច្បាស់លាស់ ដែល​យក​ចិន​ជា​ខ្នងបង្អែក​យុទ្ធសាស្ត្រ ឯ​ប្រភព​ផ្សេង​គឺ​ជា​ប្រភព​គាំទ្រ​។​
៣-​កម្ពុជា​មាន​សាច់ប្រាក់​សន្សំ​ដែល​ចាត់ចែង​បាន​ភ្លាមៗ​តែម្តង ពោល​បន្ទាប់​ពី​ចុះកិច្ចសន្យា​ទិញ​លក់​វ៉ាក់សាំង​គឺ​ចាប់ផ្តើម​អនុវត្ត​តែ​ម្តង​។​
៤-​កម្ពុជា មាន​ធនធានមនុស្ស សម្រាប់​ដំណើរការ​ចាក់ ទាំង​ពេទ្យ​យោធា ពេទ្យ​ស៊ីវិល ពេទ្យ​ស្មគ្រ័ចិត្ត បូូក​រួម​នឹង​ការទ​ទួលខុសត្រូវរប​ស់​អាជ្ញាធរ​ថ្នាក់​ជាតិ និង ថ្នាក់ក្រោម​ជាតិ ដែល​មាន​ការទទួលខុសត្រូវ​ខ្ពស់​។​
៥-​មាន​ការចូលរួម​ពី​ប្រជាជន ដែល​មក​ទទួល​វ៉ាក់សាំង និង​ការជួយ​ជា​ថវិកា​ទិញ​វ៉ាក់សាំង​ដែល​នេះ​គឺជា​ចលនា​ជាតិ​ក្នុង​ទិញ​វ៉ាក់សាំង និង​ការទទួលយក​វ៉ាក់សាំង​ដោយ​ស្មគ្រ័ចិត្ត​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ​បាន​ប្រកាស​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សម្តេច​នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩ ជា​ជំនួយ​របស់​ប្រទេស​អង់គ្លេស ដែល​ជា​ជំនួយ​ទ្វេភាគី ដែល​នឹង​មក​ដល់​នៅ​ថ្ងៃទី​៤ ខែ​សីហា ខាងមុខនេះ​។

​ចំពោះ​ការរិះគន់ ការចេញ​ទទួល វ៉ាក់សាំង ដែល​ជា​ជំនួយ របស់​បណ្ដា​ប្រទេស​មួយចំនួន​ទៀត សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា សម្តេច​នឹង​ចេញ​ទទួល​តែ​ជំនួយ​ទ្វេភាគី​តែប៉ុណ្ណោះ​។

​សម្ដេច​តេជោ បញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង ប្រភេទ​វ៉ាក់សាំង Sinopharm និង Sinovac រួចហើយ ត្រូវ​ចាក់ AstraZeneca ជា​ដូសទី​៣ ដែល​ជា​ដូស​ជំរុញ​។ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នេ​កា ត្រូវ​ចាក់​ដូសទី​៣ ដោយ​ប្រើ​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​។ ប៉ុន្តែ​ការចាក់​ដូ​សទី​៣​នេះ ត្រូវផ្តោត​ទៅលើ​ក្រុម​ជួរ​មុខ​ដែល​មាន​ប្រមាណ ៥០​ម៉ឺន ទៅ ១​លាន​នាក់​សិន ហើយ​ពលរដ្ឋ​នឹង​ចាក់​តាម​ក្រោយ​។ ហើយ​ការទិញ​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នេ​កា សម្រាប់​ចាក់​ដូសទី​៣​នេះ គឺ​ត្រូវ​ទិញ​តាម​យន្តការ​កូវ៉ាក់ ដែល​មាន​នៅ​កូរ៉េ​ខាងត្បូង ជប៉ុន និង​ឥណ្ឌា​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​មានប្រសាសន៍​បញ្ជាក់​ថា សម្តេច​ចង់ បាន​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវី​ដ​១៩ លើ​កុមារ ក្រោម​អាយុ​១២​ឆ្នាំ បន្តទៀត ដើម្បី​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ ចំពោះ​កុមារ ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស តែត្រូ​រង់ចាំ​មានការ អនុម័ត​ឬ​ទទួល ស្គាល់​ពី​អង្គកា​រ​សុខភា​ពិភពលោក​(WHO)​សិន​។

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ដល់​យោបល់​ទៅ​លោកស្រី ឱ វណ្ណឌី​ន ឱ្យ​បញ្ជូន​វ៉ាក់សាំង Johnson & Johnson ដែល​ជា​ជំនួយ របស់​រដ្ឋាភិបាល​អាមេរិក ទៅ​ចាក់​ជូន​ប្រជាពលរដ្ឋ ជនជាតិដើម​ភាគតិច នៅ​តំបន់​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដូចជា ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ ។​

​ជា​ចុងក្រោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានអំពាវនាវ​អោយ​ឨ​ពុ​កម្តាយ ដែល​មាន​កូនចៅ ដែល​មាន​អាយុ​ត្រូវ​ចាក់​វ៉ាក់សាំង​ត្រូវ​នាំ​កូនចៅ​មក​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩​ចាប់ពី​ថ្ងៃនេះ​តទៅ និង​សូម​អោយ​យុទ្ធនាការ​នេះ​ទទួលបាន​នូវ​ភាព​ជោគជ័យ​និង​ជូនពរ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ជៀសផុត​ពី​ជំងឺ​ក៏​កាច​សាហាវ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល