ទាន់ហេតុការណ៍
រោងចក្រ​របស់​ក្រុមហ៊ុន​កាង​ស៊ីន​ឡុង ហ្វូត កែច្នៃ​ដំណាប់​ស្វាយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បញ្ជា​ឱ្យ បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចូល​តំបន់​ទឹក​សាធារណៈ​និង​ស្តារ​បរិស្ថាន​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឡើងវិញ​ - ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ២០២៥ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥» - ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ - ល្បែងស៊ីសង តាម​អន​ឡា​ញ នៅក្នុង​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​តាំងគោក បើក​លេង​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​! - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ រត់​ម៉ា​រ៉ា​តុង​ដើម្បី​មនុស្សធម៌ - ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​
0

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ករណី​កាប់​រម្លំ​ដើម​ឈើទាល​ធំៗ នៅ​ខេត្ដ​ស្ទឹងត្រែង​

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ករណី​កាប់​រម្លំ​ដើម​ឈើទាល​ធំៗ នៅ​ខេត្ដ​ស្ទឹងត្រែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្ទឹងត្រែង​៖ ជនសង្ស័យ​ម្នាក់​មាន​ឈ្មោះ លី សេន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ត្រូវបាន មន្ដ្រី កងរាជអាវុធហត្ថ​ខេត្ដ​ស្ទឹងត្រែង សហការ​ជាមួយ មន្ដ្រី ជំនាញ មន្ទីរ​បរិស្ថាន​ខេត្ដ​ស្ទឹងត្រែង ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។ ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា ក្រុមមនុស្ស​ដែល​កាប់​បំផ្លាញ​ដើមឈើ​ទាល​ជា​ច្រើន​ដើម មាន​ទីលំនៅ ស្ថិតនៅ​ភូមិ​រំ​ដែង ឃុំ​ចំការលើ ស្រុក​ថា​ឡាប​រី​វ៉ាត់ ខេត្ដ​ស្ទឹងត្រែង​។

​បើ​យោង​តាម​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ស្ទឹងត្រែង លោក ស្រេង សុខ​ហេង បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ លោក​បាន​ទទួលដំណឹង​ថា​មានការ​លប​លួច​ចូល​កាប់ និង​ផ្ដួល​រម្លំ​ដើម​ឈើទាល និង​អា​ជ្រៀក​ធ្វើ​គ្រឿង​ផ្ទះ ប្រមាណ​ជា ៤៩​ដើម ស្ថិតនៅ​ភូមិ​ទា​ល់ ឃុំ​អន្លង់​ភេ ស្រុក​ឡាប​រី​វ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣០ ខែ​មករា លោក និង​មន្ដ្រី​ជំនាញ រួមទាំង អាជ្ញាធរ​ស្រុក និង​កងកម្លាំង​សមត្ថកិច្ច បាន​ចុះទៅពិនិត្យ ក៏​បាន​ឃើញ​ថា មាន​ករណី​កាប់​រម្លំ​ដើម​ឈើទាល​ពិតប្រាកដ​មែន មាន​គល់​សរុប ៥៦​គល់ ដែល​បាន​កាប់ ក្នុង​នោះ​ដើម​នីមួយៗ​មាន​អង្កត់ផ្ចិត​ចាប់ពី ៤០​សង់ទីម៉ែត្រ រហូតដល់ ១០០​សង់ទីម៉ែត្រ​។

​ក្រោយមក នៅ​ថ្ងៃ​ទី​៣១ ខែ​មករា លោក បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ក្រោយ​ពី​តាម​ស៊ើប និង​តាមដាន​មុខសញ្ញា រហូតមកដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ឈ្មោះ លី សេន សង្ស័យ​ជា​ជនបង្ក ចូល​កាប់​ផ្ដួល​រម្លំ​ដើម​ឈើទាល​ខាងលើ និង​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ ទៅកាន់​សាលាដំបូង ខេត្ដ​ស្ទឹងត្រែង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ រដ្ឋបាល​ខេត្ដ​ស្ទឹងត្រែង ឯកឧត្ដម សរ សុ​ពុត្រា និង​គណៈបញ្ជាការ​ឯកភាព​ខេត្ដ នៅតែ​បន្ដ​វែកមុខ ជនបង្ក និង​យកមក​អនុវត្ដ​តាម​នីតិវិធី​ច្បាប់ ដោយ​មិនមាន​ការលើកលែង​នោះទេ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល