ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្ដី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​លើក​ទី​០២ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ - បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​. - កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

​សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុងពេល​នេសាទ និង​ធ្វើ​ដំណើរ​តាម​បណ្តា​ខេត្ត​កំពុង​ប្រឈម​ជំនន់​ទឹកភ្លៀង​

​សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុងពេល​នេសាទ និង​ធ្វើ​ដំណើរ​តាម​បណ្តា​ខេត្ត​កំពុង​ប្រឈម​ជំនន់​ទឹកភ្លៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១០​សីហា​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ខ្ពស់បំផុត ពេល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ពិសេស​ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ ដែល​អាច​ប្រឈម​នឹង​បញ្ហា​ទឹក​ឡើង ខ្យល់ព្យុះ ខ្សល់​កន្ត្រាក់​ជាដើម​។​

​តាមរយៈ​សំណេរ​នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​សម្ដេ​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ​សុខ​សប្បាយ​ជា​ទេប ង​ប្អូន​ជនរួមជាតិ​?

​តាម​ព្យាករណ៍​អាកាសធាតុ គឺ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​នៅ​តាម​តំបន់​នៃ​ខេត្ត​មួយចំនួន ជា​ពិសេស​ខេត្ត​ជាប់​តំបន់​សមុទ្រ ដែល​អាច​ប្រឈម​នឹង​បញ្ហា​ទឹក​ឡើង ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ដែល​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សុវត្ថិភាព​បងប្អូន​។

​ទន្ទឹមនឹងនេះ សូម​បងប្អូន​តាមដាន​ព័ត៌មាន​ជាប្រចាំ ហើយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ធ្វើ​នេសាទ និង​ក្នុង​ពេល​បើកបរ​តាម​ដងផ្លូវ​ទៅតាម​បណ្តា​ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ជំនន់ ទឹកភ្លៀង​។​

សូម​ក្រសួង មន្ទីរ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការជួយ​សង្គ្រោះ និង​ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​ខាងលើ​នេះ​។​

​សូម​ជូនពរ​បងប្អូន​សុខ​សប្បាយ​ទាំងអស់គ្នា ហើយ​សូម​បាន​រីករាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល