ទាន់ហេតុការណ៍
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​ - អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​! - អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​...​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា ! - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប
0

លោក ជាវ តា​យ រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ជាមួយ​គ្រូពេទ្យ​សម្ព័ន្ធ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ប្រជាពលរដ្ឋ នៅក្នុង ឃុំ​បន្ទាយ​មាស​ខាងកើត ស្រុក​បន្ទាយមាស​

លោក ជាវ តា​យ រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ជាមួយ​គ្រូពេទ្យ​សម្ព័ន្ធ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ប្រជាពលរដ្ឋ នៅក្នុង ឃុំ​បន្ទាយ​មាស​ខាងកើត ស្រុក​បន្ទាយមាស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត រួម​និង​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​បាន អញ្ជើញ​ចូលរួម​ជាមួយ​ក្រុម​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅក្នុង​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​និង​បងប្អូន​កម្មករ កម្មការិនី នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​បន្ទាយ​មាស​ខាងកើត ស្រុក​បន្ទាយមាស​ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ លោក ហេង សុខ​គង់​បាន​ឱ្យដឹងថា​៖ កម្មវិធី​នៃ​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ពេលនេះ​គឺ​ជា​កម្មវិធី​មនុស្សធម៌ មាន​រយៈពេល​មួយ​ថ្ងៃ​ដោយ​មិន​មាន​ការរើសអើង ហើយ​មាន​វេជ្ជបណ្ឌិត​គ្រូពេទ្យ​ខ្មែរ​ជំនាញៗ​មាន​បទពិសោធន៍​
​ព្រម​ទាំង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទំនើបៗ និង​ឱសថ​ល្អៗ​រួម​និង​សហការី​សរុប​ចំនួន​៣៣៨​នាក់ ដោយ​ត្រូវ​ព្យាបាល​ជំងឺ​មាន​ចំនួន​១៦​ប្រភេទ រួម​មាន​ជំងឺ​ទូទៅ​,​ជំងឺ​បេះដូង​និង​ជំងឺ​សរសៃឈាម​,​ជំងឺ​មនុស្ស​ចាស់​, ជំងឺ​ត្រចៀក ច្រមុះ​បំពង់ក​, ជំងឺ​ភ្នែក​, ជំងឺ​សើរ​ស្បែក​និង​កាមរោគ​, ជំងឺ​ផ្លូវចិត្ត​,​ជំងឺ​កុមារ​, ជំងឺ​សន្លាក់​និង​គីស ដោយ​មាន​ប្រជាពលរដ្ឋ​មក​ទទួល​ការពិនិត្យ​និង​ព្យាល​ប្រមាណ ៣៥០០​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល​នាពេលនេះ លោក ជាវ តា​យ អភិបាលខេត្ត បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច តេជោ​ហ៊ុនសែន និង​សម្ដេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ជូន​ចំពោះ​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​នូវ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​គ្រប់​កាលៈទេសៈ​។

​លោក​អភិបាលខេត្ត​ក៏​បាន​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ​និង​សហការី​ទាំងអស់​ពិសេស ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​បាន​រៀបចំ​ចាត់​បញ្ជូន​ក្រុម​គ្រូពេទ្យ​ដែល​បាន​បះ​បង់​កម្លាំងកាយ​ចិត្ត​ពេល​វេលា​ដើម្បី​ចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​និង​ចាត់ទុក​កម្មវិធី​ចុះ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​របស់​ក្រុមគ្រូពេទ្យ​ពេលនេះ គឺ​ផ្ដើមចេញ​ពី​កត្តា​នៃ​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ស្មារតី​មនុស្សធម៌​ដែល​ស្ដែង​ចេញ​ពី​សេចក្ដីស្រឡាញ់​ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​សំដៅ​ធ្វើ​យ៉ាងណា​ដើម្បី​រួមចំណែក​ការកាត់បន្ថយ​ភាពក្រីក្រ ប្រជាពលរដ្ឋ​បាន​មួយ​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ផង​ដែរ​។​

​ជាមួយនេះដែរ លោក ជាវ តា​យ ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ឱ្យ​ចេះ​រួបរួម​សាមគ្គី​គ្នា​ថែរក្សា​អ្វីៗ​ដែលមាន​ពិសេស​សុខសន្ដិភាព​ដូច​សព្វថ្ងៃនេះ​ឱ្យបាន​គង់វង្ស​។

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​អោយ​ថែរក្សា​សុខភាព​ដោយ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​រស់នៅ​ស្អាត បរិស្ថាន​ល្អ មិន​មាន​សំរាម ថ្លុក​ទឹក​ដក់​និង​សម្ភារៈ​ដែល​ជា​ជម្រក​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺគ្រុនឈាម ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​លើ​កុមារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល