ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពសមាគម និងពិភាក្សា បែងចែកភារកិច្ច អនុគណ:កម្មការរៀបចំសិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ស្ថិតទីស្នាក់ការកណ្ដាល សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបណ្ឌិត បានបន្ដផ្ដាំផ្ញើ ដល់អនុប្រធាន និងចាងហ្វាង សូមចូលរួមអប់រំ ណែនាំ ដល់សមាជិក ភ្នាក់ងារសារព័ត៌មាន ឱ្យគោរពនូវ ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងពេលចុះបំពេញបេសកកម្មការងារ ៕