ទាន់ហេតុការណ៍
ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ២០២៥ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥» - ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ - ល្បែងស៊ីសង តាម​អន​ឡា​ញ នៅក្នុង​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​តាំងគោក បើក​លេង​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​! - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ រត់​ម៉ា​រ៉ា​តុង​ដើម្បី​មនុស្សធម៌ - ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​ - ឯកឧត្ដម​បណ្ឌិត សុខ ចាន់​ភក្ដី អនុញ្ញាត​ឱ្យ លោក​បណ្ឌិត ហោ គន្ធា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​
0

ក្រុមហ៊ុន​កូរ៉េ​លើកកម្ពស់​ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​នៅ​កម្ពុជា រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ការ​សាយភាយ​ឧស្ម័ន​ពុល​នៅក្នុង​បរិយាកាស​

ក្រុមហ៊ុន​កូរ៉េ​លើកកម្ពស់​ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​នៅ​កម្ពុជា រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ការ​សាយភាយ​ឧស្ម័ន​ពុល​នៅក្នុង​បរិយាកាស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការលើកកម្ពស់​ការប្រើប្រាស់ ទោច​ក្រ​យាន្ត​យន្ត​អគ្គិសនី នៅ​កម្ពុជា រវាង​ក្រសួង​បរិស្ថាន វិទ្យាស្ថាន​អភិ​វឌ្ឈន៍​បៃតង​សកល (GGGI) និង​ក្រុមហ៊ុន VeryWords បាន​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋ​មន្ត្រិ​ក្រសួង​បរិស្ថាន​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងថា​ការវិនិយោគ​របស់​ក្រុមហ៊ុន​កូរ៉េ នៅ​កម្ពុជា បាន​បង្ហាញ​ពី​ការពង្រឹង​និង​ពង្រីក​កិច្ចសហការ​ប្រតិបត្តិកា​រ​ល្អ រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើ​ការកោតសរសើ​រ និង​បាន​លើកឡើង​បន្ថែម​ថា​ការវិនិយោគ​លើ​យានយន្ត​អគ្គិសនី បាន​ចូលរួមចំណែក​ក្នុង​ការការពារ​បរិស្ថាន ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការកាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជាពិសេស​ទប់ស្កាត់​ការបំភាយ​ឧស្ម័ន​ពុល​ពី​ការប្រើប្រាស់​ប្រេង​ឥន្ធនៈផូស៊ីល​ក្នុង​បរិយាកាស ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការលើកទឹកចិត្ត​និង​ជំរុញ​ការវិនិយោគ​ដល់​បណ្តា​ក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកទឹកចិត្ត ឱ្យ​មាន​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុង​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព សំដៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​។ លើសពីនេះ កិច្ច​សហប្រតិបត្តិ​ដែល​បាន​រៀបចំ​ឡើង​នៅ​ពេល​នេះ បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រែង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រក្សាបាន​សុខ​សន្តិភាព​ពេលេ​ញ រួម​ទាំង​ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ ជាពិសេស​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​រួម​ចំណែក ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ទាំង​នៅ​កម្រិត​ជាតិ និង​ក្នុង​ក្របខ័ណ្ឌ​សកល​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការលើកកម្ពស់​ការប្រើប្រាស់ ទោច​ក្រ​យាន្ត​យន្ត​អគ្គិសនី នៅ​កម្ពុជា នាពេលនេះ ក្រសួង​បរិស្ថាន បាន​ទទួល​ជំនួយ​ឥត​សំណង ជា​ម៉ូតូ​អគ្គិសនី​ចំនួន​៨០០០​គ្រឿង​ពី​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល