ទាន់ហេតុការណ៍
កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល - ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ថែរក្សា ប្រោស​ព្រំ​សព្វ​សាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ជូន​ដល់​ថ្នាក់​ដឹក​គ្រប់រូប ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ - អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​ចំនួន​ជាង​១០​គ្រួសារ​!!! - សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ត្រី និង​សំណេះសំណាល​ជាមួយ​កសិករ​នៅ​ខេត្ត​ព្រៃវែង​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ត្រី និង​សំណេះសំណាល​ជាមួយ​កសិករ​នៅ​ខេត្ត​ព្រៃវែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​បង្កាត់​ពូជ​ត្រី ចិញ្ចឹម​ត្រី និង​កង្កែប​ជាក់ស្តែង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ក៏ដូចជា​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៅ​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយដឹងថា មជ្ឈមណ្ឌល​នេះ មាន​តួនាទី និង​សកម្មភាព​សំខាន់ៗ​លើ​ការងារ​ស្រាវជ្រាវ ការងារ​ផលិត​ពូជ​ត្រី ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វារីវប្បកម្ម​ជាដើម​។ មជ្ឈមណ្ឌល​នេះ បាន​ផលិត​ពូជ​ត្រី​រាប់​លាន​កូន​ជា​រៀងរាល់ឆ្នាំ ដូចជា​ត្រី​ឆ្ពិន ត្រី​ប្រា ត្រី​អណ្តែង ត្រី​ទី​ឡា​ព្យ៉ា កង្កែប បង្កង និង​ប្រភេទ​ត្រី​កាប​មួយចំនួនទៀត សម្រាប់​ចែក​ដល់​កសិករ​យកទៅ​ចិញ្ចឹម​ទូទាំងប្រទេស និង​លែង​ចូល​ក្នុង​ដែនទឹក​សាធារណៈ ស្រះ​ជម្រក​ត្រី​សហគមន៍ ដើម្បី​បង្កើន​ផល​ត្រី​គ្រប់​ប្រភេទ និង​បរិមាណ​ពូជ​ត្រី​ក្នុង​ស្រុក​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​សួរនាំ​ប្រជា​កសិករ​ដែល​ប្រកបរ​ចិញ្ចឹម​ត្រី និង​របរ​ចិញ្ចឹម​កង្កែប ដើម្បី​បាន​ដឹង​ពី​ភាពងាយស្រួល និង​ការលំបាក​នៃ​ការចិញ្ជឹ​មត្រី និង​កង្កែប​នាពេល​បច្ចុប្បន្ន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជា​កសិករ​យើង​។ ចំពោះ​ប្រជា​កសិករ​ដែល​ចិញ្ចឹម​ត្រី​បាន​បង្ហាញ​ពី​ភាពងាយស្រួល ក្នុងពេល​បច្ចុប្បន្ន ព្រោះ​ចិញ្ចឹម​តាម​បច្ចេកទេស​ទំនើប មាន​ឧបករណ៍ សម្ភារៈ ចំណី សន្តិសុខ​ក្នុង​ផ្ទៃ​ប្រទេស​ជាដើម គឺ​បង្ក​លក្ខណៈ​ងាយស្រួល​។ ចំពោះ​ការលំបាក​វិញ ដូចជា​មាន​បញ្ហា​ការខ្វះ​ទុន បញ្ហា​ទីផ្សារ បញ្ហា​កង្វះ​ទឹក បញ្ហា​ខ្វះ​បច្ចេកទេស​ព្យាបាល​ត្រី​ឈឺ​ជាដើម​។​

​រី​ឯ​ចំពោះ​ការចិញ្ចឹម​កង្កែប​វិញ គឺ​ងាយស្រួល​ទទួលផល​គឺ​អាច​ត្រឹមតែ​២​ទៅ​៣​ខែ អាច​ទទួលបាន​ផល​ហើយ​។ ងាយស្រួល​ក្នុង​ការ​ហុច​ផល ជាពិសេស​ក្នុង​រដូវ​កូវី​ដ​១៩​នេះ កូន​កង្កែប​មាន​ទីផ្សារ​ខ្លាំង​ដោយសារ​ប្រជាកសិករ​ត្រូវការ​យក​ទៅ​ចិញ្ចឹម​ច្រើន​។ ចំពោះ​ផលវិបាក​វិញ ដូចជា​នៅ​ខ្វះ​បច្ចេកទេស​ខ្លះ និង​បញ្ហា​នៃ​ការខ្វះខាត​ទឹក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ពេលនេះ គឺជា​ប្រក្រតីភាព​នៃ​ជីវភាព​តាម​គន្លង​ថ្មី បន្ទាប់ពី​យើង​ជួប​នូវ​វិបត្តិកូ​វីដ​១៩ ។ ថ្វី​ត្បិត​តែ​វិស័យ​មួយចំនួន​យើង​ជួប​បញ្ហា និង​ផ្អាក​ពិធី​សំខាន់ៗ តែ​ដំណើរការ​របស់​ប្រជាកសិករ​មិន​ផ្លាស់ប្តូរ ឬ​ផ្អាក​នោះទេ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​វឌ្ឍនភាព និង​ភាព​រីកចម្រើន​វិស័យ​វារីវប្បកម្ម ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​លើកស្ទួយ​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ពិតមែនតែ​យើង​ជួប​វិបត្តិ​លើ​វិស័យ​មួយចំនួន ដូចជា​វិស័យឧ​ស្សហកម្ម និង​វិស័យ​សេវាកម្ម​ជា​ដើម ក៏​ប៉ុន្តែ​វិស័យ​កសិកម្ម​គឺជា​វិស័យ​មួយ​ដែល​នៅ​មាន​ភាពល្អប្រសើរ​បំផុត ពីព្រោះ​វិស័យនេះ​វា​បាន​ធានា​ដល់​បញ្ហា​ស្បៀងអាហារ​នៅក្នុង​ស្រុក និង​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រកាសថា ក្នុង​កាលៈទេសៈ​នៃ​វិបត្តិកូ​វីដ​១៩​នេះ កម្ពុជា​សូម​ប្រកាស​ចូលរួម​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្បៀង​ក្នុង​តំបន់ ក្នុង​នោះ​ដូចជា​ដូចជា​ការផ្គត់ផ្គង់​ស្រូវ​អង្ករ និង​ត្រី​ជាដើម​។ កម្ពុជា​នឹង​ប្រែក្លាយ​វិបត្តិកូ​វីដ​១៩ នេះ អោយទៅ​ជា​ឱកាស​នៃ​វិស័យ​កសិកម្ម ហើយ​កម្លាំង​ដែល​បាត់បង់​ពី​វិស័យ​ឧស្សាហកម្ម នឹង​បង្វែរ​មក​វិស័យ​កសិកម្ម​វិញ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​ប្រជាកសិករ​បន្ត​ចិញ្ចឹមសត្វ​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​គ្រួសារ និង​ការនាំចេញ​។ ជាមួយគ្នា​នោះ​ដែរ ក្នុង​ការងារ​វិស័យ​វារីវប្បកម្ម​នេះ សម្តេច​តេ​ជោបាន​ជំរុញ​អោយ​ក្រសួង​ខិតខំ​បន្ថែមទៀត ដែល​ចាប់ពីពេលនេះ​ត​ទៅ​យើង​មិន​អាច​ពឹង​ការធ្វើ​វារីវប្បកម្ម​ដោយ​ត្រី​ធម្មជាតិ​ទៀត​នោះទេ គឺ​យើង​ត្រូវ​ជំរុញ​អោយ​ប្រជាកសិករ​ខិតខំ​ចិញ្ចឹម​ដោយ​ខ្លួនឯង តាមរយៈ​ការបណ្តុះបណ្តាល​ពី​ក្រសួង​កសិកម្ម​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អោយ​ក្រសួង ឬ​មន្ទីរ​កសិកម្ម​បន្ត​ការយកចិត្តទុកដាក់​បន្ថែមទៀត ដូចជា​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ប្រជាកសិករ នូវ​បច្ចេកទេស​ចិញ្ចឹមសត្វ និង​ការផ្តល់​សម្ភារ​បច្ចេកទេស និង​អោយ​ក្រសួង​កសិកម្ម​គិតគូ​ក្នុង​ការរៀបចំ​ដី​បង្កើត​ជា​ស្រះ​សម្រាប់​ជួយ​ផ្គត់​ផ្គត់​ទឹក​ជូន​ប្រជាកសិករ​។​

​សម្តេច​តេជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវ​នា​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ការពារ​ខ្លួន​ជា​បន្ត​ទៀត​កុំអោយ​ឆ្លង​ជម្ងឺ​កូវី​ដ​១៩​។​

​មុន​នឹង​បញ្ចប់​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ផ្តល់​អំណោយ​មួយចំនួន​ជូន​ដល់​ប្រជាកសិករ និង​មន្ត្រី​ជលផល​ដែល​មាន​ជាង​១០០​នាក់ មក​ចូលរួម​ក្នុង​ពិធី​នេះ ដោយ​ទទួលបាន​នូវ​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ជាពិសេស​សម្ភារៈ​ការពា​រកូវី​ដ​១៩ ស្រូវ​ពូជ និង​កូន​ត្រី​អណ្តែង​សម្រាប់​យក​ទៅ​ចិញ្ចឹម ជាមួយ​នឹង​ថវិកា​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល