ទាន់ហេតុការណ៍
ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុងតែ​បាន​មេខ្យល់​ជម្លៀស​ឆ្លងដែន​ដោយ​ខុសច្បាប់​ស្ទើរតែ​រាល់ថ្ងៃ ហាក់បីដូចជា​មិន​មាន​ការរំខាន​ដល់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាល់តែសោះ​.. - ឯកឧត្តម សុខ ចាន់​ភក្ដី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​លើក​ទី​០២ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ - បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​. - កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

​នៅ​សាលា​ខេត្តកំពង់ធំ មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន​

​នៅ​សាលា​ខេត្តកំពង់ធំ មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ធំ ៖​នៅ​សាលា​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០១៩ មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ថ្មី ក្រោម​អធិបតីភាព​ឯកឧត្ដម​រដ្ឋមន្ត្រី វេង សាខុន លោក ឈ​ន់ ឈាន់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា មន្ត្រីរាជការ​តំណាង​ឲ្យ​មន្ទីរ​ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ​។

​ជា​កិច្ច​ចាប់ផ្ដើម លោក​ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​បាន​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​រដ្ឋបាល​បច្ចេក ទេស ច្បាប់ និង​បញ្ហា​ប្រឈម​ក្នុង​រយ​:​ពេលកន្លងមក ជា​ពិសេស​បាន​រំលេច​ឲ្យឃើញ​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​មន្ទីរ​សម្រេចបាន​ក្នុង​អាណត្តិ​របស់​លោក​។

​នា​ឱកាស​នេះ លោក សុខ លូ ក៏ បាន​ធ្វើ​ចំណាប់អារម្មណ៍​អំពី​សមិទ្ធផល​ដ៏​ធំធេង​ដែល​មន្ទីរ​សម្រេចបាន និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង លះបង់​គ្រប់បែប​យ៉ាង​របស់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីក្រោមឱវាទ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​អនុវត្ត​នូវ​រាល់​គោលនយោបាយ​របស់​ក្រសួង ក៏​ដូច​ជា​របស់​ខេត្ត​ផងដែរ ដែល​ធ្វើឲ្យ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​កំពង់ធំ​មានការ​វិវឌ្ឍន៍​រីកចម្រើន​គួរ​ជាទី​មោទន​:​នាពេល​បច្ចុប្បន្ន​។

​លោក​បាន​ធ្វើ​ការណែនាំ​លោក​ប៉ែន វណ្ណ​រិទ្ធ ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ថ្មី​ឲ្យខិត​ខំ​ថែរក្សា​សមិទ្ធផល​ដែល​សម្រេច​នា​ពេលកន្លងមក និង​ត្រូវ​រួមសហការ សាមគ្គី ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ប្រសើរ​ជាមួយ​មន្ទីរ​ជំ​ុ​វិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ដើម្បី​បន្ត​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម ក៏ដូចជា​គោលនយោបាយ​អភិវឌ្ឍរ​បស់​រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែ​រីកចម្រើន​ថែម​ទៀត​សមស្រប​តាម​និន្នាការ​វិវឌ្ឍន៍​របស់​ប្រទេសជាតិ​។

​បន្ទាប់ពី​លោក​ប្រធាន​មន្ទីរ​ថ្មី​ធ្វើ​ការប្តេជ្ញាចិត្ត​រួចមក ក្នុងនាម​ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​មន្ទីរ​សម្រេចបាន និង​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​អភិបាលខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​សហការ ឧបត្ថម្ភ និង​គាំទ្រ​សព្វបែបយ៉ាង​លើ​រាល់​សកម្មភាព​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ទូ ទាំង​ខេត្ត​ឲ្យមាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​អង្គពិធី​ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ស្ថានការណ៍​ថ្មីៗ​របស់​ប្រទេសជាតិ និង​សកលលោក​ទាំង​សេដ្ឋកិច្ច និង​នយោបាយ​។ ដោយឡែក វិស័យ​កសិកម្ម ឯកឧត្តម​រដ្ឋ​ន្ត្រី​បាន​ធ្វើការ​បូកសរុប​ដោយ​សង្ខេប​ជូន​អង្គពិធី​ជ្រាប​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន បញ្ញា​ប្រឈម និង​យន្តការ​ដោះស្រាយ​ជា​បន្តបន្ទាប់​។​ល​។ ធ្វើយ៉ាងណា​ឈានទៅ​សម្រេច​ឲ្យបាន​នូវ​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម ឆ្នាំ​២០១៩-២០២៣ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព និង​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​របស់​សម្តេច​តេជោ ហ៊ុន សែន នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។ ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក និង​ជា​ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤ គឺ​ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដោយ​ផ្តោត​សំខាន់​លើ​អភិក្រម​ទាំង​៥​គឺ ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ និង​បាវចនា ២ ទៀត​គឺ​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯក រាជ្យ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រី​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​គ្រប់គ្រង ចំណេះ​ជំនាញ និង​បទពិសោធន៍​។ ក្រៅពីនេះ ដើម្បី​ទទួលបាន​នូវ​ពុទ្ធិ​ថ្មី៑ និង​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​យក​ទៅ​ធ្វើ​ជា​គន្លឹះ​ទាំង​ក្នង​ការដឹកនាំ និង​ការអនុវត្ត​ភារកិច្ច​ឲ្យទទួល​បាន​ជោគជ័យ​តាម​គោលដៅ​រំពឹង​ទុក​ស្របតាម​បរិបទ​នៃ​ការរីកចម្រើន​វិទ្យា សាស្ត្រ និង​បច្ចេកវិទ្យា​ដែល​ត្រូវបាន​គេ​ហៅថា “​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤” និង​ឌីជីថល​ភា​វូប​នី​យ កម្ម ឆ្លើយតប​ចំពោះ​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​អនុ សាសន៍​មួយចំនួន​ដែលមាន​ខ្លឹមសារ​ដោយ​សង្ខេប​ជា​បន្តបន្ទាប់​ដូចខាងក្រោម​÷
​ទី​១-​ត្រូវ​បន្ដ​ប្រពៃណី​សហ​ប្រតិ​ប​ត្ដិ​ការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ និង​ដៃគូ​អភិវឌ្ឍន៍​កសិកម្ម​នានា​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​ជាមួយ​គណៈ​អភិបាល ខេត្ត​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ផែនការ​សកម្មភាព​អនុវត្ត​ប្រចាំថ្ងៃ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។
​ទី​២-​ត្រូវ​ពង្រឹង និង​កែលម្អ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ឲ្យ​កាន់តែ​មាន​សមត្ថភាព វិជ្ជាជីវៈ និង​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​ការងារ​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ប្រគល់​ការងារ​តាម​សមត្ថភាព​ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​សហ​លន្តិ​កៈ​មន្ត្រី​រាជការ​ស៊ីវិល​។​
​ទី​៣-​ផ្ទេរ​បច្ចេកទេស​ទំនើប​សមស្រប​ដល់ដៃ​កសិករ លើកទឹកចិត្ត​លើ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ លើកកម្ពស់​គុណភាព​កសិផល​ដើម្បី​ធ្វើ​ការប្រកួតប្រជែង និង​យកចិត្តទុកដាក់​ដល់​ការអនុវត្ត​កសិកម្ម​ល្អ​ដោយ​ភាព​វៃឆ្លាត​។ បង្កើន​ការផ្តល់សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម​ឲ្យ​កាន់តែ​ទូលាយ ពិសេស​ការធ្វើ​ពិពិធ​កម្ម និង​កសិកម្មសរីរាង្គ​តាម​ស្តង់ដារ ដោយ​ផ្សារភ្ជាប់​នឹង​ការ​ស្រាវ ជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា ផែន​ការដាំដុះ ប្រមូល​ផល និង​កែច្នៃ​ជាមួយនឹង​ការ​បន្ត​ពង្រឹង​ការកសាង​សមត្ថភាព​ផ្នែក​អនាម័យ និង​ភូតគាម​អនាម័យ​។​
​ទី​៤-​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ គ្រប់​អនុវិស័យ​ឲ្យបាន​ទាន់​ពេលវេលា​។ លើកកម្ពស់​ស្តង់ដារ​អនាម័យ​នៅតាម​បណ្តា​សត្តឃាតដ្ឋាន ក៏ដូចជា​ភូតគាម​អនាម័យ​នៃ​កសិផល​ផ្សេងៗ​ទៀត​ទាំង​ក្នុងស្រុក និង​នាំចូល​ពី​ខាងក្រៅ​ដើម្បី​ធានា​សុខុមាលភាព​សាធារណៈ​។ ត្រូវ​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក តាមរយៈ​សារាចរ​ណែនាំ​លេខ​០៧ ស​.​រ ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ និង​អាជ្ញាធរ​មូលដ្ឋាន​។
​ទី​៥-​ត្រូវ​តាមដាន​សភាពការណ៍​ប្រចាំថ្ងៃ ជាពិសេស​ទៅលើ​មតិយោបល់​របស់​ប្រជាជន និង​ការ វាយប្រហារ​ចេញពី​គ្រប់​មជ្ឈដ្ឋាន និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​។ មន្ទីរ និង​អង្គភាព​ក្រោម​ឱវាទ​គួរ​មាន​បណ្តាញ​មួយ​ដើម្បី​ទទួល​នូវ​ព័ត៌មាន និង​សំណូមពរ​របស់​សហគម​ន៍ សង្គម​ស៊ីវិល និង​ដៃគូ​ទាំងអស់​ដើម្បី​យក​មក​ពិនិត្យ និង​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។
​ទី​៦-​បន្ត​អនុវត្ត​ដំណើរការ​កែទម្រង់​ដោយ​ឆន្ទៈ​មុត​ស្រួច និង​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​គិតគូរ​អំពី​ការរៀបចំ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា គ្រប់​ជ្រុងជ្រោយ និង​សង្គតិភាព​ដែល​គ្របដណ្តប់​លើ​គ្រប់​វិស័យ​ដោយ​មិន​ត្រូវ​មើលរំលង​អំពី​ការពង្រឹង​រដ្ឋបាល​សាធារណៈ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជា​រដ្ឋបាល​ទំនើប ស្អាតស្អំ និង​ប្រកបដោយ​គុណភាព ដើម្បី​ធានា​សាមគ្គីភាព និង​ប្រសិទ្ធភាព​ស្ថាប័ន ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ការផ្តល់​សេវា​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​វិស័យ​ឯកជន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល