ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល
0

​រដ្ធមន្ដ្រី វេង សាខុន និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​និង​វាយ​លើ​វ​ឌ្ឃ​ភាព នៃ​ការ​អភិវឌ្ឃន៍​សប្បទាន​ដី​សេដ្ធកិច្ច​របស់​ក្រម​ហ៊ុន​

​រដ្ធមន្ដ្រី វេង សាខុន និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​និង​វាយ​លើ​វ​ឌ្ឃ​ភាព នៃ​ការ​អភិវឌ្ឃន៍​សប្បទាន​ដី​សេដ្ធកិច្ច​របស់​ក្រម​ហ៊ុន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឆ្លង​ចូល​ថ្ងៃទី​៥ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​រយ​:​ពេល ៥​ថ្ងៃ របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី និង​សហការី​បាន​អញ្ជើញ​មក​កាន់​ខេត្ត​កំពង់ធំ សៀមរាប មណ្ឌល​គី​រី និង​ខេត្ត​ក្រចេះ​។​

​នៅ​ខេត្ត​ក្រចេះ ស្រុក​ស្នួល ឃុំ​ខ្សុំ ភូមិ​ស្រែ​ថ្មី នា​ព្រឹក​ថ្ងៃ​សៅរ៍ ២​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​អញ្ជើញ​មក​ពិនិត្យ និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍន៍​សប្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Binhphuoc Kratie Rubber2 Company Limited និង​ក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd​។ ក្រុមហ៊ុន​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដាំ​ដុះ​ដំណាំ​ចេក អំបូង​លឿង​ចំនួន ២ ៨១១​ហ​.​ត ស្វាយ​ចំនួន ២០៥​ហ​.​ត និង​ខ្នុរ​ចំនួន ២៣១​ហ​.​ត ។​

​ក្នុង​ឆ្នាំ​២០២០ ក្រុម ហ៊ុន​បាន​នាំចេញ​ចេកអំបូង​លឿង​ចំនួន ៣៦ ០០៤​តោន (​ក្នុងនោះ​បាន​នាំ ចេញ​ទៅ​កាន់​ប្រទេស​ចិន​ចំនួន ៣៥ ១៣៣,៥៥​តោន និង​វៀតណាម​ចំនួន ៨៧០​តោន​) និង​នាំចេញ​ស្វាយ​ស្រស់​ចំនួន ៨៥១​តោន ទៅកាន់​ប្រទេស​វៀតណាម​។​

​ដោយឡែក​ក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd មាន​ផ្ទៃ​ដាំ​ដុះ​ដំណាំ​ចេកអំបូង​លឿង​ចំនួន ៩៧៧​ហ​.​ត និង​ខ្នុរ​ចំនួន ១៦១​ហ​.​ត និង​បាន​នាំចេញ​ចេកអំបូង​លឿង​ចំនួន ៤២០​តោន និង​ផ្លែ​ខ្នុរ​ចំនួន ១៨៨​តោន ទៅ កាន់​ប្រទេស​វៀតណាម​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម ប្រមូល​ផល លាង​សំអាត ធ្វើ​អនាម័យ និង វេច​ខ្ចប់​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង ប្រែ​ង ពុះពារ និង​ជំនះបាន​នូវ​រាល់​បញ្ហា​ប្រឈម​នានា​រហូត​សម្រេច​បាន​ជោគជ័យ​ដែល ស្តែង​ចេញ​ឲ្យឃើញ​នូវ​សមិទ្ធផល​ដូច​យើង​បាន​ទទួល​នា​ថ្ងៃនេះ​។​

​ភ្ជាប់​ទៅនឹង​ការវិនិយោគ​អភិវឌ្ឍន៍​ដី​សប្បទាន​សេដ្ឋកិច្ច​ដែល​ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ក្រុមហ៊ុន​ថា ស្ថិត​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺ​ឆ្លងកូវី​ដ​-១៩ ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​គឺជា​ជម្រើស​ដ៏​ល្អ ក្នុងន័យ​ត្រូវ​បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ឲ្យអស់​សក្តានុពល ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម បង្កើត​រោងចក្រ​កែច្នៃ សម្ងួ​ត វេច​ខ្ចប់ និង​នាំចេញ ដើម្បី​បង្កើត​ការងារ ប្រាក់​ចំណូល​ក្នុង​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​។​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ បាន​និង​កំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ចាប់ពី​ចំណុច A ដល់ Z តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក ការកែច្នៃ​ប្រកបដោយ​គុណភាព អនាម័យ និង​សុវត្ថិភាព សមស្រប​តាម​ស្តង់ដា​ទីផ្សារ​នាំចេញ​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​បន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ឲ្យមាន​លក្ខណៈ​ប្រទាក់​ក្រឡាគ្នាល្អ​ជាមួយអ​គ្គនា​យក​ដ្ឋា​ន​កសិកម្ម​ក្នុងការ​បំពេញបែបបទ ឬ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​មុន​ធ្វើ​ការនាំ​ចេញ​ធ្វើ​យ៉ាងណា​ចូលរួម​គាំទ្រ ជំរុញ និង​បង្កើន​បរិមាណ​នាំចេញ​ចេក ខ្នុរ និង​ស្វាយ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​កាន់ តែ​ច្រើន​ថែម​ទៀត​នាពេល​អនាគត​។​

​នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ក្រុមហ៊ុន​គួរ​ប្រើប្រាស់ និង​សរសេរ​ភាសា​ខ្មែរ​ជា​គោ​លហើយ​ក្រុមហ៊ុន​ក៏​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ស្ថានភាព​ជីវភាព និង​សុខភាព​របស់​បងប្អូន​បុគ្គលិក កម្មករ​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ចៀសផុត​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល