រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក ព្រមទាំងសហការី បានចូលជួបសម្ដែងការគួរសមសុំយោបល់ពី លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកបានគោរពជូនកាហ្វេវេលស៍(កាហ្វេឆ្ងាញ់ថែទាំសុខភាព) និងផលិតផលមួយចំនួន ចំពោះលោកជំទាវសម្រាប់ប្រើប្រាស់ផងដែរ។
លោកជំទាវអគ្គមហាឧបាសិកា បានជូនពរឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ ស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារទាំងអស់ឱ្យជួបតែសេចក្ដីសុខ រីកចម្រើន ជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ផងដែរ លោកជំទាវអគ្គមហាឧបាសិកាតែងតែគាំទ្រផលិតផលវេលស៍កន្លងមកនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ បុគ្គលិក សមាជិក សមាជិកា ទាំងអស់ដែលបំពេញការងារជាការចូលរួមចំណែកបង្កើតការងារនិងមុខរបរជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ…។