ទាន់ហេតុការណ៍
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​ - អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​! - អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​...​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា ! - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប
0

រដ្ឋមន្ត្រី លឹម គានហោ ចុះ​អន្តរាគមន៍​ផ្ទាល់​ជួសជុល​ទំនប់​កូន​សត្វ​ទំនប់​ប្រទាក់ក្រឡា នៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត​

រដ្ឋមន្ត្រី លឹម គានហោ ចុះ​អន្តរាគមន៍​ផ្ទាល់​ជួសជុល​ទំនប់​កូន​សត្វ​ទំនប់​ប្រទាក់ក្រឡា នៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពត​)៖ នៅ​ថៃ្ងអាទិត្យ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​លោក ស៊ិន វុទ្ធី រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​ប្រធាន​មុខ ព្រួញ​ចុះជួយ​ខេត្ត​កំពត ព្រមទាំង​លោក​ប្រធាន​នាយកដ្ឋាន​វិស្វកម្ម និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពត បាន​ចុះ​ជាក់ស្តែង​អន្តរាគមន៍ ជួសជុល​ទំនប់​កូន​សត្វ​ទំនប់​ប្រទាក់​ក្រឡា នៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ដែល​ជា​ទំនប់​ចាស់​កសាងឡើង ក្នុងសម័យ​ខែ្មរ​ក្រហម​រួច​បាន​ត្រូវ​ជួសជុល​កែលំអរ​ឡើងវិញ​ក្នុង​ឆ្នាំ​២០០៨​។​

​ក្រសួង​ធនធានទឹក បានបញ្ជាក់​ថា ទំនប់​អាងទឹក​នេះ​ជា​ប្រភេទ​អាង​ដែល​ហៅថា​អាងទឹក​ត​ភ្ជាប់​នូវ​ភ្នំ​២ (Lac Collinair) គឺ​ភ្នំ​តា​ពក និង​ភ្នំ​កូន​សត្វ​ដែល​មាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ ១០​លាន​ម៉ែត្រគូប ដោយ​មាន​របប​ជល​សាស្ត្រ​ជា​របប​ជ្រោះ (Regime torrentiel)​។​

​ដោយសារ​ក្នុង​រយៈពេល ១០​ថៃ្ង​មកនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ពិសេស​នៅ​យប់​ថៃ្ង​ទី​១០ ខែ​សីហា ដែល​មាន​បរិមាណ​រហូត​ទៅដល់ ១៣៩​ម​ម (​សរុប​ភ្លៀង​បន្តបន្ទាប់​មាន​ដល់​៣៥០-៤០០​ម៉ែត្រ​) ធ្វើឲ្យ​មាន​ការស៊ី​រូងដី​នៅ​ផែ្ន​ក​ក្បាល​ទំនប់​ប្រវែង ១៥​ម៉ែត្រ និង​តួ​ទំនប់​បង្ហៀរ ១៥​ម៉ែត្រ សរុប​ប្រមាណ ៣០​ម៉ែត្រ​។​

​ជា​ប្រការ​លំបាក​ក្នុង​ការអន្តរាគមន៍​ឲ្យបាន​ទាន់ពេលវេលា ព្រោះ​សំខាន់បំផុត គឺ​ការ​ចល័ត​គ្រឿងចក្រ​ព្រោះ​ទឹក​លិច​ផ្លូវ​ម្យ៉ាង និង​ម្យ៉ាងទៀត​សភាពការណ៍​ទឹក​កំពុង​មាន​ភាព​បុក​យ៉ាងធ្ងន់ធ្ងរ​។ តែ​ទោះជា​យ៉ាងណា ក្រសួង​បាន​ត្រៀម​គ្រប់​មធ្យោបាយ​ដើម្បី​បើក​យុទ្ធនាការ​ជួសជុល​ឡើង​វិញ​ជាបន្ទាន់ នៅពេល​ដែល​កម្លាំង​ទឹកធ្លាក់​ខ្សោយ​បន្តិច ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បម្រើ ដល់​ការស្រោចស្រព និង​ការផ្គត់ផ្គង់​ទឹកស្អាត​។​

​កាល​ពី​ម្សិលមិញ​លោក លឹម គានហោ បាន​ចុះ​ជាក់ស្តែង ដើម្បី​វាយតម្លៃ​សភាពការណ៍​ជំនន់ ការលិចលង់ និង​រក​វិធានការ​ដើម្បី​បង្វែរ​ទឹក​ទៅ​អនាគត​។ ជាក់ស្តែង​ការលិចលង់​ប៉ះពាល់ ដល់​ស្រុក​ទឹកឈូ ដែល​បណ្តាលមកពី​មាន​ភ្លៀង​ធ្លាក់ ស្ទើរ​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជិត ១​សប្តាហ៍​មក​ហើយ ដែល​ប្រភព​ធ្លាក់​ប្រមូលផ្តុំ​មក​ពី​ផ្ទៃ​រង​ទឹកភ្លៀង​នៅ​កំចាយ ស្ទឹង​កែវ និង​តា​កែន​កោះស្លា​។ ប្រភព​ទាំង​៣​នេះ ត្រូវ​ប្រមូលផ្តុំ​ធ្លាក់​ទៅ​តាម​ព្រែក​កំពង់បាយ កាត់​ទី​រួម​ខេត្ត​កំពត​។​

​ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជួប​ប្រាស្រ័យ​ជាមួយ​អភិបាលខេត្ត ជាវ តា​យ ព្រមទាំង​សហការី ដែល​លោក​បាន​នឹង​កំពុង​ចុះ​ប្រតិបត្តិការ ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​រក​ទីទួល​សុវត្ថិភាព និង​ចែក​អំណោយ​ក្នុងនាម​កាកបាតក្រហម​កម្ពុជា​ផង​ដែរ​។ នាពេលនោះ លោក​អភិបាលខេត្ត បាន​សំណូមពរ​នូវ​ម៉ាស៊ីនបូមទឹក​ទុយោ​០៥​តឹក ចំនួន​០២​គ្រឿង ដើម្បី​ទុកជា​ស្ថានីយ​បូម​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង​ផង​ដែរ​។​

​លោក​រដ្ឋមន្ត្រី បាន​សន្យា​ជួយ​ដោយ​សំណូមពរ​ពេលវេលា​បន្តិច ដើម្បី​ធ្វើ​ការសិក្សា​ច្បាស់លាស់​ពី​ធារទឹក​តម្រូវការ ទីតាំង​ប្រភេទ​ម៉ាស៊ីន​ថា តើ​ត្រូវ​ប្រើ​ដោយ​ម៉ូទ័​រ ឬ​ដោយ​ប្រេង​ឥន្ទនៈ​។ ចំពោះ​ការប៉ះពាល់​លើ​៥​ឃុំ លើ​១៦​ឃុំ​នៃ​ស្រុក​ទឹកឈូ និង​៣​សង្កាត់ លើ​៥​សង្កាត់​នៃ​ក្រុង​កំពត​។ ឯ​ការប៉ះពាល់ គឺ​ផ្លូវ​កៅស៊ូ​២​ជាន់​ភូមិ​អណ្តូង​ជី​មឿន​។ ឯ​ស្រូវ​ដែល​លិច​ពី​យប់មិញ បើ​អាច​ប៉ះពាល់​បន្តិចបន្តួច​តែប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល