កំពង់ធំ ៖ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ ច័ន្ទ ទី ៧ កើត ខែអាសាឍ សមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវប្រាក់បេឡាមរណៈ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ។
លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរ ស អ យ និងជាអនុប្រធានប្រចាំការ ស អ ក ខេត្តកំពង់ធំ បានដឹកនាំមន្ត្រីចុះទៅប្រគល់ប្រាក់បេឡាមរណៈជូនគ្រួសារសព (គ្រួសារពលី) ឈ្មោះ ប៉ង់ ទ្រី នៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ចំនួន ៤ លានរៀល (៤,០០០,០០០៛) ដោយមានការចូលរួមពីសំណាក់ក្រុមការងារ ស អ ក ខេត្ត ស្រុក សាខា ស អ ក ឃុំ និងប្រជាពលរដ្ឋចូលរួម សរុប ចំនួន 36 នាក់ ៕