ទាន់ហេតុការណ៍
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​ - អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​! - អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​...​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា ! - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប - ឯកឧត្តម សុខ ចាន់​ភក្តី តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​សិក្ខាសាលា​ស្ដីពី ស្ថានភាព​បច្ចុប្បន្ន​របស់​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន រៀបចំ​ដោយ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​នៃ​សហព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ នៅ​រាត្រី ថ្ងៃ​សុក្រ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់​នូវ​ការមកដល់ វ៉ាក់សាំង​ជំងឺ​កូវី​ដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា កន្លងទៅនេះ បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca) ចំនួន ១​លាន​ដូស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ​នៅ​រាត្រី​នេះ វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន ដែល​ដឹក​មក​កម្ពុជា​នា​ពេល​នេះ មាន​ចំនួន ៣៣​ម៉ឺន​ដូស ហើយ​ចំនួន​នៅសល់​នឹង​ដឹក​មក​ជា​បន្តបន្ទាប់​ទៀត​។​

​ឯកឧត្តម មិ​កាមិ ម៉ាសា​ហ៉ី​រ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា​ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ចំនួន ១​លាន​ដូស នេះ​ធ្វើឡើង​ស្របតាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែក​លើ​ស្ថានភាព​កូវី​ដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ជំនួយ​វ៉ាក់សាំង​នេះ នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយចំនួន របស់​ប្រជាជន​កម្ពុជា​។ ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​ដែល​ជា​បញ្ហា​ពិភពលោក​នេះ ជប៉ុន​នឹង​បន្ត​សហការ និង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ដែល​ជា​មិត្ត​ដ៏​សំខាន់​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ជប៉ុន​ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​អរគុណ​ចំពោះ​ការផ្ដល់​អំណោយ​ជា​វ៉ាក់សាំង​១​លាន​ដូស​នាពេល​នេះ​សម្រាប់​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ថ្មីៗ​នេះ​, រាជដ្ឋាភិបាល​កម្ពុជាក៏​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ០៦ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ផងដែរ​
​ដែល​ក្នុងនោះ​រួមមាន​៖
១)​បន្ត​ទប់ស្កាត់​ការនាំ​ចូល​នូវ​មេ​រោគកូ​វីដ​-១៩ បំប្លែង​ថ្មី​
២)​កាត់បន្ថយ​ទំហំ​តំបន់​ឆ្លង និង​ចំនួន​ឆ្លង​ឱ្យមាន​កម្រិត​ទាប​
៣)​បន្ត​ខិតខំ​ព្យាបាល​អ្នក​ឆ្លង​ឱ្យបាន​ជា​សះស្បើយ និង​កាត់បន្ថយ​អត្រា​អ្នកស្លាប់​
៤)​រុករក និង​គ្រប់គ្រង​ករណី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​-១៩
៥)​ការរៀបចំ​បូជាសព​និង​បញ្ចុះសព​អ្នកស្លាប់​ឱ្យបាន​ល្អ​ប្រសើរ និង​
៦)​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ។​

​នៅ​រាត្រី​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រកាសបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំ​ង​ជូន​កុមារ និង យុវវ័យ អាយុ​១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ហើយ​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតីភាព បើក​យុទ្ធនាការ​នេះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ព្រម​ទាំង​នឹង​នាំ​ចៅៗ​របស់​សម្តេច​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ទៅ​ទទួល​វ៉ាក់សាំង​។ សម្តេច​តេជោ​បាន​ប្រកាស​ថា​ទោះបី​តម្លៃ​ណាក៏ដោយ កម្ពុជា​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ជោគជ័យ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ បន្ត​អនុវត្ត​វិធានការ​សុខាភិបាល និង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ បន្តទៀត និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ និង​ស្រោចស្រង់​សង្គម​កម្ពុជា​ឡើង​វិញ​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល