ទាន់ហេតុការណ៍
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!
0

សម្តេច​តេជោ អំពាវនាវ ឱ្យ​ឪពុក​-​ម្ដាយ និង​អាណាព្យាបាល ត្រៀម​ខ្លួន​យក​កូន ចៅ ទៅ​ចាក់ វ៉ាក់សាំង​

សម្តេច​តេជោ អំពាវនាវ ឱ្យ​ឪពុក​-​ម្ដាយ និង​អាណាព្យាបាល ត្រៀម​ខ្លួន​យក​កូន ចៅ ទៅ​ចាក់ វ៉ាក់សាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ ឱ្យ​ឪពុក​-​ម្ដាយ និង​អាណាព្យាបាល សូម​ត្រៀមខ្លួន​យក​កូន ចៅ ទៅ​ចាក់​វ៉ាក់សាំង ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​និង​គ្មាន​ការបង្ខិតបង្ខំ ដើម្បី​បង្កើត​ភាព ស៊ាំ​និង​ឈាន​ទៅ​ដល់​ការបើក សាលា​ឡើងវិញ ។​

​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ការសម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជូន​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី​១២ ដល់ ១៧​ឆ្នាំ នា​ពេល​ឆាប់ៗ​ខាងមុខ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ចំពោះ​មាតាបិតា អាណាព្យាបាល​របស់​កុមារ​និង​យុវវ័យ ត្រៀមខ្លួន ដើម្បី​នាំ​កូន ចៅ ទៅ​ចាក់​វ៉ាក់សាំង​នៅ​ពេលវេលា​ដែល​បាន​មកដល់ ដើម្បី​ឈានដល់​ការ បើក​សាលា​ឡើង​វិញ​នា​ពេលខាងមុខ ។​សម្តេច​តេជោ​បន្តថា កុមារ​ដែល​មាន​អាយុ​១២​ឆ្នាំ​ឡើង​ទៅ​នេះ គឺ​ពួកគាត់​អាច​ចេះ​រស់នៅ ដោយ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​បាន ដែល​ធានាបាន​សុវត្ថិភាព​ពី​ការឆ្លង​នៃ​ជំងឺ​កូវី​ដ​១៩ ។​

​សំឡេង « ខ្ញុំ​សូម​យក​ឪ​កាស នេះ​អំពាវនាវ ចំពោះ​មាតាបិតា អាណាព្យាបាល​របស់​កុមារ​និង​យុវវ័យ ត្រៀម​ខ្លួន​ដើម្បី​នាំ​កូន ចៅ ទៅ​ចាក់​វ៉ាក់សាំង​នៅ​ពេលវេលា​ដែល​បាន​មកដល់ យើង​ចង់​មាន​ភាពស៊ាំ​នៅក្នុង​សង្គម ដើម្បី​ឈាន​ទៅដល់​ការបើក​ឡើងវិញ​នូវ​សង្គម សេដ្ឋកិច្ច ពិសេស​គឺ​សាលារៀន ដែល​យើង​បាន​ផ្អាកបាន​បិទ​សាលា ហើយ​ឱ្យ​រៀន​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​អន​ឡា​ញ រឿងនេះ​គឺជា​ការខាតបង់​មួយ​សម្រាប់​យើង ប្រសិនបើ​យើង​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​និង​យុវជន យ៉ាងហោច​ណាស់​យើង​អាច​បើក​សាលា​ចាប់ពី​អនុវិទ្យាល័យ​ឡើងទៅ ដែល​កុមារ​និង​យុវវ័យ​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើង​ទៅ គឺ​គេ​រៀន​ក្នុង​អនុវិទ្យាល័យ ដូច្នេះ​ពួកគេ​មាន​លទ្ធភាព​ដើម្បី​រក្សា​គម្លាត​ក្នុងសង្គម ក្នុង​ថ្នាក់រៀន​តែម្តង ខុស​ពី​ផ្នែក​បឋមសិក្សា ដែល​កុមារ​មិនទាន់​ចេះ​ពាក់​ម៉ាស់ ហើយក៏​មិន​ទាន់​ចេះ​នូវ​ការការពារ​ខ្លួន​តាមរយៈ​ការរក្សា​គម្លាត​នោះដែរ ប៉ុន្តែ​យើង​អាចធ្វើ​បាន​ជាមួយនឹង​យុវវ័យ អាយុ​១២​ឆ្នាំ​ដល់​អាយុ​១៧​ឆ្នាំ ពួកគេ​អាច​ចេះ​ពាក់​ម៉ាស់​រក្សា​គម្លាត បន្ថែម​ធាតុ​ផ្សាំ​នៃ​វ៉ាក់សាំង បើ​មាន​ការ​វ៉ៃ​លុក​ពី​ជំងឺ​កូវី​ដ​១៩​ក៏​វា​មិន​ធ្ងន់ធ្ងរ​ដូច​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​នោះដែរ » ​។​

​សម្តេច​តេជោ​បន្តថា ជា​បទពិសោធន៍​ដែល​យើង​បាន​រកឃើញ​ជា​បណ្តើរៗ មកដល់ពេលនេះ អ្នក​ដែល​ទទួលបាន ការចាក់​វ៉ាក់សាំង​គឺ​ជួយ​ទប់ស្កាត់​នៃ​ការឆ្លង ហើយ​ប្រសិនបើ​ឆ្លង​ហើយ ក៏​មិន​នាំ​ដល់​ជំងឺ​ធ្ងន់ធ្ងរ​និង​ការស្លាប់​ដែល​មាន​អត្រា​ខ្ពស់​ដូច​អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង នោះទេ ។​

​សម្តេច​តេជោ បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ត្រៀម​រៀបចំ​បម្រុង​ទុក នូវ​ការចាក់​វ៉ាក់សាំង​សម្រាប់​កុមារ និង​យុវជន​នៅក្នុង ខេត្ត​រាជធានី​ទាំង​២​នេះ បូក​រួម​ទាំង​ខេត្ត​ព្រះសីហនុ ផងដែរ ដែល​ជា​តំបន់​ឆ្លង​ដែល​យើង​បាន​ផ្តល់​អាទិភាព​សម្រាប់​ការចាក់ ។​

​បន្ថែម​ពី​នោះ គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ត្រូវ​រៀបចំ ធ្វើការ​ជាមួយ​បណ្តា​ខេត្ត​គោលដៅ​សម្រាប់​ការចាក់​វ៉ាក់សាំង​នេះ គណៈកម្មការ​ចំពោះ​កិច្ច​អំពី​លទ្ធកម្ម​វ៉ាក់សាំង ក៏​ត្រូវ​ខិតខំ​ចរចា​ជាមួយនឹង​បណ្តា​ប្រទេស ជាពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទៅលើ​វ៉ាក់សាំង​សម្រាប់​ការចាក់​ចំពោះ​កុមារ​និង​យុវវ័យ ដែល​មាន​ប្រមាណ​ជុំវិញ​២​លាន​នាក់ ដែល​យើង​ត្រូវការ​វ៉ាក់សាំង​៤​លាន​ដូស​បន្ថែម​ទៀត​សម្រាប់​ចាក់​ឱ្យ​កុមារ​របស់​យើង ។​

​ម្យ៉ាងទៀត យើង​មិន​ត្រូវ​ភ្លេច​ផងដែរ​ថា នៅពេលដែល​យើង​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​១២​ឆ្នាំ ច្បាស់​ណាស់​ក្នុង​តែ​ប៉ុន្មាន​ខែក្រោយ យើង​នឹង​មាន​កុមារ​អាយុ​១២​ឆ្នាំ​ថែមទៀត ដោយ​អាយុ​១១​ឆ្នាំ​ឡើង​១២​ឆ្នាំ ដូច្នេះ​គ្រប់​ទីកន្លែង​ត្រូវមាន​វ៉ាក់សាំង​បម្រុង​ទុក សម្រាប់​ចាក់​ជូន​ដល់​អ្នក​ដែល​អាយុ​១២​ឆ្នាំ ហើយ ការចាក់​នេះ​ក៏​ផ្អែក​លើ​គោលការណ៍ ស្ម័គ្រចិត្ត​និង​គ្មាន​ការបង្ខិតបង្ខំ​សម្រាប់​ការចាក់​នោះទេ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល