ទាន់ហេតុការណ៍
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​ - អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​! - អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​...​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា ! - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប
0

ថ្នាក់ដឹកនាំ​ខេត្ត​កំពត ជិះទូក​ពិនិត្យ​មើល​ស្ថានភាព​ទឹក និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តោយ​មាត់​ព្រែក​កំពង់បាយ និង ភូមិ​បឹង​ព្រះ ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ​

ថ្នាក់ដឹកនាំ​ខេត្ត​កំពត ជិះទូក​ពិនិត្យ​មើល​ស្ថានភាព​ទឹក និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តោយ​មាត់​ព្រែក​កំពង់បាយ និង ភូមិ​បឹង​ព្រះ ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​ខេត្ត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច មន្ទីរ អង្គភាព​ជំនាញ ក្រុង ស្រុក ជិះទូក​ពិនិត្យ​មេ​ី​ល​ស្ថានភាព​ទឹក និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តោយ​មាត់​ព្រែក​កំពង់បាយ និង ភូមិ​បឹង​ព្រះ ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​ក្នុង​ដំណេីរ​ត្រួតនិនិត្យ​អំពី​ស្ថានភាព​ទឹក​នេះ ក្រុមការងារ​របស់​ខេត្ត​បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​ខណៈ​នោះ លោក​អភិបាលខេត្ត បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញេ​ី​សាកសួ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​លោក​ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា សម្តេច​ទាំង​ទ្វេរ​តែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ដោយ​មិន​ទុកឲ្យ​បងប្អូន​ជួប​ការលំបាក​ដោយ​មិន​មាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់​ថ្នាក់ឡេី​យ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត​រួម​ជាមួយ​ក្រុម​ការងារ​បា​ន​នាំ​មក​ជាមួយ​នូវ​គ្រឿងឧបភោគ បរិភោគ​មួយ​ចំនួនដេី​ម្បី​ចែកជូន​ដល់​បងប្អូន​រងគ្រោះ ដេ​ី​ម្បី​ជួយ​សម្រួល​នូវ​ទុក្ខលំបាក ក្នុង​គ្រា​ជួប​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​មានដូចជា​មី​៦៧​កេះ ត្រីខ​១០០​យួរ ស្មេី​១០០០​កំប៉ុង និង​ថវិកា​៥០០.០០០៛​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ផ្តាំផ្ញេ​ី​ដល់​បងប្អូន​ត្រូវបង្កេី​ន​ការយកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខភាព ពិសេស​រក្សា​នូវ​អនាម័យ ព្រោះ​គ្រោះទឹកជំនន់​កេ​ី​ត​ឡេីង​តែង​បង្ក​ឲ្យមាន​ជា​ជំងឺ​អាសន្តរោគ​ផ្សេងៗ ហេ​ី​យ​ម្យ៉ាងទៀត​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ក្មេង​តូចៗ មិន​ត្រូវ​បណ្តោយ​ឲ្យ​លេងទឹក ឬ​នៅ​ឆ្ងាយ​ពី​អាណា​ព្យាបាល​ឡេ​ី​យ​។

​សូមជម្រាបថា ដោយ​កត្តា​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ ជា​បន្តបន្ទាប់ ក្នុងនោះ​ខេត្តកំពត​ក៏​បាន​ទទួលរង​នូវ​ឥទ្ធិពល​នៃ​បាតុភូត​ធម្មជាតិ​នេះ​ដែរ ដោយ​បង្ករ​ឲ្យមាន​ភ្លៀង​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​កេ​ី​ត​មាន​នូវ​ជំនន់​ទឹកភ្លៀង​នៅ​តាម​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្ត​កំពត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល